ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ប្រកាសជាថ្មីថា មិនតែងតាំងមន្ត្រីដែលមិនចេះប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាននោះទេ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសជាថ្មីថា សម្ដេច នឹងមិនតែងតាំងមន្ត្រីដែលមិនចេះប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាននោះទេ ដោយយ៉ាងហោចណាស់ ត្រូវចេះប្រើប្រាស់កម្មវិធីនានា នៅក្នុងទូរស័ព្ទស្មាតហ្វូន។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យពុទ្ធិសាស្ត្រ សរុបចំនួន ៦២៣ នាក់ នាព្រឹកថ្ងៃទី ១៧ ខែសីហានេះថា សម្រាប់មន្ត្រីរាជការ គឺរាជរដ្ឋាភិបាលមិនតែងតាំងមន្ត្រីណាម្នាក់ មិនចេះប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាននោះទេ ពោលគឺត្រូវធ្វើអក្ខរកម្មប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាននេះតែម្ដង។
សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងបន្តថា «ហោចណាស់ ត្រឹមតែមួយជុំវិញប្រព័ន្ធទូរស័ព្ទគ្រប់គ្រាន់ហើយ ព្រោះអាក្នុងប្រព័ន្ធទូរស័ព្ទ អាស្មាតហ្វូនហ្នឹង គឺវាមានគ្រប់សព្វនៅក្នុងហ្នឹង បើអ្នកឯងចេះប៉ុណ្ណឹងបាន អាហ្នឹងទើបអាចធ្វើការជា មួយគេបាន ឧទាហរណ៍សព្វថ្ងៃនេះ នាយករដ្ឋមន្ត្រី ត្រូវធ្វើការដោយមានគ្រុបរបស់រាជរដ្ឋាភិបាល រួមជាមួយអភិបាលខេត្ត រួមជាមួយផ្នែកនេះផ្នែកនោះ ចឹងអ្នកឯងចូលម៉េចបាន បើអ្នកឯងនឹងមិនចេះមើលផង បើអ្នកឯងអត់នឹងមាន Whats app អត់ទាំងមាន Telegram ផង»។
សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា មន្ត្រីដែលមិនចេះប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន គឺមិនត្រូវឲ្យចាត់តាំងឲ្យធ្វើការណាមួយនោះទេ៕
អត្ថបទ៖ ឃួន សុភ័ក្រ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


