សន្តិសុខសង្គម
ចាប់ខ្លួនអ្នកកាសែតអនឡាញម្នាក់ រួមជាមួយបក្ខពួក ពាក់ព័ន្ធករណីលួចកាំភ្លើងរបស់នគរបាលក្នុងរថយន្ដ
កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋានរាជធានីភ្នំពេញ សហការជាមួយនគរបាលខណ្ឌដង្កោ និងនគរបាលខណ្ឌពោធិ៍សែនជ័យ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ជាបន្តបន្ទាប់ ក្នុងចំណោមគ្នា៥នាក់ដែលបានធ្វើសកម្មភាពលួចកាំខ្លីម៉ាកឡុក១ដើម ចេញពីក្នុងរថយន្តរបស់នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋានរាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ស្ថិតនៅនៅតាមផ្លូវ៥០ម៉ែត្រចំណុចភ្លើងស្តុបឫស្សីសាញ់ ក្នុងភូមិប្រកា សង្កាត់ព្រៃស ខណ្ឌដង្កោ។

ជនសង្ស័យទាំង៥នាក់នោះទើបតែស្គាល់ម្នាក់ប៉ុណ្ណោះគឺឈ្មោះ សួង បុរិន អាយុ៣៨ឆ្នាំ មុខរបរកាសែតអនឡាញ « អង្គភាពគេហទំព័រនគរប៉ុស្តិ៍ធីវីអនឡាញ» ស្នាក់នៅផ្ទះល្វែងក្នុងភូមិព្រៃល្វា សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។ និងមានស្រុកកំណើតនៅភូមិត្រពាំងលាន ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ រីឯបក្សពួក៤នាក់ទៀត មិនទាន់ស្គាល់ឈ្មោះនៅឡើយ ក្នុងនោះម្នាក់កំពុងរត់គេចខ្លួន។
សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ជនសង្ស័យ១ក្រុមនេះ គឺជាមុខសញ្ញាចោរកម្មតែងធ្វើសកម្មភាពបន្លំលួចទ្រព្យសម្បត្តិជនរងគ្រោះដែលជួបឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍ ហើយក៏តែងតែលួចទ្រព្យសម្បត្តិនៅក្នុងរថយន្តទៀតផង។ ជាក់ស្ដែងបានលួចកាំភ្លើងខ្លីម៉ាកឡុកនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋានរាជធានីភ្នំពេញ ដែលទុកក្នុងរថយន្ត កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤។

សមត្ថកិច្ចបានឲ្យដឹងទៀតថា ក្រោយពេលកើតហេតុកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋានរាជធានីភ្នំពេញ សហការណ៍ជាមួយនគរបាលខណ្ឌដង្កោ ធ្វើការស្រាវជ្រាវភ្លាមៗ និងបានកំណត់មុខសញ្ញា ទើបឈានដល់ឃាត់ខ្លួនជាបន្តបន្ទាប់ចំនួន៣នាក់ រួចនាំទៅសាកសួរ ហើយរហូតដល់វេលាល្ងាចថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤ បានសហការណ៍ជាមួយនគរបាលខណ្ឌពោធិ៍សែនជ័យ ធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ សួង បុរិន ដល់កន្លែងស្នាក់នៅតែម្ដង។

ប្រភពដដែលបានប្រាប់ថា ខណៈនោះកម្លាំនគរបាលដកហូតបានម៉ូតូហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០២០មួយគ្រឿង កាតកាសែត «អង្គភាពគេហទំព័រនគរប៉ុស្តិ៍ធីវីអនឡាញ» អត្តសញ្ញាណប័ណ្ណ ផងដែរ ។ចំណែកកាំភ្លើងដែលលួចបាននៅជនសង្ស័យម្នាក់ទៀតដែលកំពុងគេចខ្លួន ហើយសង្ស័យថា ជននោះបានលក់បាត់ទៅហើយ ខណៈដែលនគរបាលកំពុងតាមចាប់បន្ត៕
អត្ថបទ៖ សំណាង



-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


