Connect with us

ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រី ដាក់ចេញនូវវិធានការ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ពីប្រទេសថៃ

បានផុស

នៅ

មានប្រសាសន៍នៅល្ងាចថ្ងៃទី២០ ខែធ្នូ នេះ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានអះអាងថា រដ្ឋាភិបាលថៃ មានបទពិសោធន៏ក្នុងការគ្រប់គ្រង ការរីករាលដាលនៃជំងឺកូវីដ១៩ ដែលមកដល់ពេលនេះប្រទេសថៃ ទើបតែមានមនុស្សឆ្លងជាង៤០០០ នាក់ ហើយមានអ្នកស្លាប់ជាង៦០ នាក់ប៉ុណ្ណោះ ដែលអាចចាត់ទុកថា រដ្ឋាភិបាលថៃមានបទពិសោធន៍គ្រប់គ្រាន់ក្នុងការទប់ស្កាត់លើបញ្ហានេះ ហើយសម្ដេចបានអំពាវនាវ ឲ្យបងប្អូនពលករពលការិនីខ្មែរត្រូវជឿទុកចិត្តលើវិធានការរបស់រដ្ឋាភិបាលថៃ ក៏ដូចជាសមត្ថកិច្ចពាក់ព័ន្ធរបស់ថៃ ដែលមិនត្រូវរត់ចាកចេញពីប្រទេសថៃ ខណៈពេលដែលប្រទេសនេះ កំពុងជួបការលំបាកនោះឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

 
ជាមួយគ្នានោះ សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់អាណាព្យាបាល ឪពុក ម្ដាយ របស់ពលករពលការិនីខ្មែរ ដែលកំពុងធ្វើការនៅប្រទេសថៃ ក៏ដូចជាសាច់ញាតិ បងប្អូន ប្ដីប្រពន្ធ ឬកូន ត្រូវលើកទឹកចិត្ត ឲ្យពួកគាត់ធ្វើការនៅទីនោះទៅរស់នៅទីនោះបន្តទៀត ដើម្បីរក្សាការងារនៅទីនោះ ពីព្រោះបើចល័តពីកន្លែងមួយទៅកន្លែងមួយ វានឹងបានផ្ដល់លទ្ធផលល្អនោះទេ។ ចំណែក បងប្អូនប្រជាពលរដ្ឋខ្មែរដែលត្រូវធ្វើដំណើរទៅប្រទេសថៃទោះបីស្របច្បាប់ក្តី មិនស្របច្បាប់ក្តី ត្រូវពន្យារពេលសិន។ ពីព្រោះចាំបាច់អាជ្ញាធរត្រូវតែចាត់វិធានការ ធ្វើចិត្តាឡីស័កចំនួន១៤ ថ្ងៃជាមុនសិន ដែលនាំឱ្យបងប្អូនបានការលំបាក។ 

ទាក់ទងបញ្ហានេះដែរសម្ដេចតេជោហ៊ុនសែនបានលើកឡើងថា  សម្ដេចបានពិភាក្សាជាមួយក្រសួងសុខាភិបាល សម្ដេចក្រឡាហោម ស ខេង និងផ្នែកការពារជាតិ ដែលមានរដ្ឋមន្ត្រីក្រសួងការពារជាតិ និងអគ្គបញ្ជាការកងទ័ព មេបញ្ជាការកងទ័ពជើងគោក តាំងពីព្រឹកមិញម្លេះ ទាក់ទងទៅនឹងការធ្វើចត្តាលីស័កនៅតាមព្រំដែន ហើយថ្ងៃនេះសម្ដេចក៏បានបញ្ចេញថវិកាផ្ដល់ទៅឲ្យខេត្តដែលនៅជាប់ព្រំដែន ចំនួន៥០ លានរៀលក្នុងមួយខេត្តបន្ថែមលើថវិកាដែលមានពីមុនមក ដើម្បីឲ្យខេត្តមានលទ្ធភាពធ្វើចត្តាឡីស័កនៅតាមព្រំដែន។ ដូច្នេះបងប្អូនប្រជាពលរដ្ឋពលករពលការិនីដែលត្រូវចូលមកប្រទេសកម្ពុជាវិញនឹងមិនអាចត្រឡប់ចូលមកភ្លាមៗនោះទេ នៅតាមព្រំដែន គឺត្រូវតែឆ្លងកាត់ការធ្វើចត្តាឡីស័កនៅតាមព្រំដែន។ សម្តេចបន្តថា បើស្ថិតក្នុងសភាពការដែលមនុស្សច្រើនហួស កងទ័ពត្រូវបញ្ចេញរថយន្តដើម្បីដឹកជញ្ជូនមកខាងក្រោយ។

សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន រថយន្តកងទ័ពទាំងអស់ នឹងចេញទៅយប់នេះ ទៅកាន់ច្រកចំនួន ៣ ដែលបានត្រៀមបម្រុងទុក ដូចជាច្រកអូស្មាច់ ច្រកដូង និងច្រកប៉ោយប៉ែតជាដើម ដែលមានរថយន្តប្រមាណ៧០ គ្រឿងបានចេញទៅកាន់ទីនោះហើយ ដើម្បីដឹកជញ្ជូនប្រជាពលរដ្ឋ ក្នុងករណីដែលមានចំនួនច្រើន ហួសអ្វីដែលរំពឹងទុក គឺមិនអាចឲ្យប្រជាពលរដ្ឋ ឬពលករ ពលការិនី ធ្វើដំណើរតាមរថយន្តតាក់ស៊ី ឬរថយន្តផ្សេងៗទៀត ដែលបង្កហានិភ័យចម្លងជំងឺចូលមកក្នុងសហគមន៍នៃប្រទេសកម្ពុជានោះឡើយ។   

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា កងទ័ព នឹងទទួលខុសត្រូវលើការដឹកជញ្ជូនប្រជាពលរដ្ឋ ដោយសហការជាមួយអាជ្ញាធរនៅតាមព្រំដែន ក៏ដូចជាកម្លាំងនគរបាល កម្លាំងកងរាជ អាវុធហត្ថ ដែលធ្វើការនៅតាមព្រំដែន។ សម្ដេចបានអះអាងថា ច្រកព្រំដែនមានច្រើន ប៉ុន្តែតាមបទពិសោធន៍ដែលយើងមានកាលពីខែមេសាកន្លងមក គឺត្រូវបំព្រួញច្រកឱ្យនៅតិច គឺត្រឹមតែ៣ច្រកប៉ុណ្ណោះ ដើម្បីងាយស្រួលក្នុងការគ្រប់គ្រង និងដឹកជញ្ជូន។ ដោយឡែកអាជ្ញាធរនៅតាមព្រំដែនត្រូវ ជាមួយអាជ្ញាធរថៃដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋធ្វើដំណើរមកកាន់ច្រកទាំង៣ ដើម្បីងាយស្រួលក្នុងការគ្រប់គ្រង និងទទួលយក។ ចំពោះអ្នកដែលធ្វើតាមធ្វើដំណើរតាមច្រករបៀងនានា ក៏ត្រូវតែបញ្ជូនទៅធ្វើចត្តាឡីស័កនៅតាមគោលដៅ ដែលបានកំណត់ផងដែរ។ 

ជាមួយនឹងការលើកឡើងខាងលើនេះសម្ដេចតេជោ ហ៊ុន សែន បានដាក់បញ្ជាឲ្យខេត្តនៅខាងក្រោយ រៀបចំទីតាំងធ្វើ ចិត្តាឡីស័ក ឲ្យបានត្រឹមត្រូវៗ និងជាបន្ទាន់ដើម្បីត្រៀមទទួលបងប្អូនប្រជាពលរដ្ឋ។ សម្តេចបន្តថា បទពិសោធន៍កាលពីខែមេសាកន្លងទៅ អាចឲ្យយើងយកមកប្រើនៅពេលនេះ ពីព្រោះជាង១២ម៉ឺននាក់កាលពីពេលនោះមិនមានអ្នកឆ្លងជំងឺនោះទេ ដោយសារតែមានកិច្ចសហការល្អពីក្រុមគ្រួសារ ហើយក៏មានអ្នកខ្លះសរសេរផ្លាកដាក់នៅផ្ទះថា “កូនខ្ញុំទើបមកពីថៃហាមចូលលេង”។ 

អ្វីដែលសំខាន់ទៀតនោះសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនបានអំពាវនាវជាថ្មីទៀតដល់ពលករពលការិនីខ្មែរ ដែលកំពុងធ្វើការនៅប្រទេសថៃ ត្រូវទុកចិត្តលើសមត្ថភាពដោះស្រាយរបស់អាជ្ញាធរថៃ ក៏ដូចជាផ្នែកពាក់ព័ន្ធនៅប្រទេសថៃ ហើយត្រូវរស់នៅក្នុងប្រទេសថៃតទៅទៀត  ពីព្រោះក្នុងករណីដែលចូលមកក្នុងប្រទេសវិញ ក៏ត្រូវតែឆ្លងកាត់ការធ្វើចត្តាឡីស័ក នឹងយកសំណាកទៅពិនិត្យផងដែរ។

ដើម្បីឆ្លើយតបបញ្ហានេះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក៏បានដាក់បញ្ជាឲ្យក្រសួងសុខាភិបាលបញ្ចេញម៉ាសក្រណាត់ ទៅកាន់ព្រំដែនជាពិសេសនៅច្រកទាំង៣ ដើម្បីធ្វើយ៉ាងណាផ្ដល់ជូនពលករពលការិនី ឬប្រជាពលរដ្ឋខ្មែរ ដែលត្រឡប់មកពីប្រទេសថៃ មានម៉ាសពាក់គ្រប់គ្នា។ ជាមួយគ្នានឹងសម្ដេចបានសម្ដែងក្តីសង្ឃឹមថា យើងនឹងជំនះបាននូវឧបសគ្គនេះជាមួយអាជ្ញាធរថៃ៕

កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ នាទី មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៥ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម