ព័ត៌មានជាតិ
រដ្ឋមន្ត្រីសាធារណការ ស្នើ សម្តេច ស ខេង ជួយឱ្យអាជ្ញាធរហាមឃាត់ពលរដ្ឋកាត់លួសរបងតាមផ្លូវល្បឿនលឿន
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន បានស្នើឱ្យសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជួយឱ្យអាជ្ញាធរមូលដ្ឋានអប់រំ និងហាមឃាត់ប្រជាពលរដ្ឋកុំឱ្យកាត់លួសរបងតាមដងផ្លូវល្បឿនលឿនជាបន្តទៀត ខណៈផ្លូវនេះគ្រោងនឹងដាក់ឱ្យដំណើរការនៅខែតុលាខាងមុខនេះ។

ថ្លែងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២២ នៅព្រឹកថ្ងៃទី១៨ ខែសីហានេះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានមានប្រសាសន៍ថា «សព្វថ្ងៃនេះមានប្រជាពលរដ្ឋមួយចំនួនបានកាត់របងលួសនៅតាមដងផ្លូវដើម្បីគាត់ដឹកគោឆ្លងកាត់ផ្លូវ។ ដូចនេះខ្ញុំសូមស្នើឱ្យសម្តេចក្រឡាហោម ជួយណែនាំដល់អាជ្ញាធរអប់រំដល់ប្រជាពលរដ្ឋកុំកាត់លួសរបងនៅតាមដងផ្លូវជាបន្តទៀតព្រោះថា របងលួសនេះដើម្បីឃាំងកុំឱ្យសព្វពាហៈនៈផ្សេងៗដើរឆ្លងកាត់ការពារដល់សុវត្តិភាពអ្នកបើកបរធ្វើដំណើរនៅលើដងផ្លូវ»។
លោកទេសរដ្ឋមន្ត្រីបានបន្តថា ផ្លូវល្បឿនលឿនពីភ្នំពេញទៅខេត្តព្រះសីហនុនេះ នឹងដាក់ឱ្យដំណើរការនៅខែតុលា ឆ្នាំ២០២២ ខាងមុខនេះ ដោយមិនយកថ្លៃសេវារយៈពេល១ខែដើម្បីឱ្យប្រជាពលរដ្ឋបានបើកសាកល្បងធ្វើដំណើរនៅលើដងផ្លូវនេះ។

លោកទេសរដ្ឋមន្ត្រីបានបន្តទៀតថា ក្រៅពីនេះក្រសួងបានត្រៀមស្ប៉តអប់រំចំនួន៥ដើម្បីផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋបានយល់ដឹងឱ្យបានកាន់តែច្បាស់ងាយស្រួលធ្វើដំណើរនៅលើផ្លូវនេះបញ្ជៀសពីគ្រោះថ្នាក់ចរាចរណ៍។ ទន្ទឹមនឹងនេះ លោកទេសរដ្ឋមន្ត្រីបានបន្ថែមថា ខាងក្រុមហ៊ុនមានបំពាក់កាមេរ៉ានៅទីបញ្ជាការរួមមួយដែលអាចមើលឃើញនៅតាមដងផ្លូវគ្រប់ទីកន្លែងទាំងអស់ដើម្បីងាយស្រួលពេលមានបញ្ហាអ្វីមួយអាចទៅជួយសង្គ្រោះបានទាន់ពេលវេលា។ ម្យ៉ាងទៀតក្រសួងក៏កំពុងសហការជាមួយខាងក្រុមហ៊ុនដើម្បីរកវិធីសាស្ត្រយ៉ាងណាផ្តល់សេវាដល់ប្រជាពលរដ្ឋធ្វើដំណើរតាមដងផ្លូវពេលគាត់មានបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ត្រូវមានរថយន្តសង្គ្រោះពេលរថយន្តខូចមានជាងជួសជុល។
លោកទេសរដ្ឋមន្ត្រីបានបន្តឱ្យដឹងទៀតថា ខាងអគ្គស្នងការនគរបាលជាតិ នឹងដាក់កម្លាំងនៅតាមដងផ្លូវប្រមាណ១៨នាក់ ហើយមាន៣នាក់ដាក់ប្រចាំការនៅកន្លែងត្រួតពិនិត្យកាម៉ារ៉ាដើម្បីធ្វើការសហការជាមួយខាងក្រុមហ៊ុន ខណៈបច្ចុប្បន្នក្រុមហ៊ុនកំពុងទិញបំពាក់កាម៉ារ៉ានៅតាមដងផ្លូវផងដែរដើម្បីធានាដល់សុវត្តិភាពអ្នកបើកបរនៅលើផ្លូវនេះផងដែរ។

គួរបញ្ជាក់ថា គម្រោងផ្លូវល្បឿនលឿននៅកម្ពុជាលើកដំបូងនេះមានប្រវែងសរុបជាង១៩០គីឡូម៉ែត្រ ចាប់ពីក្នុងសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ក្រុងព្រះសីហនុដោយមានទទឹងតួផ្លូវ២៤,៥ម៉ែត្រ និងក្រាលបេតុងកៅស៊ូ(AC)កម្រាស់១០សង់ទីម៉ែត្រ ចំណែកគន្លងផ្លូវធ្វើចរាចរចែកជា៤គន្លង (២គន្លងទៅ ២គន្លងមក) ដែលអនុញ្ញាតឱ្យយានយន្តគ្រប់ប្រភេទអាចបើកបរក្នុងល្បឿនរហូតដល់១០០គីឡូម៉ែត្រក្នុងមួយម៉ោង និងកន្លែងខ្លះអាចបើកបរក្នុងល្បឿនដល់១២០គីឡូម៉ែត្រក្នុងមួយម៉ោង។
តាមផែនការផ្លូវល្បឿនលឿនពីភ្នំពេញទៅក្រុងព្រះសីហនុ នឹងចប់រួចរាល់ជាស្ថាពរនៅខែកញ្ញា ឆ្នាំ២០២២ បន្ទាប់ពីបើកការដ្ឋានសាងសង់នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ ក្នុងទុនវិនិយោគរបស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន(CRBC)ពីប្រទេសចិនតាមរយៈក្រុមហ៊ុន Cambodian PPSHVExpressway Co.,Ltd ប្រមាណ២.០០០លានដុល្លារអាមេរិក និងហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាលចិនប្រមាណ១៥០លានដុល្លារអាមេរិក៕
អត្ថបទ៖ សំអឿន
-
កីឡា៦ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៤ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៦ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា២ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៤ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា៧ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


