ព័ត៌មានជាតិ
មីជាតិ រកឃើញអ្នកមានសំណាង ឈ្នះរង្វាន់ ៥,០០០,០០០ រៀល ពីកម្មវិធីហែកឆុង ហែកឈ្នះ វគ្គ ២
ថ្មីៗនេះ មីជាតិបានប្រគល់ប្រាក់រង្វាន់ លុយសុទ្ធ ៥,០០០,០០០រៀល ដល់អតិថិជន ដែលមានសំណាងជាបន្តបន្ទាប់ពីកម្មវិធី ហែកឆុងហែកឈ្នះ វគ្គ ២ ដែលបានរៀបចំឡើងកាលពីដើមខែមិថុនា កន្លងទៅនេះ ។

អ្នកមានសំណាងឈ្នះរង្វាន់ធំទឹកប្រាក់ ៥,០០០,០០០រៀល រួមមាន អ្នកឈ្នះរង្វាន់ទី១ មានឈ្មោះ ហេង វួចភួង ភេទស្រី អាយុ ៥៨ ឆ្នាំ រស់នៅក្នុងភូមិវត្តស្វាយ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។ អ្នកឈ្នះរង្វាន់ទី ២ មានឈ្មោះ អ៊ុល សៀកអឺ ភេទប្រុស អាយុ ២៩ ឆ្នាំ រស់នៅក្នុងភូមិបឹងវាល ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។ អ្នកឈ្នះរង្វាន់ទី៣ មានឈ្មោះ ឆឹន ឈុន ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅក្នុងភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។



នៅក្នុងឱកាសនេះផងដែរ អ្នកមីង ហេង វួចភួង ដែលជាអ្នកឈ្នះរង្វាន់ទី ១ មានចំណាប់អារម្មណ៍ថា “ខ្ញុំលឺគេថាមីជាតិញ៉ាំម៉េចក៏ជាតិដែរ ហើយត្រូវរង្វាន់ទៀត អញ្ចឹងខ្ញុំក៏ទៅទិញមកញ៉ាំ ដំបូងត្រូវបាន ១,០០០រៀល ដល់ហើយខ្ញុំក៏ទៅទិញម្តងទៀតបើកកញ្ចប់ឡើងក៏ត្រូវបាន ៥,០០០,០០០រៀល ។ ខ្ញុំអររំភើប មិនដែលត្រូវរង្វាន់ទេពីមុន ហើយលុយរង្វាន់ដែលត្រូវ ខ្ញុំយកទៅឱ្យកូនរៀន និងផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃបន្ថែមទៀត ។” អ្នកមីងបន្តទៀតថា “សូមជូនពរក្រុមហ៊ុនមីជាតិឱ្យលក់កាន់តែដាច់ មានអតិថិជនកាន់តែច្រើន ព្រោះអ្នកក៏អាចត្រូវលុយសុទ្ធ៥លានរៀលដូចជាខ្ញុំដែរ។” ក្រុមហ៊ុនមីជាតិបន្តចែកជូនរង្វាន់ចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅរហូតអស់ពីស្តុក លោកអ្នកអាចរកជាវមីជាតិបាននៅតាមដេប៉ូចែក ចាយតូចធំ ផ្សារទំនើប ម៉ាត និងផ្ទះលក់ចាប់ហួយដែលនៅជិតផ្ទះរបស់លោកអ្នក។



ប្រញាប់ឡើង! រង្វាន់ជាច្រើនសន្ធឹកសន្ធាប់កំពុងរង់ចាំលោកអ្នក ហើយអ្នកឈ្នះបន្ទាប់អាចជា រូបអ្នក ! មីជាតិ ហែកឆុង ហែកឈ្នះ វគ្គ២!
មីជាតិ ប្រកាន់ខ្ជាប់នូវតម្លៃជាផលិតផលជាតិ និងតែងតែយកចិត្តទុកដាក់លើសុវត្ថិភាពនៃការប្រើប្រាស់ ការវេចខ្ចប់ គុណភាព និងរសជាតិនៃផលិតផលជាចម្បង។ មិនថាញ៉ាំនៅពេលណា ទីកន្លែងណា ជាមួយអ្នកណា មីជាតិ ញ៉ាំម៉េចក៏ជាតិដែរ៕


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


