ព័ត៌មានជាតិ
មុននេះ សម្តេចតេជោ ចេញសារបន្ទាន់ ក្រោយផ្ទុះការឆ្លងទ្រង់ទ្រាយធំនៅប្រទេសថៃ
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចេញសារបន្ទាន់ដល់ជនរួមជាតិនាល្ងាចថ្ងៃ២០ ខែធ្នូ ឆ្នាំ ២០២០ ក្រោយផ្ទុះការឆ្លងកូវីដ១៩ ទ្រទ្រង់ធំនៅខេត្តមួយរបស់ថៃ។

សម្តេចតេជោ បានណែនាំឲ្យអាជ្ញាធរខេត្តជាប់ព្រំដែន ត្រូវគ្រប់គ្រងចរាចរអ្នកដំណើរចេញចូលតាមព្រំដែន និងតាមដានពលករដែលត្រូវវិលត្រឡប់ ត្រូវធ្វើចត្តាឡីស័កមិនអនុញ្ញាតិឲ្យធ្វើដំណើរដោយខ្លួនឯងនោះទេ។
សម្តេចតេជោក៏បញ្ជាឲ្យកងទ័ពត្រៀមរថយន្តដឹកជញ្ជូន ហើយក្រសួងសុខាភិបាលត្រូវបញ្ចេញម៉ាស ដើម្បីចែកជូនដល់ប្រជាពលរដ្ឋប្រើប្រាស់ក្នុងស្ថានភាពបន្ទាន់នេះ។
ខេត្តសាមុតសាខនរបស់ថៃ ដែលស្ថិតនៅចម្ងាយប្រមាណ៣០០គីឡូម៉ែត្រ ពីប្រទេសកម្ពុជា បានផ្ទុះរាលដាលការឆ្លងជំងឺកូវីដ-១៩ ទ្រង់ទ្រាយធំជាង ៥០០ករណីភាគច្រើនជាពលករចំណាកស្រុក។
ដើម្បីការពារការឆ្លងការចូលក្នុងប្រទេស ក្រសួងសុខាភិបាលឲ្យអាជ្ញាធរខេត្តជាប់ព្រំដែនថៃ ត្រូវបង្កើនការត្រួតពិនិត្យអ្នកដំណើរចេញចូលឲ្យបានហ្មត់ចត់បំផុត។ រាល់អ្នកដំណើរចូលត្រូវធ្វើចត្តាឡីស័កឲ្យគ្រប់ ១៥ ថ្ងៃជាចាំបាច់។ អាជ្ញាធរត្រូវគ្រប់គ្រងអ្នកធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវ ចៀសវាងការរបូតពីកន្លែងធ្វើចត្តាឡីស័ក។
ជាមួយគ្នានេះ ក្រសួងសុខាភិបាល ក៏អំពាវនាវឲ្យអាជ្ញាធរភូមិឃុំ ត្រូវតាមដានប្រសិនមានជនចំណូលថ្មី ដែលមិនបានត្រួតពិនិត្យសុខភាព និងធ្វើចត្តាឡីស័ក ដើម្បីរួមគ្នាទប់ស្កាត់ការចម្លងចូលសហគមន៍៕
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


