Connect with us

ព័ត៌មានជាតិ

​​​ចាប់តាំងពីឆ្នាំ ២០០០មក មានមន្ត្រីរាជការកម្ពុជា ៥២២រូប ទទួលបាន​សិក្សា​​នៅជប៉ុន​ តាមរយៈគម្រោង JDS ​​

បានផុស

នៅ

លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅក្នុងពិធីចុះហត្ថលេខាលើលិខិតប្តូរសារ និងឯកសារពាក់ព័ន្ធ ស្តីពី ការបន្តផ្ដល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន សម្រាប់គម្រោង “អាហារូប ករណ៍អភិវឌ្ឍន៍ធនធានមនុស្ស” ដែលមានទំហំទឹកប្រាក់ចំនួន ៣៦៣ លានយ៉េន នៅព្រឹកថ្ងៃទី ១៣ ខែមិថុនានេះថា ចាប់តាំងពីឆ្នាំ ២០០០មក មានមន្ត្រីរាជការរបស់កម្ពុជាចំនួន ​៥២២រូប បានទទួលការ​សិក្សា​​នៅប្រទេសជប៉ុន​ តាមរយៈគម្រោង JDS។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន​ បានឲ្យដឹងបន្តថា ក្រោមហិរញ្ញប្បទានឥតសំណងនៅថ្ងៃនេះ មន្ត្រីកម្ពុជាចំនួន ​២៦រូបបន្ថែម ដែលរួមមានបេក្ខជនថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន ២៤រូប និងថ្នាក់បណ្ឌិតចំនួន២រូប នឹងទទួលបានអាហារូបករណ៍ ទៅបន្តការសិក្សានៅសាកលវិទ្យាល័យល្បីៗជាច្រើន ក្នុងប្រទេសជប៉ុន។

លោកថា ចាប់តាំងពីគម្រោងអាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស ឬ “JDS” ត្រូវបានផ្តល់ជូនប្រទេសកម្ពុជា នៅឆ្នាំ ២០០០មក គម្រោងនេះបានរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា តាមរយៈការផ្តល់អាហារូបករណ៍ដល់មន្ត្រីរាជការកម្ពុជាចំនួន ៥២២រូប មកពីក្រសួង-ស្ថាប័ននានា។ ក្នុងនោះ​មាន ២៧រូប ជាមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ​ ហើយមន្ត្រីចំនួន​ ៤៣៩រូប បានវិលត្រឡប់មកកម្ពុជាវិញ និង​មួយចំនួនបានកាន់មុខតំណែងជាអ្នកដឹកនាំ និងមុខតំណែងសំខាន់ៗជាច្រើន នៅតាមក្រសួង-ស្ថាប័នរបស់ពួកគេរៀងៗខ្លួន។

ក្នុងនាម​ឲ្យរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន​ បាន​សម្តែងនូវអំណរគុណយ៉ាងស្មោះអស់ពីដួងចិត្ត ចំពោះរាជរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលមិនត្រឹមតែផ្ដល់ហិរញ្ញប្បទានឥតសំណង JDS និងអាហារូបករណ៍ដល់កម្ពុជាប៉ុណ្ណោះទេ។ ប៉ុន្តែថែមទាំងផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) ដើម្បីជួយឧបត្ថម្ភគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា៕

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៨ ម៉ោង មុន

បុគ្គល​ម្នាក់​យកឈ្មោះ​ចៅហ្វាយខេត្ត​មក​អន្តរាគមន៍​ រឿង​ប្រហុក​វៀតណាម​ចូល​ទឹកដី​ខេត្តតាកែវ

សន្តិសុខសង្គម១០ ម៉ោង មុន

ផ្តន្ទាទោស​អតីត​ថៅកែ​ហាង អាយ​ឃ្យូ សាច់​អាំង​មូ​កា​ថៈ​ជ្រោយ ចង្វា ដាក់​ពន្ធនាគារ​២​ឆ្នាំ ករណី​ចេញ​សែក​ស្អុយ

ព័ត៌មានជាតិ១០ ម៉ោង មុន

ថ្នាក់ដឹកនាំ​ក្រសួងកសិកម្ម​សហគមន៍​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ទំនើប​ស្រូវ​នាង​អំ នៅ​ឃុំកន្តួត

ព័ត៌មានជាតិ១១ ម៉ោង មុន

សហគមន៍កសិកម្មសំបូរជ័យ កំពុងជួយដោះស្រាយបញ្ហាកសិករ និងធ្វើឱ្យជីវភាពកាន់តែប្រសើរ

សេចក្ដីជូនដំណឹង១១ ម៉ោង មុន

ផ្ទុះ​ខ្លាំង​! មិន​ដល់​២៤​ម៉ោង​ផង វីដេអូ Surprise មង្គលការ​អតិថិជន​របស់​ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូ​វើ​រី ដោយ​កញ្ញា​រ៉ា​ប៊ី​មាន​អ្នកទស្សនា​ជិត ៣​លាន​នាក់ Videos Inside

Sokha Hotels

ព័ត៌មានពេញនិយម