Connect with us

ព័ត៌មានជាតិ

សន្សំថវិកា និងប្រយុទ្ធប្រឆាំង ការប្រែប្រួលអាកាសធាតុ ដោយការចូលរួមប្រើប្រាស់ថាមពលប្រកបដោយទំនួលខុសត្រូវ តាមរយៈយុទ្ធនាការ ខ្ញុំសន្សំ ឬ iSave

បានផុស

នៅ

​ស្របតាម​ការប្តេជ្ញា​រប​ស់រាជ​រដ្ឋាភិបាល​កម្ពុ​ជា ក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ យុទ្ធនាការលើបណ្តាញសង្គមមួយ ដែលត្រូវបានស្គាល់ថា «ខ្ញុំសន្សំ» ឬ «iSave» ត្រូវបានបង្កើតឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីប្រសិទ្ធភាពថាមពល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​តាមរយៈ​ការស្វែងយល់​និង​អនុវត្ត​ទម្លាប់​ងាយៗ អ្នកប្រើប្រាស់​តាម​ផ្ទះ​និង​ម្ចាស់​អាជីវ​កម្ម​នឹង​អាច​កាត់បន្ថយ​ការប្រើប្រាស់​ថាមពល ចំណេញ​ថវិកា និង​រួមចំណែក​បង្កើត​បរិស្ថាន​ប្រកបដោយ​សុខភាព​។ «​ខ្ញុំ​សន្សំ​» នឹងត្រូវ​ដាក់​ឲ្យ​ដំណើរការ​រយៈពេល ៥​ ខែ ចាប់ពី​ខែឧសភា ដល់​ខែកញ្ញា ឆ្នាំ​ ២០២២​។

​កិច្ច​ផ្ដួចផ្ដើម​មួយ​នេះ ​មាន​គោលបំណង​ពន្លឿន​ការផ្លាស់ប្តូរ​ក្នុងប្រទេស​កម្ពុជា​ក្នុងការ​ធន់​ទៅនឹង​អាកាសធាតុ កាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន​កាបូ​និ​ច និង​ការអភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព​។ ប្រទេស​កម្ពុជា​បាន​ប្តេជ្ញា​ក្នុងការ​ចូលរួមចំណែក​កាត់បន្ថយ​ការបំពុល​ជាស​កល ទៅតាម​លទ្ធភាព​និង​ធនធាន​របស់ខ្លួន​។ កម្ពុជា​ក៏បាន​បង្ហាញ​ពី​ទស្សនវិស័យ​និង​យុទ្ធសាស្ត្រ​ ដែលជា​ត្រីវិស័យ​ដឹកនាំ​ប្រទេស​ទៅកាន់​សេដ្ឋកិច្ច​ដែលមាន​តុល្យភាព​កាបូន​ទូទាំងប្រទេស​នៅត្រឹម​ឆ្នាំ ​២០៥០​។ ត្រូវបាន​គាំទ្រ​ដោយ ការិយាល័យ Foreign Commonwealth and Development Office (FCDO)​ របស់​រដ្ឋាភិបាល​ចក្រ​ភព​អង់គ្លេស យុទ្ធនាការ «​ខ្ញុំ​សន្សំ​» ត្រូវបាន​រៀបចំ​ដោយ​ក្រុមហ៊ុន Carbon Trust ដែលជា​ផ្នែក​មួយ​នៃ​កម្មវិធី​កាត់បន្ថយ​កាបូន​ក្នុង​តំបន់​អាស៊ាន និង​អនុវត្ត​ដោយ​ដៃគូ រួមមាន ស៊ី អ៉ិន​វេស​មិន ដែលជា​សហគ្រាស​សង្គម​ផ្តល់​ការគាំទ្រ​ដល់​សហគ្រាស ធុន​តូច​របស់​សហគ្រិន​ស្ត្រី​នៅក្នុង​ប្រទេស​កម្ពុជា​។

​លោកជំទាវ Tina Redshaw ឯកអគ្គរាជទូត​ចក្រភព​អង់គ្លេស​ប្រចាំ​កម្ពុជា​បាន​មានប្រសាសន៍ថា​៖ «​ការផ្លាស់ប្តូរ​របត់​ទៅ​កាន់​ថាមពល​ស្អាត​ ដែល​ដើរ​ទន្ទឹមគ្នា​នឹង​ប្រសិទ្ធភាព​ថាមពល​ក្លាយជា​វិធីសាស្ត្រ​ដ៏​មាន​ប្រសិទ្ធភាព​ ដែល​ធានា​នូវ​សន្តិសុខ​អាកាសធាតុ​និង​ថាមពល និង​ភាពរុងរឿង​សម្រាប់​ប្រទេស​កម្ពុជា​និង​ពិភពលោក​ទាំងមូល​»​។

​លោកជំទាវ​បាន​បន្តថា​៖ «​សន្និសីទ​ក្រុងប៉ារីស​លើក​ទី​ ២៦ របស់​អង្គការសហប្រជាជាតិ​ស្តីពី​ការប្រែប្រួល​អាកាសធាតុ​ បានទទួល​ភាពជោគជ័យ​ដ៏​ធំ​មួយ​នៅក្នុង​ទីក្រុង ក្លាស​ហ្គូ ក្នុង​ខែវិច្ឆិកា ឆ្នាំ​ ២០២១ ក្រោយពី​ភាគី​ចំនួន ១៩៧ ​ភាគី​បាន​យល់ព្រម​នៅក្នុង​កតិកាសញ្ញា​អាកាសធាតុ​ទីក្រុង​ក្លាស​ហ្គូ មូលមតិ​គ្នា​ទៅលើ​ភាពចាំបាច់​នៃ​សកម្មភាព​លើ​អាកាសធាតុ​។ ដើម្បី​បន្ត​ភាពជោគជ័យ​មួយ​នេះ​នៅក្នុង​ឆ្នាំ ​២០២២ និង​ឆ្លើយតប​នឹង​គោលដៅ​នៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ការផ្លាស់ប្តូរ​ជាស​កល​ក្នុងការ​ប្រើប្រាស់​ថាមពល​ស្អាត​និង​ប្រកបដោយ​ប្រសិទ្ធភាព​ពិតជា​មានការ​ចាំបាច់​ខ្លាំងណាស់​។ នៅ​ស្ថានទូត​អង់គ្លេស​ប្រចាំ​កម្ពុជា ពួកយើង​ពិតជា​មាន​សេចក្តី​រីករាយ​ក្នុង​ការបន្ត​ការគាំទ្រ​របស់​យើង​ទៅលើ​ប្រទេស​កម្ពុជា ក្នុងការ​ឆ្លើយតប​នឹង​តម្រូវការ​សម្រាប់​សន្តិសុខ​ថាមពល​នៅថ្ងៃនេះ​និង​នាពេល​អនាគត​»​។

«​ខ្ញុំ​សន្សំ​» មាន​គោលបំណង​ជំរុញ​និង​លើកទឹកចិត្ត​ដល់​សហគ្រិន​ជា​ស្ត្រី យុវជន និង សាធារណជន​អំពី​ការប្រើប្រាស់​ថាមពល​ប្រកបដោយ​ទំនួល​ខុសត្រូវ​។ តាមរយៈ​ទំព័រ​របស់ខ្លួន «​ខ្ញុំ​សន្សំ​» នឹង​ផ្តល់​វិធីសាស្ត្រ​ងាយៗ សាមញ្ញ ក៏ដូចជា​ព័ត៌មាន​នានា ដែល​អាច​ឲ្យ​ប្រជាជន​តាម​ផ្ទះ​ឬ​សហគ្រិន​អាច​ប្រើប្រាស់​ជា​ក្បួន​ណែនាំ​ស្តីពី​ការប្រើប្រាស់​និង​ការសម្រេចចិត្ត​ប្រចាំថ្ងៃ​ទាក់ទង​នឹង​ថាមពល មានដូចជា​៖

– ពន្យល់​ពី​និយមន័យ​នៃ​ប្រសិទ្ធភាព​ថាមពល ជាមួយនឹង​ឧទាហរណ៍​

– ពន្យល់​ពី​សារៈសំខាន់​នៃ​ការលាង​សម្អាត​ម៉ាស៊ីនត្រជាក់ និង​របៀប​ដែល​វា​អាច​កាត់បន្ថយ​ការប្រើប្រាស់​ថាមពល​

– កំណត់​អេក្រង់​កុំព្យូទ័រ​ទៅជា sleep mode ឬ​បិទ​កុំព្យូទ័រ​ឱ្យបាន​ត្រឹមត្រូវ​ពេល​មិន​ប្រើ​

– ចែករំលែក​គន្លឹះ​ក្នុងការ​សន្សំសំចៃ​ថវិកា​តាមរយៈ​ការទិញ​សម្ភារៈប្រើប្រាស់​ក្នុងផ្ទះ ឬ​សម្ភារៈ​ការិយាល័យ​ដែលមាន​ស្លាក​សញ្ញា​ប្រសិទ្ធភាព​ថាមពល​

– ប្រើ​បន្ទះ​ថាមពល​ឆ្លាត​វៃ​ដែល​អាច​រកឃើញ​នៅពេលដែល​ឧបករណ៍​ស្ថិតនៅក្នុង standby mode

– កាត់បន្ថយ​ថាមពល​ដើម្បី​សន្សំសំចៃ​ការប្រើប្រាស់​ថាមពល​។​

«​ខ្ញុំ​សន្សំ​» ក៏​នឹង​ដើរតួ​ជា​វេទិកា​មួយ​ដែល​ដៃគូ​នានា​ក្នុងប្រទេស​កម្ពុជា​ដូចជា ស៊ី អ៉ិន​វេស​មិនជា​ដើម ក្នុងការ អាច​ចូលរួម​ចែករំលែក​ចំណេះដឹង បច្ចេកវិទ្យា និង គំនិតៗ​ថ្មី​ទាក់​នឹង​ប្រសិទ្ធភាព​ថាមពល ទៅដល់​សហគមន៍​រប​ស់​ខ្លួន​ក្នុងប្រទេស​កម្ពុជា​ដែល​ធ្វើ​អាជីវកម្ម​ដែល​ពឹង​ផ្អែកលើ​អគ្គិសនី​ក្នុង​ប្រតិបត្តិការ​ប្រចាំថ្ងៃ​របស់​ពួកគេ​។

​ការរកឃើញ​ពី​ការពិភាក្សា​ក្រុម​ជាមួយ​ក្រុម​គោលដៅ (FGD) ដែល​ត្រូវបាន​ដំណើរការ​នៅមុន​ពេល​នៃ​ការបង្កើត​យុទ្ធនាការ​នេះ បាន​បង្ហាញថា បើទោះបីជា​ពាក្យ​ថា «​ប្រសិទ្ធភាព​ថាមពល​» គឺ​ហាក់​នៅតែ​អ្វីដែល​ថ្មី​សម្រាប់​ប្រជាជន​កម្ពុជា​ភាគច្រើន វា​ក៏​នៅមាន​ឱកាស​ដើម្បី​ពង្រឹង​ការយល់ដឹង​របស់​ពួកគេ ដោយ​ការចាប់ផ្តើម​ពី​គំនិត​ដែល​ងាយ​យល់​ជាង​នេះ​គឺ «​ការ​សន្សំ​ថាមពល​»​។​

​លោក Chris Stephen នាយក​នៃ​ក្រុមហ៊ុន Carbon Trust ប្រចាំ​តំបន់​អាស៊ី និង អាហ្វ្រិក បាន​ឲ្យ​ដឹងថា​៖ «​មតិ​ដែល​បាន​ត្រឡប់​មកពី​ការពិភាក្សា​ក្រុម​បាន​បង្ហាញថា បើទោះបីជា​ពួកគេ​មានការ​ចាប់អារម្មណ៍​លើ​ការ​សន្សំ​ថាមពល​ក៏ដោយ កង្វះ​ព័ត៌មាន​ដែល​ទាក់ទង​នឹង​ប្រសិទ្ធភាព​ថាមពល​នៅតែ​ជា​បញ្ហា​ចោទ​។ «​ខ្ញុំ​សន្សំ​» មាន​គោលបំណង​ជួយ​លុប​គម្លាត​នេះ​ដោយ​ផ្តល់នូវ​ព័ត៌មាន​និង​មាតិកា​ដែល​ឆ្លើយតប​ទៅនឹង​តម្រូវការ​របស់​អ្នកប្រើប្រាស់ ដើម្បី​ធ្វើឱ្យ​វា​ងាយស្រួល​សម្រាប់​ពួកគេ​ក្នុងការ​ទទួលបាន​ដំបូន្មាន​ដែល​ពួកគេ​ត្រូវការ​ដើម្បីឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ថាមពល និង​ដើម្បី​ដឹង​ពី​អត្ថប្រយោជន៍​នៃ​ថាមពល​ជាដើម​»​។

​ការស្រាវជ្រាវ​ក៏បាន​លើកឡើង​ពី​តួនាទី​សំខាន់​ ដែល​ស្ត្រី​ដើរតួ​ក្នុងការ​លើកកម្ពស់​ការ​អនុវត្ត​ថាមពល​ប្រកបដោយ​និរន្តរភាព​នៅផ្ទះ និង​នៅ​កន្លែងធ្វើការ​។ វា​ត្រូវបាន​គេ​រកឃើញថា​ ស្ត្រី​ដើរតួ​ជា​អ្នកគ្រប់គ្រង​ផ្ទះ ដោយ​ពួកគេ​បាន​ចំណាយពេល​ភាគច្រើន​នៅផ្ទះ និង​ជា​មូលហេតុ​ដែល​ពួកគេ​ប្រើប្រាស់​ថាមពល​សំខាន់ៗ​តាមរយៈ​ការងារ​ប្រចាំថ្ងៃ​របស់​ពួកគេ ដូចជា​ការសម្អាត ចម្អិន​អាហារ បោកគក់ និង​អ៊ុត ក្នុងចំណោម​កិច្ចការ​ផ្សេងទៀត​ដែល​ប្រើប្រាស់​អគ្គិសនី​។ ពួកគេ​ក៏មាន​ការយល់ដឹង​ច្រើនជាង​សមាជិកគ្រួសារ​ផ្សេងទៀត ដូចជា​ស្វាមី និង​កូនៗ​របស់​ពួកគេ អំពី​ថា​តើ​ឧបករណ៍​អ្វីខ្លះ ​ត្រូវបាន​ប្រើប្រាស់​ញឹកញាប់ និង​ប្រើប្រាស់​ថាមពល​ច្រើនជាង​។ តាមរយៈ​ការយល់ដឹង​នេះ ស្ត្រី​ពិតជា​មាន​ឥទ្ធិពល​យ៉ាងខ្លាំង​លើ​គ្រួសារ​របស់​ពួកគេ និង​លើកទឹកចិត្ត​ពួកគេ​ឱ្យ​កាត់បន្ថយ​ការប្រើប្រាស់​ថាមពល ដែលជា​កត្តា​សន្សំ​ថវិកា​ដើម្បី​ប្រើប្រាស់​សម្រាប់​ការចំណាយ​ផ្សេងទៀត​ក្នុង​គ្រួសារ​។

​ក្នុង​ភាពជា​ដៃគូ​ជាមួយ ស៊ី អ៉ិន​​វេស​មិន «​ខ្ញុំ​សន្សំ​» នឹង​រៀបចំ​សិក្ខាសាលា​លើ​បណ្តាញ​សង្គម​ដែល​ផ្តោត​ជាពិសេស​លើ​សហគ្រាស​ធុន​តូច និង​មធ្យម​ដែល​ដឹកនាំ​ដោយ​ស្ត្រី​។ សម្ភារៈ​ធនធាន និង​វីដេអូ​បណ្តុះបណ្តាល​ស្តីពី​ប្រសិទ្ធភាព​ថាមពល​ក៏​នឹងមាន​ផងដែរ​តាមរយៈ​គេហទំព័រ​របស់ ស៊ី អ៉ិន​វេស​មិន​៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី៖ ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជាការបោះឆ្នោតប្រកបដោយភាពជឿជាក់ និងការពារសុខសន្តិភាព

ព័ត៌មានជាតិ២ ម៉ោង មុន

តោះ! មក​ស្វែង​យល់ដំណាំ​កសិកម្ម​សំខាន់ៗ​របស់​កម្ពុជា ទ្រទ្រង់កំណើន​ការ​នាំ​ចេញ

សេដ្ឋកិច្ច៣ ម៉ោង មុន

មរតកបសេដ្ឋ៖ ប្រែក្លាយតំបន់ចងគោរបស់កសិករ ទៅជាកន្លែងកសិទេសចរណ៍​

ព័ត៌មានជាតិ៣ ម៉ោង មុន

កម្ពុជា ថ្កោលទោសចំពោះការវាយប្រហារភេរវកម្ម នៅសាលមហោស្រពនាទីក្រុងមូស្គូ ប្រទេសរុស្ស៊ី

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត អំពាវនាវដល់តួអង្គពាក់ព័ន្ធបន្តសហការគ្នាអនុវត្តឯកសារគតិយុត្តគោល ទាក់ទងនឹងវិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍

Sokha Hotels

ព័ត៌មានពេញនិយម