Connect with us

សន្តិសុខសង្គម

នគរបាលបញ្ជាក់់ពីមូលហេតុនៃការឃាត់ខ្លួនអ្នកកាសែតមួយរូបក្រោយដោះមីនតោនដឹកតាមម៉ូតូ​យកទៅឲ្យសមត្ថកិច្ច

បានផុស

នៅ

ឆ្លើយតបទទៅនឹង Page ឈ្មោះ Pheng Vannak ដែលបានបង្ហោះសារនៅលើបណ្ដាញសង្គមពាក់ព័ន្ធការឃាត់ខ្លួនអ្នកសារព័ត៌មានម្នាក់ក្រោយពីអ្នកសារព័ត៌មានរូបនោះបានទៅដោះមីនតោន និងដឹកតាមម៉ូតូយកទៅឲ្យសមត្ថកិច្ច ដែលបានលើកឡើងបែបចោទប្រកាន់មកលើសមត្ថកិច្ចថា សមត្ថកិច្ចមិនចេះធ្វើការ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ បានលើកឡើងថា នេះជាការចុះផ្សាយព័ត៌មានមិនពិត មិនគ្រប់ជ្រុងជ្រោយនាំឱ្យមហាជនមានការយល់ច្រឡំ ធ្វើឱ្យប៉ះពាល់នូវកិត្តិយស សេចក្តីថ្លៃថ្នូររបស់ថ្នាក់ដឹកនាំ ក៏ដូចជាកងកម្លាំងនគរបាលជាតិ។ ស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ បានសម្តែងការសោកស្តាយយ៉ាងខ្លាំងចំពោះការចុះផ្សាយរបស់ Page ឈ្មោះ Pheng Vannak ដែលធ្វើឲ្យមហាជនមានការយលច្រឡំ។

តាមការបង្ហោះផ្សព្វផ្សាយនៅលើបណ្ដាញសង្គមកាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥ ហ្វេសប៊ុកផេកឈ្មោះ Pheng Vannak បានសរសេររៀបរាបថា “អ្នកកាសែតរកឃើញមីនតោនខំយកទៅអោយប៉ូលីស ប៉ះចំប៉ូលីសអត់ចេះច្បាប់ ចាប់គ្នាយកទៅដាក់គុកទៀត។ សុំខ្លាចហើយប៉ូលីសខេត្តឧត្តរមានជ័យ” និង “សមត្ថកិច្ចល្ងង់ធ្វើបែបនេះហើយ បើសមត្ថកិច្ចចេះដឹងគួរតែ អរគុណអ្នកកាសែត ដែលគាត់យកមកប្រគល់អោយសមត្ថកិច្ច។ សំណូមពរ ថ្នាក់ដឹកនាំអគ្គស្នងការនគរបាលជាតិ និង ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ មេត្តាជួយពិនិត្យមើលផង”។

តាមសេចក្ដីបំភ្លឺរបស់អ្នកនាំពាក្យ និងក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ បានឲ្យដឹងនៅព្រឹកថ្ងៃទី៨ កុម្ភៈ នេះថា នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង ២៣និង០០នាទី នៅចំណុចភូមិអូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ មានករណីលួចយក មីនតោនពីតំបន់ស ដែលអាជ្ញាធរទំនាក់ទំនងព្រំដែនប្រទេសទាំងពីរ កម្ពុជា-ថៃ ចាត់ទុកជាតំបន់ហាមឃាត់ បង្កឡើងដោយជនសង្ស័យចំនួន ២នាក់ គឺឈ្មោះ ទី ពិទូ ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរអ្នកសារព័ត៌មាន មានទីលំនៅភូមិចំការចេក សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ និងឈ្មោះ ពែក ពុយ ភេទប្រុស អាយុ៤៤ឆ្នាំ មុខរបរកម្មករ មានទីលំនៅភូមិគិរីមង្គល សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

អ្នកនាំពាក្យ និងក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ បញ្ជាក់ថា ជនសង្ស័យទាំងពីរនាក់ខាងលើ មានចេតនាយ៉ាងពិតប្រាកដ ក្នុងការប្រព្រឹត្តបទល្មើសនាំយកគ្រាប់មីនតោនចេញពីទីតាំងតំបន់ស រវាងព្រំដែនប្រទេសទាំងពីរ ដោយហេតុថា កន្លងមកឈ្មោះ ទី ពិទូ ធ្លាប់បានដឹង និងបានចុះទៅថតផ្សព្វផ្សាយអំពីរឿងមីនតោននេះ ហើយត្រូវបានអាជ្ញាធរមានសមត្ថកិច្ច ពន្យល់បកស្រាយរួចហើយដែរ ប៉ុន្តែជនសង្ស័យនៅតែគឃ្លីនពុំស្តាប់តាមការណែនាំរបស់អាជ្ញាធរមានសមត្ថកិច្ច និងហ៊ានរហូតដល់ប្រព្រឹត្តបទល្មើសជាក់ស្តែង ទើបសមត្ថកិច្ចធ្វើការឃាត់ខ្លួន និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់វិធានការបន្តតាមនីតិវិធីច្បាប់។ ម្យ៉ាងវិញទៀត សកម្មភាពល្មើសច្បាប់នេះ អាចបង្កផលប៉ះពាល់ដល់ការទំនាក់ទំនងព្រំដែនរវាងប្រទេសទាំងពីរ ព្រមទាំងអាចបង្កមហន្តរាយយ៉ាងធ្ងន់ធ្ងរដល់ទ្រព្យសម្បត្តិ និងអាយុជីវិតមនុស្ស ប្រសិនបើមានការផ្ទុះគ្រាប់មីនតោននេះ។

គួររំលឹកថា អ្នកសារព័ត៌មានឈ្មោះ ទី ពិទូ ជាភ្នាក់ងារសារព័ត៌មានគេហទំព័រ មាតុភូមិ ប្រចាំខេត្តឧត្តរមានជ័យ ត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្ដិ៍រដ្ឋបាលអូស្មាច់ ឃាត់ខ្លួន កាលពីយប់ថ្ងៃទី៦ ខែកុម្ភៈ បន្ទាប់ពីបានដោះមីនតោនដោយខ្លួនឯងដឹកតាមម៉ូតូជាមួយមិត្តភ័ក្រយកទៅឱ្យនគរបាលប៉ុស្តិរដ្ឋបាលសង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

តាមមាត្រា ៤៩០ នៃក្រមព្រហ្មទណ្ឌកម្ពុជា គ្រប់បុគ្គលដែលនៅក្រៅលំនៅដ្ឋានរបស់ខ្លូន យកតាមខ្លួន ឬដឹកជញ្ជូននូវអាវុធ គ្រឿងផ្ទុះ ឬគ្រាប់រំសេវគ្រប់ប្រភេទដោយគ្មានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៦ខែ ទៅ៣ឆ្នាំ និងពិន័យជាប្រាក់ពី១លានរៀល ទៅ៦លានរៀល៕

អត្ថបទ៖ សុខុម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៧ ម៉ោង មុន

កាកបាទ​ក្រហម​កម្ពុជា ប្រជុំ​គណៈកម្មការ អនុគណៈកម្មការ ដើម្បី​កៀរគរ​រកជំនួយគាំទ្រទិវា៨ឧសភា២០២៥

សន្តិសុខសង្គម៧ ម៉ោង មុន

សមត្ថកិច្ច​មិន​ទាន់​ទប់​ស្កាត់ ការ​ឈូស​ឆាយ​ព្រៃលិច​ទឹក​របស់​លោក​សេង មង្គល ក្នុង​សង្កាត់​ស្រង៉ែនៅ​ឡើយ​ទេ

សន្តិសុខសង្គម១១ ម៉ោង មុន

សមត្ថកិច្ច​ឃាត់​ខ្លួន ស្ថាបនិកក្រុមហ៊ុនឌីបេសហ្រ្គីនឡងឡាយហ៍(ខេមបូឌា)ឯ.ក ករណី​ឆបោក ប្រាស់​លុយជិត​១៦​លាន​ដុល្លារ

សន្តិសុខសង្គម១២ ម៉ោង មុន

សមត្ថកិច្ច​ខេត្តតាកែវ​ កសាងសំណុំរឿង​បញ្ជូន​ក្រុម​ចោរ​៥នាក់​ទៅ​តុលាការ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

អ្នកវិទ្យាសាស្ត្ររកឃើញពណ៌ថ្មីមិនធ្លាប់មានពីមុនមក

សុខភាព១៥ ម៉ោង មុន

ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ

កីឡា១៨ ម៉ោង មុន

ស្លុតចិត្ត! ខ្សែការពារ ទេស សម្បត្តិ បានទទួលមរណៈភាព ដោយសារគ្រោះថ្នាក់ចរាចរណ៍

ព្រលានយន្តហោះសៀមរាបអង្គរ
ចរាចរណ៍១៥ ម៉ោង មុន

រថយន្តពីរគ្រឿងបុកគ្នានៅផ្លូវព្រលានយន្តហោះសៀមរាបអង្គរ ស្លាប់២នាក់ និងរបួស១៤នាក់

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ឆេះរថយន្តក្រុងនៅថៃ ស្លាប់មនុស្ស៧នាក់ របួស៤០នាក់

សន្តិសុខសង្គម១១ ម៉ោង មុន

សមត្ថកិច្ច​ឃាត់​ខ្លួន ស្ថាបនិកក្រុមហ៊ុនឌីបេសហ្រ្គីនឡងឡាយហ៍(ខេមបូឌា)ឯ.ក ករណី​ឆបោក ប្រាស់​លុយជិត​១៦​លាន​ដុល្លារ

Sokha Hotels

ព័ត៌មានពេញនិយម