Connect with us

ព័ត៌មានជាតិ

​ទឹកជំនន់បណ្តាល​ឱ្យមនុស្សស្លាប់៩នាក់​ និងរងគ្រោះជាង៨ម៉ឺននាក់ក្នុងខែសីហា

បានផុស

នៅ

នៅក្នុងខែសីហា ឆ្នាំ២០២២នេះទឹកជំនន់បានបណ្តាលឱ្យមនុស្សស្លាប់ចំនួន៩នាក់ រងគ្រោះជាង ២ម៉ឺនគ្រួសារ ស្មើនឹងជាង៨ម៉ឺននាក់ លិចលំនៅឋានពលរដ្ឋជាង ៣ពាន់ខ្នង ​និងបង្កផលប៉ះពាល់ដល់ដំណាំផ្សេងៗជាច្រើនទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុង​កិច្ចប្រជុំបូកសរុបលទ្ធផលការងារគ្រប់គ្រងគ្រោះមហន្តរាយ​ក្នុង​ខែសីហា ឆ្នាំ២០២២​ និងលើក​ទិសដៅ​បន្តនៅខែកញ្ញា ឆ្នាំ២០២២ នៅរសៀលថ្ងៃទី២ កញ្ញា លោកទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយមានប្រសាសន៏ថា ទឹកជំនន់បានបណ្តាលឱ្យខេត្តចំនួន ១៩ បានទទួលរងការប៉ះពាល់ក្នុងកម្រិតស្រាល និងមធ្យមលើកលែងខេត្តកណ្តាល តាកែវ ស្វាយរៀង ព្រៃវែង និងរាជធានីភ្នំពេញ។

ក្នុងនោះប្រជាពលរដ្ឋរងគ្រោះ ២០ ៩៦៤ គ្រួសារ ប្រមាណ ៨៣ ៨៥៦នាក់ ប្រជាពលរដ្ឋជម្លៀសទៅទីទួលសុវត្ថិភាព ៣០៧គ្រួសារ ប្រមាណ ១ ២២៨នាក់លំនៅដ្ឋានលិចទឹក ៣២៧៤ខ្នង និងខូចខាត ០៤ខ្នង សាលារៀនលិចទឹក ១៤កន្លែង វត្តអារាម ៧កន្លែង មន្ទីរពេទ្យ ២កន្លែង និងស្នាក់ការកង កម្លាំងឈរជើងតាមព្រំដែន ៦កន្លែងនៅខេត្តបន្ទាយមាជ័យនិងស្លាប់ ០៩នាក់ ស្រី ៣ ក្មេង ៦នាក់។

លោកទេសរដ្ឋមន្ត្រីបានបន្តថា កម្ពុជាក៏ដូចជាបណ្តាប្រទេសក្នុងតំបន់ ដែលទទួលរងគ្រោះក្នុងផ្នែកមួយនៃការប្រែប្រួលអាកាសធាតុ ដែលបណ្តាលមកពី ការទទួលរងនូវបរិមាណទឹកភ្លៀងច្រើនខុសពីធម្មតាក្នុងក្របខណ្ឌទូទាំងប្រទេស ទាំង ក្នុងរដូវប្រាំង និងក្នុងរដូវវស្សា ហើយក៏បានបង្កផលប៉ះពាល់ និងខូចខាតច្រើនលើគ្រប់វិស័យ ។

លោកទេសរដ្ឋមន្រ្តីបន្តទៀតថាដងទន្លេមេគង្គ និងបឹងទន្លេសាប ដោយមានកម្ពស់ទឹកបានឡើងលើសកម្រិតប្រុងប្រយ័ត្នដូចជា ទន្លេស្រែពក ខេត្តរតនគិរី ស្ទឹងក្រឡាញ់ ខេត្តសៀមរាប និងស្ទឹងសែន ក្នុងខេត្តព្រះវិហារ និងកំពង់ធំជាដើម។

លោកទេសរដ្ឋមន្រ្តីបានបន្ថែមថាគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានសហការ និងចូលរួមជាមួយក្រសួងពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការត្រៀម និងការ អន្តរាគមន៍សង្គ្រោះ និងឆ្លើយតបគ្រប់ហេតុការណ៍គ្រោះមហន្តរាយដែលអាចនឹងកើតមានក្នុងរដូវវស្សាជាពិសេសជំនន់ទឹកភ្លៀងនិងជំនន់ទន្លេមេគង្គ។

លោក ទេសរដ្ឋមន្រ្តីបានលើកឡើងផងដែរថា រាជរដ្ឋាភិបាលបានឆ្លើយតបទាន់ពេលវេលា និងស្តារឡើងវិញនូវរាល់ការខូចខាតដែលបង្កឡើងដោយជំនន់ទឹកភ្លៀង ជាពិសេសគឺហេដ្ឋា រចនាសម្ព័ន្ធជនបទ និងវិស័យកសិកម្ម។

លោកទេសរដ្ឋមន្រ្តី គន់ គីមក៏បានស្នើរទៅដល់គ្រោះមហន្តរាយថ្នាក់ក្រោមជាតិបន្តតាមដានចុះពិនិត្យជាប្រចាំនូវពេលមានគ្រោះមហន្តរាយកើតដោយធម្មជាតិនិងមនុស្សបង្កឡើងដោយយថាហេតុ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម