Connect with us

ព័ត៌មានជាតិ

មិនទាន់អាយុ១៨​ឆ្នាំ​ផង ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន ពីបទគ្រឿង​ញៀន​

បានផុស

នៅ

កម្លាំង​ការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​ខេត្ត​ព្រះសីហនុ សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុងព្រះសីហនុ បង្ក្រាប​ករណី​គ្រឿងញៀន ឃាត់ខ្លួន​ជនសង្ស័យ ១​នាក់ ចាប់​យក​វត្ថុតាង​ថ្នាំញៀន​ជាង ១០​កញ្ចប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ផែន​ការងារ​ប្រឆាំង​គ្រឿងញៀន ខេត្ត​ព្រះសីហនុ ប្រាប់​ឲ្យ​ដឹងថា កាលពី​ថ្ងៃ​ព្រហស្បតិ៍ទី​១៧ ខែធ្នូ ឆ្នាំ​២០២០ វេលា​ម៉ោង​២២ និង​២០​នាទី​កម្លាំង​ការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុងព្រះសីហនុ បាន​ចុះ​បង្ក្រាប​ករណី​គ្រឿងញៀន នៅ​ចំណុច ក្រុម​២១ ភូមិ​១ សង្កាត់​៤ ក្រុង​/​ខេត្ត​ព្រះសីហនុ ឃាត់ខ្លួន​ជនសង្ស័យ ១​នាក់ ។​

ជនសង្ស័យ​ឈ្មោះ ភិន លី​ម៉េង ភេទ​ប្រុស អាយុ ១៥​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ ក្រុម​២១ ភូមិ​១ សង្កាត់​៤ ក្រុង​/​ខេត្ត​ព្រះសីហនុ ដកហូត​វត្ថុតាង រួមមាន ថ្នាំញៀន ប្រភេទ មេ​តំ​ហ្វេ​តា​មីន (​ម៉ា​ទឹកកក Ice) សរុប ១៣​កញ្ចប់ ( ០៣ កញ្ចប់​ធំ និង ១០​កញ្ចប់​តូច ) , និង ទូរសព្ទ​ដៃ ០១​គ្រឿង៕

​អត្ថបទ៖ រ៉ា​វុ​ទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម