Connect with us

ព័ត៌មានជាតិ

កម្មវិធី​ឧបត្ថម្ភ​ប្រាក់​ជូន​ស្ត្រី​មាន​ផ្ទៃពោះ និង​កុមារ​ ពី​ក្រសួងសុខាភិបាល​ទៅ​ក្រសួង​សង្គមកិច្ច​វិញ​​

បានផុស

នៅ

​មន្ត្រី​ជាន់ខ្ពស់​របស់​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវ​នីតិ​សម្បទា​បាន​ថ្លែង​ថា ផ្អែក​តាម​ក្របខ័ណ្ឌ​គោលនយោបាយ​ជាតិ​គាំពារ​សង្គម (២០១ ៦-២០២៥) រាជរដ្ឋាភិបាល​កាលពី​ថ្មីៗ​កន្លងមកនេះ​ បាន​ផ្ទេរ​ការអនុវត្ត​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​ស្ត្រី​មាន​ផ្ទៃពោះ និង​កុមារ​អាយុ​ក្រោម​២​ឆ្នាំ ពី​ក្រសួងសុខាភិបាល​ទៅ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវ​នីតិ​សម្បទា ដើម្បី​គ្រប់គ្រង និង​អនុវត្ត​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​ស្ត្រី​មាន​ផ្ទៃពោះ និង​កុមារ​អាយុ​ក្រោម ២​ឆ្នាំ ចាប់ពី​នៅ​ខែមករា ឆ្នាំ​២០២១​តទៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដូច្នេះ​សូម​បងប្អូន​ក្រុម​គ្រួសារ​ក្រីក្រ ស្ត្រី​មាន​ផ្ទៃពោះ​និង កុមារ​អាយុ​ក្រោម​២​ឆ្នាំ​សូម​ទៅ​ទទួល​ប្រាក់ឧបត្ថម្ភ​របស់​រាជ​រដ្ឋាភិបាល ​ទៅតាម​ប្រព័ន្ធ​ ដែល​នៅ​ក្បែរ​ផ្ទះ​ក្រោយពី​ចុះឈ្មោះ​តាម​ឃុំ​សង្កាត់​រួចមក​។

​មន្ត្រី​នាយកដ្ឋាន​សុខុមាលភាព​សង្គម នៃ​នាយកដ្ឋាន​បច្ចេកទេស​បាន​ឲ្យ​ដឹង​ដែរ​ថា សកម្មភាព​ទូទាំងប្រទេស​របស់​CTP សម្រាប់​ថ្ងៃ​ទី​២១ និង​២២​ធ្នូ​ ឆ្នាំ​២០២០​ គឺជា​សកម្មភាព​ប្រចាំថ្ងៃ​នៃ​ការ​ទទួលផល​របស់​ស្ត្រី​មាន​ផ្ទៃពោះ និង​កុមារ​អាយុ​ក្រោម​២​ឆ្នាំ​ក្នុង​គ្រួសារ​ក្រីក្រ​ នៅ​ក្នុង​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​ស្រី្ត​មាន​ផ្ទៃពោះ​និង​កុមារ​អាយុ​ក្រោម​២​ឆ្នាំ គឺ​ធ្វើបាន​ដោយ​ការចុះឈ្មោះ​ថ្មី​នៅតាម​ឃុំ សង្កាត់ និង​ការពិនិត្យ​សុខភាព​ នៅតាម​មន្ទីរពេទ្យ​រដ្ឋ​នៅ​ទូទាំងប្រទេស ដែលជា​កម្មវិធី​អាទិភាព​១​របស់​រាជរដ្ឋាភិបាល​ក្នុង​នីតិកាល​ទី​៦​នេះ ដើម្បី​ជាការ​វិនិយោគ​រយៈ​ពេល​វែង​លើ​ធនធានមនុស្ស​របស់​ក​ម្ពុ​ជា និង​ការ កាត់បន្ថយ​អត្រា​មរណភាព​មាតា និង​ទារក ។​

​កម្មវិធី​នេះ ត្រូវបាន​ប្រើប្រាស់​យន្តការ​អនុវត្ត​ជា​លក្ខណៈ​អន្តរ​ស្ថាប័ន ដែលមាន​ការចូលរួម​ពី​ក្រសួង ស្ថាប័ន​ទាំង​នៅ​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ ដែល​ក្នុងនោះ​នៅ​ថ្នាក់ជាតិ​មាន​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា ក្រ​សួ ង​មហាផ្ទៃ ក្រសួងសុខាភិបាល ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្រសួងផែនការ និង​អគ្គលេខាធិការដ្ឋាន​នៃ​ក្រុម​ប្រឹក្សាជាតិ​គាំពារ​សង្គម​។ នៅ​ថ្នាក់​រាជធានី ខេត្ត មាន​រដ្ឋបាល​រាជធានី ខេត្ត មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវ​នីតិ​សម្បទា និង​មន្ទីរ​សុខាភិបាល​រាជធានី ខេត្ត និង​នៅ​ថ្នាក់ឃុំ សង្កាត់ មាន​រដ្ឋបាល​ឃុំ សង្កាត់ និង​មូលដ្ឋាន​សុខាភិបាល​សាធារណៈ​ផង​ដែរ​៕

អត្ថបទ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម