ព័ត៌មានជាតិ
លោក ហ៊ុន ម៉ាណែត ត្រូវដំឡើងឋានៈ ជាអនុប្រធានគណៈចលនាមហាជននៃគណៈកម្មាធិការកណ្ដាល នៃគណបក្សប្រជាជនកម្ពុជា
កូនប្រុសច្បងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺលោក ហ៊ុន ម៉ាណែត ត្រូវបានដំឡើងឋានៈ ពីសមាជិក ជាអនុប្រធានគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្ដាលគណបក្ស ប្រជាជនកម្ពុជា នេះបើយោងតាមសេចក្តីសម្រេច ស្ដីពីការតែងតាំងដំឡើងឋានៈមន្ត្រីគណបក្ស ចុះហត្ថលេខាដោយសម្ដេចវិបុលសេនាភក្តី សាយ ឈុំអនុប្រធានគណបក្ស ប្រជាជនកម្ពុជា នាថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០នេះ។

បើតាមសេចក្តីសម្រេចនោះ ការសម្រេចតែងតាំងលោក ហ៊ុន ម៉ាណែត នេះដោយយោងទៅលើសេចក្តីសម្រេចលេខ ៣២៧/១៥ សស.គក ចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៥, សំណូមពរការងារនិងសមត្ថភាពរបស់មន្ត្រីគណបក្ស, សំណើរបស់គណៈចាត់តាំង នៃគណៈកម្មាធិការកណ្ដាល និងមតិរបស់គណៈប្រចាំការ នៃគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្ស ប្រជាជនកម្ពុជា។

សូមបញ្ជាក់ថា លោក ហ៊ុន ម៉ាណែត បច្ចុប្បន្នមានឋានន្តរស័ក្តិយោធា ជាឧត្ដមសេនីយ៍ឯក ជាអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ព ជើងគោក នៃកងយោធពលខេមរភូមិន្ទ ហើយលោកក៏ជាសមាជិកអចិន្ត្រៃយ៍ នៃគណបក្សប្រជាជនកម្ពុជាផងដែរ។ លោកត្រូវបានសារព័ត៌មានអន្តរជាតិធំៗមួយចំនួន បានចុះផ្សាយយ៉ាងច្រើន អំពីតួនាទី និងទេពកោសល្យផងដែរ។
កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២០ លោក ហ៊ុន ម៉ាណែត ត្រូវបានតែងតាំងពីអនុប្រធាន ជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជា ជំនួសលោក កែ ប៊ុនខៀង ដែលត្រូវទៅកាន់ការងារថ្មី ហើយការសម្រេចដំឡើងឋានៈ នាពេលនោះ ដោយយោងទៅតាមសំណូមពរការងារ និងសមត្ថភាពរបស់មន្ត្រីគណបក្ស និងតាមសំណើរបស់គណៈចាត់តាំងនៃគណៈកម្មធិការកណ្ដាលផងដែរ៕
ដោយ ៖ កោះកែវ


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៦ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ