ព័ត៌មានអន្ដរជាតិ
អ្នកកាសែត ៣១នាក់ ស្លាប់ពេលយកព័ត៌មាន សង្គ្រាមអ៊ីស្រាអែល-ហាម៉ាស់
អ្នកកាសែតចំនួន៣១នាក់ត្រូវបានសម្លាប់ ខណៈពេលពួកគេយកព័ត៌មានអំពីជម្លោះរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស។ នេះបើយោងតាមតួលេខចុងក្រោយពីគណៈកម្មាធិការការពារអ្នកកាសែត (CPJ)។

ក្នុងចំណោមអ្នកស្លាប់ទាំងនោះ មានជនជាតិប៉ាឡេស្ទីន២៦នាក់, អ៊ីស្រាអែល៤នាក់ និងលីបង់ម្នាក់។ CPJ និយាយថា អ្នកកាសែតចំនួន ៨នាក់ទៀត ក៏ត្រូវបានរាយការណ៍ថា រងរបួសផងដែរ ខណៈ៩នាក់ បាត់ខ្លួន។
អង្គការនេះនិយាយក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទទី៣០ខែតុលាថា “អ្នកសារព័ត៌មាននៅតំបន់ហ្គាហ្សា ប្រឈមនឹងហានិភ័យខ្ពស់នៅពេលពួកគេព្យាយាមផ្សាយអំពីជម្លោះ ចំពេលអ៊ីស្រាអែលបើកការវាយលុកជើងគោក វាយប្រហារតាមអាកាសក៏ដូចជាការកាត់ផ្តាច់ខ្សែទំនាក់ទំនង និងចរន្តអគ្គិសនី”។

ក្នុងចំណោមអ្នកកាសែតស្លាប់ រួមមានលោក Roshdi Sarraj ដែលជាផលិតករភាពយន្តជនជាតិប៉ាឡេស្ទីនដ៏ល្បីឈ្មោះម្នាក់ និង Issam Abdallah អ្នកថតវីដេអូប្រចាំទីក្រុង បេរូត របស់ Reuters ដែលត្រូវបានសម្លាប់នៅជិតព្រំដែនលីបង់ ដោយការបាញ់ផ្លោងចេញពីអ៊ីស្រាអែល។
ទាក់ទិននឹងការស្លាប់របស់ Issam Abdallah, កងកម្លាំងការពារជាតិអ៊ីស្រាអែល (IDF) ថា ខ្លួនកំពុងស៊ើបអង្កេតលើករណីនេះ។ IDF ក៏ប្រាប់ Reuters និងទីភ្នាក់ងារសារព័ត៌មានបារាំង AFP ផងដែរថា ខ្លួនមិនអាចធានាសុវត្ថិភាពអ្នកកាសែតរបស់ពួកគេ ដែលកំពុងធ្វើការនៅតំបន់ហ្គាហ្សាស្ទ្រីបបានឡើយ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ អ្នកកាសែតប៉ាឡេស្ទីន ១២នាក់ ត្រូវបានសម្លាប់ដោយសារការវាយប្រហាររបស់អ៊ីស្រាអែល
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


