សន្តិសុខសង្គម
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
អ្នកយកព័ត៌មានម្នាក់នៅខេត្តឧត្តរមានជ័យត្រូវបានឃាត់ខ្លួនបន្ទាប់ពីបានផ្សាយផ្ទាល់ពីទីតាំងមីនតោននៅក្បែរបន្ទាត់ព្រំដែនកម្ពុជា-ថៃ ហើយដោះមីននោះយកទៅឱ្យនគរបាលផ្អើលប៉ុស្ដិ៍នគរបាលទាំងយប់ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥។

និពន្ធនាយកគេហទំព័រមាតុភូមិលោក ស៊ុន សុផល បានប្រាប់កម្ពុជាថ្មីថា ភ្នាក់ងារយកព័ត៌មានរបស់លោកឈ្មោះ ទឺ ពិទូ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីយប់ថ្ងៃទី៦ ខែកុម្ភៈម្សិលមិញ បន្ទាប់ពីបានដោះមីនតោនដោយខ្លួនឯងដឹកតាមម៉ូតូជាមួយមិត្តភ័ក្រយកទៅឱ្យនគរបាលប៉ុស្តិរដ្ឋបាលសង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។
លោកថា៖ «ពីម្សិលមិញខ្ញុំបានទាក់ទងគាត់ដែរគាត់ថា Live ខ្ញុំក៏ថា Live ទៅយើងអ្នកកាសែតឃើញផ្សាយទៅគេឃើញគេទៅដោះហើយ។ តែខ្ញុំមិននឹកស្មានថាល្ងាចឡើងវានាំមិត្តភ័ក្រទៅដោះយកមីន លីមីនហ្នឹងដឹកតាមម៉ូតូយកមកឱ្យប៉ុស្ដិ៍ហ្នឹងណា។ ខ្ញុំវាមិនយល់វាហ៊ានត្រង់ថាចេះជំនាញដោះមីនអត់ខ្លាចផ្ទុះងាប់ហ្នឹងណា»។

អ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យលោកឧត្តមសេនីយ៍ត្រី ចំរើន ណេតធាវីសំរេច បានឱ្យដឹងពេលនេះសមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនលោក ទឺ ពិទូ ទៅតុលាការហើយពាក់ព័ន្ធនឹងការដឹកជញ្ជូនយុទ្ធភ័ណ្ធមិនទាន់ផ្ទុះដែលមិនមានការអនុញ្ញាតពីសមត្ថកិច្ច។
យោងតាមមាត្រា៤៩០នៃក្រមព្រហ្មទណ្ឌកម្ពុជា គ្រប់បុគ្គលដែលនៅក្រៅលំនៅដ្ឋានរបស់ខ្លូន យកតាមខ្លួន ឬដឹកជញ្ជូននូវអាវុធ គ្រឿងផ្ទុះ ឬគ្រាប់រំសេវគ្រប់ប្រភេទដោយគ្មានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៦ខែទៅ៣ឆ្នាំ និងពិន័យជាប្រាក់ពី១លានរៀល ទៅ៦លានរៀល។

ទោះជាយ៉ាងណាក្នុងនាមថ្នាក់ដឹកនាំអង្គភាពលោក ស៊ុន សុផល ស្នើសុំការយោគយល់អធ្យាស្រ័យ លើកលែងទោសកំហុសដល់បុគ្គលិកលោក បន្ថូរបន្ថយដោយអាចអប់រំណែនាំវិញព្រោះការប្រព្រឹត្តិរបស់លោក ទឺ ពិទូ ពុំមានចេតនាណាមួយបង្កបញ្ហាឬប្រឆាំងនឹងច្បាប់នោះទេ៕
អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


