ព័ត៌មានជាតិ
អតីតអ្នកកាសែតសម័យលន់នល់ តស៊ូ និងលះបង់ច្រើន សម្រាប់សង្គមជាតិ
ការឈឺចាប់ពីអតីតកាលដែលលោកអ៊ុំ គង់ វន នៅចងចាំមិនភ្លេចកាលពីរបបវាលពិឃាត ដែលគេបម្រុងយកទៅសម្លាប់ចោល តែជីវិតថ្លៃ លោកអ៊ុំបានគេចរួចផុតពីសេចក្តីស្លាប់។

លោកអ៊ុំ គង់ វន ជាអតីតអ្នកកាសែត kyodo នាសម័យ លន់នល់ បានបញ្ជាក់ថា ជាអ្នកកាសែតក្នងការទៅយកព័ត៌មានខ្ញុំបានចូលទៅតំបន់ជម្លោះ ពេជ្រនិល រវាងខ្មែរក្រហមនិងវៀតវៀតណាម ហើយអ្នកកាសែតខ្ញុំមានគ្នា៣ទៅ៤នាក់ទៀត រួមទាំងបរទេស ក្រោយពីគេដឹងហេតុការណ៍ថា យើងជាអ្នកសែត វៀតណាមក៏បានដោះលែងពួកខ្ញុំវិញ ពេលនោះជីវិតខ្ញុំដូចបានកើតម្ដងទៀត។ លោកអ៊ុំបន្តថា ក្រោយមកក្រុមគ្រួសាររបស់ខ្ញុំក៏បានចាកចេញទៅរស់នៅប្រទេសជប៉ុនក្នុងឆ្នាំ១៩៧៣ ដល់ឆ្នាំ១៩៧៤។ ក្រោយលេចឮថា មាតុភូមិកម្ពុជាបានល្អប្រសើរវិញហើយ នៅឆ្នាំ១៩៩៣ លោកអ៊ុំបានចាប់ផ្ដើមបង្កើតអង្គការមូលនិធិខ្មែរជំនួយការសិក្សាមួយ នៅប្រទេសខ្មែរ។

គួររំលឹកឡើងវិញថា ទោះបីការរស់នៅប្រទេសជប៉ុនក្តី ប៉ុន្តែនៅឆ្នាំ១៩៩៣ លោក គង់ វន បានមកកម្ពុជាដើម្បីបង្កើតអង្គការមូលនិធិខ្មែរជួយការសិក្សា។ នៅឆ្នាំ១៩៩៥ដល់ឆ្នាំ១៩៩៧ លោកអ៊ុំបានសរសេរសៀវភៅរឿងមួយដែលទាក់ទងទៅនឹងការឈឺចាប់ក្នុងរបបវាលពិឃាត ហើយក៏មានការគាំទ្រពីបណ្តាសប្បុរសជននៅប្រទេសជប៉ុនបានជួយបោះពុម្ពសៀវភៅ រឿងនេះចំនួន២លើក ដោយប្រើរយៈពេលសរសេរ១ឆ្នាំ៤ខែទើបចប់ និងបន្តសរសេរសៀវភៅរឿងមួយទៀត គឺរឿង(ធ្វើពលីកម្មដើម្បីជាតិខ្មែរ)។

លោកអ៊ុំបញ្ជាក់ថា បន្ទាប់ពីអនុនិងវិទ្យាល័យមិត្តភាពខ្មែរជប៉ុនត្រូវបានបង្កើតឡើងនៅឆ្នាំ1999 អាគារសិក្សាត្រូវបានកែលម្អរ ដែលឧបត្ថម្ភដោយសប្បុរសជនជប៉ុនគ្រប់ទិសទី ហើយក្នុង ខេត្ត ព្រៃវែង មានអនុវិទ្យាល័យចក្រី អង្គការ ស៊េព្វសង់១ ខ្នង .J H P ជួយ១ខ្នង។ និងអនុវិទ្យាល័យ ប្រធាតុ អង្គការស៊េព្វសង់ជួយបាន ១ ខ្នង អង្គការJ.H.P ជួយសង់១ខ្នង និង អង្គការ school Aid japan ជួយសង់១ខ្នង។ ហើយអង្គកាស៊េព្វ សង់ បានសាងសង់សាលាបឋមសិក្សាសំពោង 1 ខ្នង និង អង្គការJ H P ជួយសង់ 1ខ្នង និង បឋមសិក្សា ព្រៃទ័ពដោយអង្គការសេ៊ព្វសង់ 1 ខ្នង។

ជាមួយគ្នានេះដែរនៅក្នុងអនុនិងវិទ្យាល័យមិត្តភាព ខ្មែរ ជប៉ុន មានអគារ សិក្សា ៥បន្ទប់ ១ខ្នង 6 បន្ទប់ និង 7 បន្ទប់ ១ ខ្នង 8 បន្ទប់ ១ ខ្នង នឹង 10 បន្ទប់ ១ខ្នង ផងដែរ។រួមសេចក្តីមកអង្គការ ស៊េព្វសង់ C E A F សង់បាន 9 ខ្នង និង អង្គការ ជប៉ុនជួយសង់ 5 បន្ទប់ សរុបទាំងអស់ 14 ខ្នង។ ដូច្នេះក្នុងមួយជីវិតរបស់ លោកអ៊ុគង់វន គឺ ធ្វើអ្វីៗ ដើម្បីជាតិខ្មែរ កូន ខ្មែរនិងដើម្បីយកទៅឲ្យសាលារៀនតែប៉ុណ្ណោះ។

លោក កុ សល ដែលជាជំនួយការរបស់លោកអ៊ុំ គង់ វន បានបញ្ជាក់ឱ្យដឹងដែរថា ក្នុង១ឆាកជីវិតរបស់លោកអ៊ុំ គង់ វន គឺគាត់ជាជនជាតិខ្មែរម្នាក់ដែលលះបង់គ្រប់បែបយ៉ាង គឺ ដើម្បីប្រទេសជាតិ និងកូនខ្មែរ។ ទោះបីគាត់ធ្លាប់បានទៅរស់នៅប្រទេសជប៉ុនក្តី តែគាត់មានឆន្ទ:មិនភ្លេចដើមកំណើត ជាជនជាតិខ្មែរ៕
អត្ថបទ៖ រុងរឿង




-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


