Connect with us

ព័ត៌មានជាតិ

នៅថ្ងៃនេះ កម្ពុជាមានអ្នកឆ្លងកូវីដ ២នាក់ប៉ុណ្ណោះ ហើយជាលើកដំបូងដែលរាជធានីភ្នំពេញ គ្មានអ្នកឆ្លង​សោះ

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសឲ្យដឹងថា នៅថ្ងៃនេះនៅទូទាំងប្រទេសកម្ពុជា មានករណីឆ្លងជំងឺកូវីដ-១៩ តែ ២ករណីប៉ុណ្ណោះ ហើយនៅថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០២២ នៅរាជធានីភ្នំពេញ ពុំមានករណីឆ្លងនោះទេ ដែលជាលើកដំបូងហើយក្នុងរយៈពេលជាង ១ឆ្នាំកន្លងមកនេះ។

យោងតាមសារជាសំឡេងពិសេស របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី បានឲ្យដឹងយ៉ាងដូច្នេះថា «ដោយ​​សារកិច្ចសហការ និងការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋនេះហើយ ដែលធ្វើឲ្យប្រទេសយើង មានភាពធូរស្រាល ថ្ងៃនេះនៅទូទាំងព្រះរាជា ណាចក្រកម្ពុជា មានអ្នកឆ្លងជំងឺកូវីដ-១៩ត្រឹមតែ ២នាក់ប៉ុណ្ណោះ ដែលជាព្រឹត្តិការណ៍មិនធ្លាប់មាន ហើយជាលើកដំបូងនៅក្នុងប្រវត្តិជាង ១ឆ្នាំ នៅក្នុងរាជធានីភ្នំពេញ ពុំមានឆ្លងនោះទេ សម្រាប់ថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០២២ កាលពីម្សិល មិញ»។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា នេះគឺជារឿងដ៏គួរឲ្យត្រេអរ ជាមួយនឹងការចូលរួមរបស់ប្រជាពលរដ្ឋ និងការខិតខំប្រឹងប្រែងស្ថាប័នមានសមត្ថកិច្ច ជាពិសេសក្រុមគ្រួសារពេទ្យ ក៏ដូចជាផ្នែកពាក់ព័ន្ធនានា ដែលបានយកចិត្តទុកដាក់ចូលរួមអនុវត្ត នូវវិធានការរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់៕

អត្ថបទ៖ ឃួន សុភ័ក្រ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម