Connect with us

ព័ត៌មានជាតិ

តុលាការកាត់ទោសទណ្ឌិត សម រង្ស៊ី ក្នុងសំណុំរឿងថ្មីចំនួន២

បានផុស

នៅ

នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០នេះ សាលាដំបូងរាជធានីភ្នំពេញ បានកាត់ទោសទណ្ឌិត សម រង្ស៊ី ឱ្យជាប់ពន្ធនាគារ សរុបចំនួន៤ឆ្នាំទៀត ក្នុងនោះមាន២ឆ្នាំ លើករណីបំភ្លៃព័ត៌មានជុំវិញមរណភាពរបស់ លោក ហុក ឡង់ឌី អតីតអគ្គស្នងការនគរបាលជាតិ និង២ឆ្នាំទៀត លើករណីញុះញង់ប្រជាពលរដ្ឋកុំឱ្យសងបំណុលធនាគារ។

មន្រ្តីតុលាការ បានឱ្យដឹងថា សំណុំរឿង ២ករណីរបស់ លោក សម រង្ស៊ី គឺពាក់ព័ន្ធ នឹងករណីដែល បានបំភ្លៃព័ត៌មានមិនពិតពាក់ព័ន្ធនឹងមរណភាព របស់ លោក ហុក ឡង់ឌី និងករណីញុះញង់កុំឱ្យប្រជាពលរដ្ឋសងលុយទៅធនាគារជាដើម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គួរបញ្ជាក់ថា កាលពីខែមិថុនា ឆ្នាំ២០២០ កន្លងទៅ តុលាការព្រហ្មទណ្ឌទីក្រុងប៉ារីស ប្រទេសបារាំង បានសម្រេចដាក់ឲ្យលោក សម រង្ស៊ី ស្ថិតក្រោមការចោទប្រកាន់ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈលើបុគ្គល» ផងដែរ តាមបណ្តឹងរបស់ លោក ឌី វីជ្ជា ជាកូនប្រុសរបស់ លោក ហុក ឡង់ឌី៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម