ព័ត៌មានជាតិ
ក្រសួងធនធានទឹកមានលទ្ធភាពស្រោចស្រពផ្ទៃដីស្រែបាន ជិត ២ លានហិកតា
គិតមកដល់បច្ចុប្បន្នក្រសួងធនធានទឹក និងឧតុនិយម មានលទ្ធភាពស្រោចស្រពលើផ្ទៃដីសរុបជិត ២ លានហិកតា (១ ៨៨៩ ១១២) លើផ្ទៃដីសរុបជាង ៣ លាន ( ៣ ០៧៨ ២២០) ស្មើនឹង ៦១, ៣៧ ភាគរយ។

លោក ប៊ុន ហ៊ាន រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម មានប្រសាសន៍នៅឯសន្និសីទសារព័ត៌មានស្ដីពីសមិទ្ធិផលសម្រេចរយៈពេល ៥ ឆ្នាំ របស់ក្រសួងធនធានទឹក នៅទីស្ដីការគណៈរដ្ឋមន្ត្រីនៅថ្ងៃព្រហស្បតិ៍ទី ២៥ ខែសីហា ២០២២នេះ ឱ្យដឹងថា ដើម្បីធនាបាននូវសន្តិសុខទឹក ទាំងបរិមាណ និងគុណភាពក្នុងអាង ទន្លេ ស្ទឹង ក្រសួងនឹងបន្តគ្រប់គ្រងធនធានទឹកឱ្យបានល្អប្រសើរ ទាំងនៅពេលមានទឹកជំនន់ និងនៅពេលជួបគ្រោះរាំងស្ងួត។

ជាមួយគ្នានេះ ក្រសួងក៏បន្តអភិវឌ្ឍទំនប់អាងស្តុកទឹកនៅតាមបណ្ដាស្ទឹងសំខាន់ដែលមានសក្ដានុពល។
នៅក្នុងរយៈពេល ៥ ឆ្នាំ ២០១៨-២០២២ ក្រសួងធនធានទឹក និងឧតុនិយមបានធ្វើការអភិវឌ្ឍទំនប់អាងស្ទាក់ទឹក និងសំណង់អាងស្ទាក់ទឹកធំៗកាត់ស្ទឹងបង្កើនលទ្ធភាពគ្រប់គ្រង់ទឹកជំនន់ចំនួន ៣ កន្លែង ដែលអាចស្តុកទឹកបានដល់ ៤៥០ លានម៉ែត្រគូប៕
អត្ថបទ៖ ឡេង ដេត

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ