ព័ត៌មានជាតិ
៨ រាជធានីខេត្ត ប្រមូលផ្តុំរោងចក្រកាត់ដេរច្រើនជាងគេ គិតត្រឹមឆ្នាំ ២០២៤
របាយការណ៍ពីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបង្ហាញពីទិន្នន័យរោងចក្រសហគ្រាសនៅតាមបណ្តារាជធានីខេត្តទូទាំងប្រទេស។
គិតត្រឹមខែសីហា ឆ្នាំ ២០២៤ នៅទូទាំងប្រទេសមានសហគ្រាស និងគ្រឹះស្ថានសរុបចំនួន ៤៤ ៤១០ មូលដ្ឋាន កំពុងដំណើរការជាមួយកម្មករនិយោជិកបម្រើការងារសរុបចំនួន ១ ៧៩២ ៧០១ នាក់។

វិស័យកាត់ដេរ ជាវិស័យស្នូលសម្រាប់ជំរុញកំណើនសេដ្ឋកិច្ចជាតិ។ បើផ្អែកតាមរបាយការណ៍ពីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ គិតត្រឹមខែសីហា ឆ្នាំ ២០២៤ មានរោងចក្រកាត់ដេរសរុបចំនួន ១ ៥៣៨ ទីតាំង កំពុងប្រតិបត្តិការដែលផ្តល់ការងារដល់កម្មករនិយោជិកសរុបចំនួន ៩១៣ ០១៧ នាក់។
របាយការណ៍ដដែលក៏បានបង្ហាញដែរថា បច្ចុប្បន្នរោងចក្រកាត់ដេរកំពុងបោះមូលដ្ឋាននៅតាមរាជធានីខេត្តចំនួន ១៧ ក្នុងនោះរាជធានីខេត្តចំនួន ៨ ប្រមូលផ្តុំរោងចក្រកាត់ដេរច្រើនជាងគេ។
-រាជធានីភ្នំពេញឈរលើគេ មានរោងចក្រកាត់ដេរសរុបចំនួន ៧២៩ ទីតាំង
-ខេត្តកំពង់ស្ពឺឈរទី ២ មានចំនួន ២៩៣ ទីតាំង
-ខេត្តកណ្តាលនៅលំដាប់ទី ៣ មានចំនួន ២៤៥ ទីតាំង
-ខេត្តតាកែវឈរលំដាប់ទី ៤ មានចំនួន ៨២ ទីតាំង
-ខេត្តព្រះសីហនុនៅលំដាប់ទី ៥ មានចំនួន ៦២ ទីតាំង
-ខេត្តស្វាយរៀងនៅលំដាប់ទី ៦ មានចំនួន ៤៧ ទីតាំង
-ខេត្តកំពង់ឆ្នាំងឈរនៅលំដាប់ទី ៧ មានចំនួន ២២ ទីតាំង
-ខេត្តកំពង់ចាមឈរនៅលំដាប់ទី ៨ មានចំនួន ២១ ទីតាំង
ក្រៅពីរាជធានីខេត្តទាំង ៨ រោងចក្រកាត់ដេរត្រូវបានបើកដំណើរការនៅតាមភូមិសាស្រ្តខេត្តក្រុងមួយចំនួនទៀត (ខេត្តកែបមាន ១ ទីតាំង ខេត្តកោះកុងមាន ២ ទីតាំង ខេត្តកំពតមាន ៧ ទីតាំង ខេត្តត្បូងឃ្មុំមាន ២ ទីតាំង ខេត្តបន្ទាយមានជ័យមាន ៦ ទីតាំង ខេត្តបាត់ដំបងមាន ១ ទីតាំង ខេត្តពោធិ៍សាត់មាន ៤ ទីតាំង ខេត្តព្រៃវែងមាន ៣ ទីតាំង និងខេត្តសៀមរាបមាន ១១ ទីតាំង )។
ឧស្សាហកម្មកាត់ដេរជាវិស័យស្នូលមួយ ដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញសេដ្ឋកិច្ចប្រទេសកម្ពុជា។ ផលិតផលសម្លៀកបំពាក់តំណាងឱ្យប្រមាណ ៨០% នៃការនាំចេញរបស់កម្ពុជា ហើយទីផ្សារសំខាន់ៗសម្រាប់ការនាំចេញគឺ សហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងហុងកុង។
តាមទិន្នន័យអគ្គនាយកដ្ឋានគយនិងរដ្ឋាករ ចេញផ្សាយកាលពីថ្ងៃទី១០ ខែមិថុនា ក្នុងរយៈពេល ៥ ខែដំបូងឆ្នាំ២០២៤ កម្ពុជាបានធ្វើការនាំចេញសម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរ មានទំហំទឹកប្រាក់ជាង ៩ ០០០ លានដុល្លារ មានកើនឡើងប្រមាណ ២៣ ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣៕
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
កីឡា២ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានអន្ដរជាតិ៥៩ នាទី agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ


