ព័ត៌មានជាតិ
លោកជំទាវ ម៉ែន សំអន និងមន្ត្រីក្រសួងទំនាក់ទំនងចូលរួមសាទរចំពោះតំណក់ប្រេងលើកដំបូងនៅកម្ពុជា
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី ក្នុងនាមជាថ្នាក់ដឹកនាំនិងមន្ត្រីក្រោមឱវាទទាំងអស់ នៃក្រសួងទំនាក់ទំនងជាមួយរដ្ឋសភាព្រឹទ្ធសភា និងអធិការកិច្ចចូលរួមអបអរសាទរអស់ពីបេះដូងក្រោយពីទទួលបានព័ត៌មានដ៏ប្រពៃថ្លៃថ្លាបំផុត សម្រាប់ប្រជាជនកម្ពុជាទូទាំងប្រទេសចំពោះតំណក់ប្រេងលើកដំបូងនៅកម្ពុជា។ សមិទ្ធផលជាប្រវត្តិសាស្ត្រនេះបានមកពីនយោបាយឈ្នះឈ្នះសម្តេចតេជោ ហ៊ុន សែន យ៉ាងប្រាកដ។

សារលិខិតជូនពរនិងអបអរសាទររបស់ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភាព្រឹទ្ធសភានិងអធិការកិច្ចសម្តែងនូវការត្រេកអរនិងអបអរសាទរអស់ពីបេះដូង ដែលមានខ្លឹមសារថា ក្នុងនាមថ្នាក់ដឹកនាំក្រសួងក៏ដូចមន្ត្រីក្រោមឱវាទទាំងអស់សូមចូលរួមអបអរសាទរ នូវសមិទ្ធផលប្រវត្តិសាស្ត្រថ្មី ដែលទទួលបានដំណក់ប្រេងលើកដំបូង នៅក្នុងថ្ងៃតែមួយជាមួយខួបអនុស្សាវរីយ៍លើកទី២២ នៃការអនុវត្តជោគជ័យនយោបាយឈ្នះ ឈ្នះ របស់សម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលនាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ។

អត្ថន័យនៃការលិខិតអបអរសាទររបស់ក្រសួងដដែលបានបញ្ជាក់ថា ការទទួលបានដំណក់ប្រេងលើកដំបូងនេះ ជាការចាប់ផ្តើមបើកទំព័រប្រវត្តិសាស្ត្រថ្មី សម្រាប់ប្រទេសកម្ពុជា ក្នុងការអភិវឌ្ឍលើវិស័យឧស្សាហកម្មប្រេងកាត ជាសក្ដានុភាពមួយ ដែលនាំឲ្យប្រទេសកម្ពុជា កាន់តែរីកចម្រើន សុខដុមរមនា ទោះបីនៅក្នុងដំណាក់កាលវិបត្តិជំងឺឆ្លងកូវីដ១៩ ក៏ដោយ។
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន និងមន្ត្រីក្រោមឱវាទទាំងអស់សូមគាំទ្រទាំងស្រុងចំពោះការដឹកនាំដ៏ឈ្លាសវៃ និងប្រសាសន៍ដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានថ្លែងសារពិសេសជូនជនរួមជាតិ នាព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ ថ្មីៗនេះអំពីចំណូលថវិកាដែលទទួលបានមកពីដំណក់ប្រេងនេះ បានរួមចំណែកយ៉ាងសំខាន់ ក្នុងការបម្រើលើវិស័យ អប់រំ និងលើវិស័យសុខាភិបាល។


លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន និងមន្ត្រីក្រោមឱវាទទាំងអស់លំអោនកសយសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្ដិសិទ្ធិទាំង ឡាយ ក្នុងលោក ទេវតាថែរក្សាទឹកដី នៃព្រះរាជាណាចក្រកម្ពុជា សូមជួយប្រសិទ្ធពរជ័យបវរសួស្ដី សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការជូន សម្តេចតេជោ នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារជាទីស្រលាញ់ សូមបានសមប្រកបនូវសុខភាពល្អបរិបូរណ៍ អាយុយឺនយូរ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ។ ក្នុងឱកាសឆ្នាំចាស់ នឹងផ្លាស់ចូលឆ្នាំថ្មី ឆ្នាំ២០២១ យើងខ្ញុំសូមគោរពជូនពរ សូមទទួលបាន នូវ ពុទ្ធពរ ពរទាំង៥ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ បដិ ភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕
អត្ថបទ៖ វិមាន

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី