Connect with us

ព័ត៌មានជាតិ

ស្ពាន​អាកាស​ថ្មើរជើង​នៅ​ស្តុ​ប​សន្ធ​ម៉ុក​បានសម្រេច​ជាច្រើន​ភាគរយ​ហើយ នៅពេល​ដ៏​ខ្លី​នេះ​នឹង​ស្ទូច​ដាក់​តួ​ស្ពាន

បានផុស

នៅ

ភ្នំពេញ ​៖ ស្ពាន​អាកាស​ថ្មើរជើង​នៅ​ទីតាំង​ស្តុ​ប​សន្ធ​ម៉ុក​ជាប់​ព្រំប្រទល់ សង្កាត់​ចំនួន​៣​នោះ​គឺ​សង្កាត់​ទឹកល្អក់​ទី​១ សង្កាត់​ផ្សារ​ដេប៉ូ​ទី​២​និង​សង្កាត់​ផ្សារ​ដេប៉ូ​ទី​៣ ខណ្ឌទួលគោក មកដល់ពេលនេះ​ការដ្ឋាន​ទាំងមូល​បានសម្រេច​ជាច្រើន​ភាគរយ​ហើយ ហើយ​ពេល​ដ៏​ខ្លី​នេះ​នឹង​ស្ទូច​ដាក់​តួ​ស្ពាន​ហើយ។

លោក​សាំ ពិសិដ្ឋ​ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា ស្ពាន​អាកាស​ថ្មើរជើង​នៅ​ទីតាំង​ស្តុ​ប​សន្ធរ​ម៉ុក មកដល់ពេលនេះ ការដ្ឋាន​ទាំងមូល​គឺ​យើង​បាន​បុក​គ្រឹះ​នឹង​ចាក់​ដំឡើង​សសរ​បាន​រួចរាល់​៣​ដើម​ហើយ គឺ​នៅសល់​១​ដើម​ទៀត​។ ពេល​ដ៏​ខ្លី​នេះ​យើង​នឹង​ស្ទូច​ដាក់​តួ​ស្ពាន​ហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្ពាន​អាកាស​ថ្មើរជើង នៅត្រង់​មុខ​សាលា​សាលាបឋមសិក្សា​សន្ធរម៉ុក​នេះ ត្រូវ​សាងសង់​នៅ​លើ​ចំណុច​ផ្លូវ​ប្រសព្វ​ទាំង​៤​ទិស គឺ​សាងសង់​កាត់​ទទឹង​ផ្លូវ​ម៉ៅ​សេទុង​២​ខ្សែ និង​កាត់​ទទឹង​ផ្លូវ​កម្ពុជា​ក្រោម ២​ខ្សែ ដើម្បី​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​សិស្សានុសិស្ស បាន​ឆ្លងកាត់​ស្ពាន​នេះ ដោយ​សុវត្ថិភាព ទោះ​ពួកគេ​មកពី​ទិស​ខាង​ណាក៏ដោយ។

គួរ​បញ្ជាក់​ថា មកដល់ពេលនេះ រាជធានី​ភ្នំពេញ​មាន​ស្ពាន​អាកាស​ថ្មើរជើង ចំនួន​៤​កន្លែង​ហើយ ក្នុងនោះ​រួមមាន នៅ​តំបន់​ជម្ពូ​វ័​ន្ត ខណ្ឌ​ពោធិ៍​សែន​ជ័យ មាន​ចំនួន​២​កន្លែង និង​នៅ​តំបន់​ភ្លើងស្តុប​នាង​គ​ង្ហី​ង មាន​ចំនួន​១​កន្លែង និង​នៅ​ផ្សារ​ដើម​គរ​មាន​មួយកន្លែង​ទៀត ដែល​បាន​បើកសម្ពោធ​ដាក់អោយ​ប្រើប្រាស់​ជា​ផ្លូវការ​កាលពី​ការ​ចុង​កក្កដា​ឆ្នាំ​២០២០​កន្លងមកនេះ ក្រោម​វត្តមាន​លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​។

បើ​តាម​គម្រោង រដ្ឋបាល​រាជធានី​ភ្នំពេញ និង​កសាង​ស្ពាន​អាកាស​ថ្មើរ​ជើង​ចំនួន​២៥​ទីតាំង​ទៀត​នៅក្នុង​រាជធានី​ភ្នំពេញ ដើម្បី​ឆ្លើយតប​ទៅនឹង​ប្រទេសជាតិ មានការ​អភិវឌ្ឍ​និង​ទីក្រុង​មាន​ភាព​ស៊ី​វិល័យ និង​បង្កលក្ខណៈ​ងាយស្រួល ដល់​ប្រជាពលរដ្ឋ​ឆ្លងកាត់​ផ្លូវ​ប្រកបដោយ​សុវត្ថិភាព​៕
ដោយ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៩ នាទីutes មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ១ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ១ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ២ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ២ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យស្ថាប័នរដ្ឋស្ទើតែទាំងអស់ពិនិត្យនិងកំណត់មុខងារឡើងវិញ

សន្តិសុខសង្គម៧ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៤ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម