ព័ត៌មានជាតិ
ច្រកទ្វារចំនួនបីសម្រាប់កម្ពុជា ទិញវ៉ាក់សាំងកូវីដ-១៩
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបង្ហាញពីផែនការរបស់ខ្លួន ដើម្បីទិញវ៉ាក់សាំងកូវីដ-១៩ ចាក់ជូនពលរដ្ឋកម្ពុជា ដោយមិនគិតថ្លៃ ប៉ុន្តែកំពុងរង់ចាំរហូតមានការទទួលស្គាល់ជាក់លាក់ នៃវ៉ាក់សាំង ជាមុនសិនពីអង្គការសុខភាពពិភពលោក( WHO)។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍នៅថ្ងៃអង្គារ ទី២៩ ខែធ្នូ ឆ្នាំ២០២០នេះ ថា ច្រកទ្វារសម្រាប់ទិញវ៉ាក់សាំងកូវីដ-១៩ មាន៣ច្រក ក្នុងនោះ ច្រកទី១ តាមរយៈខូវ៉ាក់ ច្រកទី២ តាមរយៈទំនាក់ទំនងរវាងប្រទេស និងប្រទេស និងច្រកទី៣ តាមរយៈការចរចាជាមួយក្រុមហ៊ុនផ្ទាល់តែម្តង។

យ៉ាងណាក៏ដោយ សម្ដេចនាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា កម្ពុជា ត្រូវរង់ចាំរហូតមានការទទួលស្គាល់ជាក់លាក់ដោយ អង្គការសុខភាពពិភពលោក ទើបអាចបញ្ជាទិញវ៉ាក់សាំងបាន ព្រោះរាជរដ្ឋាភិបាល មិនអាចយកប្រជាជនកម្ពុជា ទៅពិសោធន៍វ៉ាក់សាំង នោះទេ។
សម្ដេចតេជោ បានមានប្រសាសន៍លើកឡើងដែរថា គិតត្រឹមម៉ោង២រសៀល ម្សិលមិញ(២៨,១២,២០២០) រាជរដ្ឋាភិបាល បានទទួលថវិកា លុយដុល្លារ ៥៣ ៦៧៩ ៧១៤ដុល្លារ និងប្រាក់រៀល ៩ ៩៣៥ ៤៨៨ ៥០០រៀល ពីសប្បុរសជន ដើម្បីទិញវ៉ាក់សាំងប្រឆាំងកូវីដ-១៩ ។

សូមបញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ កម្ពុជា មានអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន៣៦៤ នាក់ តែបានព្យាបាលជាសះស្បើយចំនួន ៣៦០នាក់ និងកំពុងសម្រាកព្យាបាល៤នាក់ ហើយក៏ពុំទាន់មាននរណាម្នាក់ បានបាត់បង់ជីវិត ដោយសារ ជំងឺកូវីដ-១៩ នោះដែរ៕
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


