ព័ត៌មានជាតិ
ឃាត់ខ្លួនជនសង្ស័យម្នាក់ចាប់យកគ្រឿងញៀនជាង២០កញ្ចប់
កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកកូនមុំ សហការជាកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំស្រែអង្គ្រង បង្ក្រាបករណី ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួនជនសង្ស័យ ១នាក់ ចាប់យកវត្ថុតាងគ្រឿងញៀនជាង២០កញ្ចប់ ។

ការិយាល័យប្រឆាំងគ្រឿងញៀនខេត្តរតនគិរីប្រាប់អោយដឹងថា កាលពីវេលាម៉ោង២៣និង៣០នាទី យប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ កំលាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកកូនមុំ សហការជាកំលាំងប៉ុស្តិនគរបាលរដ្ឋបាលឃុំស្រែអង្គ្រង បានចុះបង្ក្រាប ករណី ជួញដូរនិងប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន (តាមវិធានការត្រួតពិនិត្យរដ្ឋបាល ) នៅចំណុចការដ្ឋានទី៤ (ក្រុមហ៊ុនហង័អាញ់) ស្ថិតនៅភូមិ៣ ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី ឃាត់ខ្លួនជនសង្ស័យ ១នាក់ ។

ជនសង្ស័យឈ្មោះ យាន ភារុណ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរ កម្មករ បច្ចុប្បន្នស្នាក់នៅការដ្ឋានទី៤ (ក្រុមហ៊ុន ហង័អាញ់) ស្ថិតនៅភូមិ៣ ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី ។
វត្ថុតាចាប់យក ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន ចំនួន២៥កញ្ចប់តូច និង ទូរសព្ទដៃ ចំនួន ១គ្រឿង ។
បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាងឃាត់និងរក្សាទុកបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកកូនមុំ ដើម្បីបំពេញសំណុំរឿងបញ្ជូនទៅអយ្យកាអមសាលាដំបូងខេត្ត ផ្តន្ទាទោសតាមនីតិវិធី ៕
រ៉ាវុទ្ធ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


