Connect with us

ព័ត៌មានជាតិ

ភ្លៀងធ្លាក់ជាប់គ្នា ៣ ថ្ងៃ ​ធ្វើឱ្យផ្ទះជាច្រើនខ្នងនៅភូមិថ្មីស្រុកម៉ាឡៃ​រងការជន់លិច

បានផុស

នៅ

ដោយសារតែមានភ្លៀងធ្លាក់ជាប់ៗគ្នាជាច្រើនថ្ងៃ ធ្វើឲ្យភូមិថ្មី ក្នុងឃុំអូរស្រឡៅ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ លិចលង់ផ្ទះប្រជាពលរដ្ឋជាច្រើនខ្នងអង្គភាពយោធាកំពុងជួយសង្គ្រោះយកទៅដាក់ទីទួលសុវត្តិភាពយ៉ាងសស្រស្រាក់ស្រស្រាំអស់ហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១បានប្រាប់អ្នកយកព័ត៍មានឲ្យដឹងថា នៅថ្ងៃទី ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី ៨ ខែកញ្ញានេះមានភ្លៀងធ្លាក់ជាប់ៗគ្នាធ្វើឲ្យមានជំនន់ទឹកភ្លៀងលិចចូលទៅក្នុងភូមិថ្មីខ្លាំងជាងគេ។

លោកបានដឹកនាំកងអន្តរាគមន៍វរសេនាតូចថ្មើរជើងលេខ៥១១ ដឹកនាំដោយលោកវរសេនីយ៍ត្រី លឹម វណ្ណារិទ្ធ មេបញ្ជាការ វរសេនាតូចថ្មើរជើងលេខ៥១១ សហការជាមួយអាជ្ញាធរមូលដ្ឋាន កងកម្លាំងចម្រុះ ចុះជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងនេះក្នុងនោះមាន សម្ភារផ្សេងៗរបស់ប្រជាពលរដ្ឋក្មេងៗ ទៅកាន់ទីទួលមានសុវត្ថិភាព ទាំងយប់អស់ហើយ។

លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ បានបញ្ជាក់ឲ្យដឹងបន្តទៀតថា បើប៉ុន្មានថ្ងៃទៅមុខ មិនមានភ្លៀងទេ ទឹកអាចនិងស្រកតែបើភ្លៀងនៅតែធ្លាក់បូកនិងថៃបើកបង្ហូរទឹកមកពីប្រទេសថៃទៀតនិងមានទឹកជំនន់កើតឡើងហើយក្នុងស្រុកម៉ាឡៃនេះ។

លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ បានធ្វើការអំពាវនាវដល់បងប្អូនប្រជា ពលរដ្ឋដែលរស់នៅតាមតាមអូរព្រំដែនពិសេសរស់នៅក្នុងស្រុកម៉ាឡៃ សូមមាន ការប្រុងប្រយ័ត្នខ្ពស់ចំពោះហានិ ភ័យជាយថាហេតុដោយសារជំនន់ទឹកភ្លៀង បូករួមនិង ខ្យល់កន្ត្រាក់ និងផ្គររន្ទះ ក្នុងនោះកុមាតូចៗត្រូវមើល ការពារថែទាំពួកគាត់ដោយប្រុងប្រយ័ត្នខ្ពស់ដោយកុំទុកចោល ឲ្យនៅតែម្នាក់ឯងអាចធ្វើឲ្យពួកគាត់ស្លាប់ដោយសារជំនន់ទឹកភ្លៀងនេះបាន។

គួរបញ្ជាក់ផងដែរថាជារៀងរាល់ឆ្នាំឲ្យតែដល់ពេលទឹកជំនន់មកដល់ម្តងៗយ៉ាងតិចក៏មានមនុស្សស្លាប់និងទឹកជំនន់នេះក៏៥នាក់ដែរក្នុងនោះមានចាស់ក្មេងដែរ៕

អត្ថបទ៖ វ៉ាន់ ណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម