Connect with us

ព័ត៌មានជាតិ

អុជធូប​ថ្ងៃ​សីល ហើយ​ទុកចោល​ បង្ក​ឲ្យ​ឆេះ​នៅ​ជា​ន់ទី​៣​ សំណាង​បាន​ជួយ​អន្តរាគមន៍​ភ្លាមៗ

បានផុស

នៅ

​អគ្គិភ័យ​មួយ​បាន​កើតឡើង​នៅផ្ទះ​ល្វែង​ជាន់​ទី​៣​ បង្ក​ឲ្យ​ភ្ញាក់ផ្អើល​ទាំង​ព្រឹក ​ហើយក៏​ត្រូវបាន​សមត្ថកិច្ច​និង​អាជ្ញាធរ​ជួយ​អន្តរាគមន៍​ទាន់​ពេល​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ករណី​អគ្គិភ័យ​នេះ ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២២ ​ខែ​ធ្នូ​ ស្ថិត​ក្នុង​ភូមិ​ដើម​ស្លែង​ សង្កាត់​ច្បារអំពៅ​ទី​២​ ខណ្ឌ​ច្បារអំពៅ​ រាជធានី​ភ្នំពេញ​។ តាម​ប្រភព​ពី​លោក យ៉ិន វុ​ធ ចៅសង្កាត់​ច្បារអំពៅ​ទី​២ ​បាន​ឲ្យ​ដឹង​ថា​ នៅ​ម៉ោង​កើតហេតុ​ប្រជាពលរដ្ឋ​ បាន​ឃើញ​ផ្សែង​ខ្មួលខ្មាញ់​ចេញ​ពេញ​ផ្ទះល្វែង​ជាន់​ទី​៣​ ខ​ណៈ​ដែល​ម្ចាស់ផ្ទះ​ចាក់សោ​រួច​ចុះទៅ​ផ្សារ​។​ បន្ទាប់មក​កម្លាំង​ប្រជា​ការពារ​សង្កាត់​ បាន​ចុះទៅ​អន្តរាគមន៍ ​ក្នុង​នោះ​ក៏​មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​មួយ​គ្រឿង​ចេញពី​សាលា​ខណ្ឌ​ច្បារអំពៅ​ ចុះទៅ​ដល់​និង​បាញ់​ពន្លត់​ភ្លាមៗ​។

​លោក​ចៅសង្កាត់​បញ្ជាក់​ថា​ ករណី​អគ្គិភ័យ​នេះ ​គឺ​ដោយសារ​ម្ចាស់ផ្ទះ​អុជធូប​ថ្ងៃ​សីល ​បង្ក​ឲ្យ​ឆេះ​អាសនៈ​តែប៉ុណ្ណោះ​។​ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​ ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​ពី​ការ​អុជធូប​ថ្ងៃ​សីល​រួច​ទុកចោល​បង្ក​ឲ្យ​ឆេះ​បែបនេះ​។​ មិន​ខុស​ពី​ថ្ងៃទី​២១ ​ខែ​ធ្នូ​មាន​អគ្គិភ័យ​កើតឡើង​នៅ​ភូមិ​ព្រែក​សង្កាត់​ច្បារអំពៅ​ទី​១​ ខណ្ឌ​ច្បារអំពៅ​ បណ្តាល​ឲ្យ​ឆេះ​ផ្ទះ​២​ខ្នង ​ក៏​ព្រោះតែ​ម្ចាស់ផ្ទះ​អុច​ធូប​សែន​នំ​អ៊ី​រួច​ទៅ​លក់ដូរ​នៅ​ផ្សារ​ច្បារអំពៅ​បាត់​៕

អត្ថបទ៖ ​ន​រា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៣ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ៤ ម៉ោង មុន

លោក ហេង សួរ ៖ កិច្ច​ប្រជុំកំពូលវាយនភណ្ឌសកល នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជាគោលដៅ​ទាក់ទាញទាំងអាជីវកម្មនិងវិនិយោគទុន 

ព័ត៌មានជាតិ៥ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង៨ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

Sokha Hotels

ព័ត៌មានពេញនិយម