Connect with us

ព័ត៌មានជាតិ

ពលករ​ខ្មែរ​ចេញពី​ថៃ​ជាង​៤០០​នាក់​ធ្វើដំណើរ​តាម​ច្រក​អូ​ស្មាច់​ខេត្ត​ឧ​ត្ត​រ​មានជ័យ​

បានផុស

នៅ

​ចាប់ពី​ថ្ងៃ​ទី​២១​រហូតមកដល់​ព្រឹក​ថ្ងៃ​ទី​២៣​ធ្នូ​នេះ​ មាន​ពលករ​ខ្មែរ​ចេញពី​ប្រ​ទេ​ស​ថៃ ​ចូល​តាម​ច្រក​ទ្វារ​អូរ​ស្មាច់​ខេត្ត​ឧ​ត្ត​រ​មានជ័យ​ចំនួន​៤០៤​នាក់ ​ក្នុង​នោះ​បាន​យក​សំ​ណា​ក​ចំនួន​១៣៦​នាក់​ទៅ​ធ្វើ​តេ​ស្ត​ហើយ​បាន​យក​ពួកគេ​ទៅ​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​តាម​ទី​តាំ​ង​ចំនួន​៣​កន្លែង​រួចរាល់​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក វេជ្ជបណ្ឌិត ឃ្លោក ហួត ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ឧ​ត្ត​រ​មានជ័យ ​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៣​ធ្នូ​នេះ​ថា ​ក្នុងចំណោម​ពលករ​ខ្មែរ​មកពី​ថៃ​ចំនួន​៤០៤​នាក់​នោះ​ក្នុង​នោះ​ថ្ងៃ​ទី​២១​មាន​ពលករ​ខ្មែរ​ចំនួន​១៧៦​នាក់ និង​បាន​យក​សំណាក​ចំនួន​៣៦​នាក់ ទៅ​ពិនិត្យ​រក​មេរោគ​កូ​វីដ​១៩​។​ នៅ​ថ្ងៃ​ទី​២២ ខែ​ធ្នូ​ ឆ្នាំ​២០២០ មាន​ពលករ​ចំនួន​១៣៤​នាក់​ ក្នុងនោះ​ពលករ​ចំនួន​៥៨​នាក់​បាន​បញ្ជូន​ទៅ​យក​សំណាក​រក​មេរោគ​កូ​វី​ដ​១៩​ផង​ដែរ​ និង​ព្រឹក​ថ្ងៃ​ទី​២៣​ធ្នូ​នេះ ​មាន​៩៤នាក់ ​ក្នុងនោះ​មាន​៤២​នាក់​ត្រូវ​យក​សំណាក​។​

​លោក​បាន​ប​ន្ត​ថា ​ពល​ក​រទាំង​នោះ​បាន​ចាកចេញ​ពី​ប្រទេស​ថៃ​តាម​ច្រក​អន្តរជាតិ​អូរ​ស្មាច់​បាន​ដឹក​តាម​រថយន្ត​កងទ័ព យ​កទៅ​ធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​១៤​ថ្ងៃ​នៅ​ក្រុង​សំរោង​។​

​លោក ឌី រ៉ា​ដូ​ អភិបាលរង​និង​ជា​អ្នកនាំពាក្យ​សាលាខេត្ត​ឧ​ត្ត​រ​មានជ័យ​ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៣​ ខែធ្នូ​ដែរ​ថា «​ឥឡូវនេះ​ទីតាំង​ធ្វើ​ច​ត្តា​ឡី​ស័ក​ទាំង​៣​របស់​ខេត្ត​សម្រាប់​ដាក់​ពលករ​ខ្មែរ​ចេញពី​ថៃ​នោះ​បាន​ពេញ​អស់ហើយ​។​ ដូចនេះ​ចំពោះ​ពលករ​ដែល​ត្រូវ​ចូល​មក​តាម​ច្រក​ខេត្ត​ឧ​ត្ត​រ​មា​ន​ជ័យ​ នៅថ្ងៃនេះ​នឹង​ត្រូវ​ប​ញ្ជូន​តាម​រថយន្ត​កងទ័ព​ទៅ​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​ខេត្ត​សាមី​របស់​ពួកគេ​រៀង​ៗ​ខ្លួន​វិញ​»៕

​អត្ថបទ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥០ វិនាទី មុន

បន្ទប់រង់ចាំពិសេសនៅព្រលានយន្តហោះសៀមរាបមាន ៥ បន្ទប់ បែងចែកខុសៗគ្នាតាមឋានៈតួនាទី

ព័ត៌មានជាតិ៤ នាទី មុន

ក្រសួងកសិកម្ម ជំរុញឱ្យកសិករធ្វើតាមការណែនាំរបស់មន្ត្រីជំនាញក្នុងការដាំពោតពូជអ៊ីប្រ៊ីដកម្ពុជា០១ ទទួលបានផលល្អ

សន្តិសុខសង្គម៤ នាទី មុន

មន្ទីរធម្មការ ចុះណែនាំ និងធ្វើកិច្ចសន្យាដល់ផ្ទះក្មេងស្រីល្បីមើលឃើញភពទាំងបី

ព័ត៌មានអន្ដរជាតិ១១ នាទី មុន

ប្រមុខយោធាណាតូថា អ៊ុយក្រែន មិនត្រឹមត្រូវការអាវុធមួយមុខទេ ឯការកែន​ទ័ពក៏ចាំបាច់

ជីវិតកម្សាន្ដ១៦ នាទី មុន

ម៉ា ដូណា ទម្លាយរឿងរបស់ អ៊ីណូ ក្រោយផុងខ្លួនក្នុងបំណុលជាង ១០ ម៉ឺនដុល្លារ

Sokha Hotels

ព័ត៌មានពេញនិយម