Connect with us

ព័ត៌មានជាតិ

គ្រោងបង្កើតសាខាសមាគមតាមគ្រឹះស្ថាន TVET តាមខេត្តបន្ថែមទៀត ដើម្បីបណ្ដុះគំនិតច្នៃប្រឌិតថ្មីៗដល់យុវជន

បានផុស

នៅ

លោក ហេង សួរ ប្រធានសមាគមសហព័ន្ធសិស្ស-និស្សិតអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ(ក្រុម១៨) បានមានប្រសាសន៍ថា សមាគមនឹងបន្តរៀបចំបង្កើតសាខាសមាគមបន្ថែមទៀត នៅគ្រឹះស្ថាន TVET តាមបណ្តាខេត្ត ដើម្បីបណ្ដុះនូវគំនិតច្នៃប្រឌិតថ្មីៗ និងវិទ្យាសាស្ដ្រជឿនលឿនដល់សមាជិកនិងយុវជន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាមួយគ្នានេះដែរ សមាគមក៏នឹងរៀបចំចងក្រងអតីតសមាជិក ដែលកំពុងធ្វើការ និងប្រកបមុខរបរដោយខ្លួនឯង, រៀបចំកម្មវិធីលើកទឹកចិត្តដល់សមាជិក ក្នុងការសិក្សាស្រាវជ្រាវ, ទំនាក់ទំនងជាមួយវិស័យឯកជន ដើម្បីផ្តល់ឱកាសដល់សមាជិក ទទួលបានការចុះកម្មសិក្សា និងឱកាសការងារ, បន្តចូលរួមការងារសង្គម និងការងារមនុស្សធម៌នានា។

ថ្លែងក្នុងពិធីប្រកាសប្រធានកិត្តិយស ប្រធានជនបង្គោល ប្រធានសាខា របស់សមាគមសហព័ន្ធសិស្ស-និស្សិតអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (ក្រុម១៨) ប្រចាំគ្រឹះស្ថានអប់រំបណ្តុះបណ្តលលបច្ចេកទេស និងវិជ្ជាជីវៈ កាលពីរសៀលថ្ងៃទី ១ ខែសីហា លោក ហេង សួរ បានរំលឹកពីជីវប្រវត្តិខ្លះៗ នៃការបង្កើតសមាគមនេះឡើង ក្រោមគំនិតផ្ដួចផ្ដើមដ៏ខ្ពង់ខ្ពស់ដោយលោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងលោកបណ្ឌិត ពេជ សោភ័ន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កាលពីថ្ងៃទី ១ ខែសីហា ឆ្នាំ ២០១៥ ដែលមានរយៈពេល ៧ឆ្នាំមកហើយ។

លោក ហេង សួរ បានថ្លែងអំណរគុណដល់គ្រឹះស្ថាន TVET និងសមាជិកាទាំងអស់ ដែលបានចូលរួមសកម្មភាពនានារបស់សមាគម ពិសេសចូលរួមការងារស្ម័គ្រចិត្ត ជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ និងបញ្ចូលទិន្នន័យចាក់វ៉ាក់សាំងជូនដល់មន្ត្រីរាជការ សហជីព និងកម្មករនិយោជិត នៅតាមរោងចក្រ សហគ្រាស និងក្រុមហ៊ុនឯកជន។

គួរបញ្ជាក់ថា បច្ចុប្បន្ននេះ សមាគមមានសមាជិក-សមាជិកា សរុបចំនួន ៦ ៨១៨នាក់ និងមានសាខាចំនួន ២៤ នៅ១៣ រាជធានី-ខេត្ត ដែលមានគោលបំណងសំខាន់ៗរួមមាន៖ ១)រឹតចំណងសាមគ្គីភាពរវាងសិស្ស និស្សិតផ្នែកអប់រំ បណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ  ២)ផ្ដល់ការគាំទ្រ និងលើកទឹកចិត្តការសិក្សាស្រាវជ្រាវរបស់សិស្ស និស្សិត ៣)ផ្តល់ព័ត៌មានអាហារូបករណ៍ និងការងារ និងប្រឹក្សាយោបល់ដល់អតីតសិក្ខាកាម សិស្ស និស្សិតផ្នែក TVET ៤)បណ្ដុះនូវគំនិតច្នៃប្រឌិត និងវិទ្យាសាស្ដ្រជឿនលឿនដល់សមាជិក និងយុវជនទូទៅ ៥)ចូលរួមសកម្មភាពមនុស្សធម៌  ការងារសង្គម និងលើកកម្ពស់វប្បធម៌ ប្រពៃណី ទំនៀមទំលាប់ល្អៗ របស់ខ្មែរ ៦)សហប្រតិបត្តិការជាមួយភាគីពាក់ព័ន្ធទាំងក្នុង និងក្រៅប្រទេស ដែលមានគោលបំណងប្រហាក់ប្រហែលគ្នាក្នុងការលើកកម្ពស់ និងលើកទឹកចិត្តដល់អ្នកដែលបានរៀនផ្នែក TVET ៧)ស្វែងរកមូលនិធិជួយដល់សិស្ស និស្សិតក្រីក្រ និងផ្តល់រង្វាន់ លើកទឹកចិត្តដល់សិស្សនិស្សិតដែលរៀនពូកែ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៩ នាទី មុន

រុស្ស៊ី កាន់តែមានព័ស្តុតាង អ៊ុយក្រែន ជាប់ពាក់ព័ន្ធការវាយប្រហារភេរវកម្ម មិនអាចប្រកែកបាន

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

តុលាការឧក្រិដ្ឋកម្មទីក្រុងបាងកក កាត់ទោសមនុស្សជិត ៧០នាក់ពាក់ព័ន្ធនឹងការតវ៉ាដ៏ធំ កាលពីឆ្នាំ ២០០៨

ព័ត៌មានជាតិ១៧ ម៉ោង មុន

រដ្ឋបាលខណ្ឌប្ញស្សីកែវ ឆ្លើយតបចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិត ប៉ះពាល់ដល់រដ្ឋបាលខណ្ឌ

ព័ត៌មានជាតិ១៧ ម៉ោង មុន

អភិបាលរងខេត្តស្វាយរៀងថា ធនធានមនុស្សជំនាញ ​​ជួយជំរុញ​ទាក់ទាញដល់​អ្នក​​វិនិយោគ​

ព័ត៌មានជាតិ១៧ ម៉ោង មុន

កម្ពុជា នឹងកែក្រមទាំង៤ឡើងវិញឱ្យត្រូវនឹងបញ្ហាសង្គមបច្ចុប្បន្ន ដោយប្រើកូនខ្មែរសុទ្ធសាធ លែងពឹងបរទេស

Sokha Hotels

ព័ត៌មានពេញនិយម