ព័ត៌មានជាតិ
កម្ពុជាបានចំណាយជាង២,១៨ពាន់លានដុល្លារលើការនាំចូលប្រេងឥន្ធនៈក្នុងរយៈពេល១១ខែ
ប្រទេសកម្ពុជាបានចំណាយប្រាក់ជាង ១,៨ ពាន់លានដុល្លារលើការនាំចូលប្រេងឥន្ធនៈ និងប្រេងម៉ាស៊ូត ដើម្បីផ្គត់ផ្គង់ការប្រើប្រាស់ក្នុងស្រុកតក្នុងរយៈពេល១១ខែឆ្នាំ២០២៤ កើនឡើងជាង១១ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣ ។

យោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម ជាមួយនឹងតម្លៃនាំចូលសរុបនេះ ក្នុងនោះ តម្លៃនៃការនាំចូលប្រេងម៉ាស៊ូតមានតម្លៃជាង ១,៣ លានដុល្លារ កើនឡើង ១០ ភាគរយ ហើយតម្លៃនៃការនាំចូលប្រេងសាំង មានតម្លៃ ៨៧៦ លានដុល្លារ កើនឡើង ១៣ ភាគរយធៀបនឹងរយៈពេលដូចគ្នា។
លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា (CCC) បានឱ្យដឹងថា ការកើនឡើងនៃការនាំចូលប្រេងឥន្ធនៈមកកម្ពុជា គឺដោយសារតែតម្លៃប្រេងនៅទីផ្សារអន្តរជាតិហាក់បានឡើងថ្លៃដោយសារតែភាពប្រសើរឡើងនៃសង្វាក់ផលិតកម្មនៅកម្ពុជានៅតែដំណើរការល្អ។
លោកថ្លែងថា៖ «ទោះបីជាមានកត្តាខាងក្រៅមួយចំនួនប៉ះពាល់ដល់តម្រូវការសកលក៏ដោយ ក៏យើងមើលឃើញថាវិស័យផលិតកម្មរបស់យើងនៅតែរឹងមាំ។ ការណ៍នេះជំរុញឱ្យយើងនាំចូលប្រេងឥន្ធនៈមានកំណើនជាងឆ្នាំមុន»។

លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងធ្លាប់បានលើកឡើងពីប្រទេសសិង្ហបុរី ថៃ និងវៀតណាមថាជាប្រភពនាំចូលប្រេងដ៏សំខាន់សម្រាប់កម្ពុជា។
ប្រទេសកម្ពុជាមានគោលបំណងបង្កើនចំណែកថាមពលកកើតឡើងវិញរបស់ខ្លួនឱ្យបានយ៉ាងហោចណាស់ ៧០ ភាគរយ ត្រឹមឆ្នាំ ២០៣០ ដោយរួមចំណែកដល់គោលដៅបរិស្ថាន និងកំណើនសេដ្ឋកិច្ច ដោយផ្តោតលើប្រសិទ្ធភាពថាមពល។
លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានគូសបញ្ជាក់ក្នុងសន្និសីទសារព័ត៌មានមួយ កាលពីខែធ្នូឆ្នាំមុនថា ប្រភពដែលមិនប៉ះពាល់ដល់បរិស្ថានដូចជា ថាមពលសូឡា ខ្យល់ វារីអគ្គិសនី និងជីវម៉ាស នឹងរួមចំណែកយ៉ាងសំខាន់ដល់គោលដៅបរិស្ថាន និងសេដ្ឋកិច្ចរបស់ប្រទេស។
លោកបញ្ជាក់ថា៖ «នៅពេលដែលយើងផលិតអគ្គិសនីកាន់តែច្រើនពីប្រភពកកើតឡើងវិញ យើងមើលឃើញអត្ថប្រយោជន៍ពិតនៃថាមពលប្រកបដោយនិរន្តរភាព។ ការណ៍នេះរួមបញ្ចូលទាំងអគារបៃតង ឧបករណ៍ប្រើប្រាស់ យានជំនិះអគ្គិសនី និងអគ្គិសនីនៃឧស្សាហកម្ម និងកសិកម្មផងដែរ»។

ក្រសួងរ៉ែ និងថាមពលបានព្យាករថា តម្រូវការប្រើប្រាស់ប្រេងឥន្ធនៈនៅកម្ពុជានឹងកើនឡើងដល់ ៤,៨លានតោនត្រឹមឆ្នាំ២០៣០ កើនឡើងពី២,៨លានតោនកាលពីឆ្នាំ២០២០៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


