ព័ត៌មានជាតិ
រដ្ឋមន្ត្រីការងារស្នើក្រសួងស្ថាប័នពាក់ព័ន្ធរៀបចំបទប្បញ្ញត្តិចាំបាច់នានាដើម្បីឈានទៅលប់បំបាត់ការប្រើប្រាស់អាសបេស្តុស
លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានស្នើឱ្យក្រសួងស្ថាប័នពាក់ព័ន្ធពិនិត្យលទ្ធភាពរៀបចំនូវបទប្បញ្ញត្តិចាំបាច់ដែលគាំទ្រដល់ការអនុវត្តដើម្បីឱ្យកម្ពុជាឈានទៅលប់បំបាត់ការប្រើប្រាស់សារធារធាតុអាសបេស្តុសនាពេលអនាគត។
ការស្នើនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២ ក្នុងពិធីផ្សព្វផ្សាយសៀវភៅកម្រងព័ត៌មានជាតិស្តីពីសារធាតុអាសបេស្តុសនៅកម្ពុជា បច្ចុប្បន្នភាពឆ្នាំ២០២២ នៅសណ្ឋាគារភ្នំពេញ។

លោករដ្ឋមន្ត្រីបានមានប្រសាសន៍ថា «ខ្ញុំពិតជាមានអារម្មណ៍រំភើបដោយឃើញសៀវភៅកម្រងព័ត៌មានជាតិស្ដីពីសារធាតុអាសបេស្តុសជាលើកទីពីរបានចេញជារូបរាងឡើងសម្រាប់គ្រប់គ្រងធនធានព័ត៌មានស្ដីពីសារធាតុអាសបេស្តុសដើម្បីជួនព័ត៌មានពីការអភិវឌ្ឍគោលនយោបាយការកំណត់បញ្ហាប្រឈមនៅកន្លែងធ្វើការជួយក្នុងការរៀបចំផែនការនិងកំណត់សកម្មភាពអាទិភាពសំដៅកាត់បន្ថយការប៉ះពាល់នៃសរសៃអាសបេស្តុសមកលើសុខភាពមនុស្សពិសេស
កាត់បន្ថយហានិភ័យនានាចំពោះកម្មករនិយោជិត»។
លោករដ្ឋមន្ត្រីបានបន្តថា នេះគឺជាសក្ខីភាពបន្ថែមមួយទៀតដែលឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់និងការទទួលខុសត្រូវខ្ពស់របស់ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈនិងពីគ្រប់ភាគីពាក់ព័ន្ធចំពោះការអភិវឌ្ឍវិស័យសុខភាពនិងសុវត្ថិភាពការងារនៅកន្លែងធ្វើការក្នុងប្រទេសកម្ពុជាខណៈសៀវភៅកម្រងព័ត៌មានជាតិស្ដីពីសារធាតុអាសបេស្តុសជាលើកទី១បានដាក់ឱ្យប្រើប្រាស់កាលពីឆ្នាំ២០១៩កន្លងទៅ។
លោករដ្ឋមន្ត្រីបានលើកឡើងថា អាសបេស្តុសគឺជាជាតិសរសៃដែលកើតឡើងពីរ៉ែធម្មជាតិដ៏រឹងមាំនិងត្រូវបានប្រើប្រាស់ច្រើនយ៉ាងនៅជុំវិញពិភពលោកនៅក្នុងផលិតផលជាង៣ពាន់មុខជាពិសេសនៅក្នុងវិស័យសំណង់ផលិតផលកកិត
សម្ភារៈទប់កំដៅនិងវាយនភណ្ឌមួយចំនួន។
លោករដ្ឋមន្ត្រីបានបន្ថែមថា ទោះយ៉ាងណាក៏ដោយចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៧០មកមានប្រទេសជាច្រើនបានធ្វើការឆ្លើយតបទៅនឹងភស្តុតាងនៃផលប៉ះពាល់មកលើសុខភាពមនុស្សតាមរយៈការដកដង្ហើមដោយសារតែស្រូបសសៃ អាសបេស្តុសនេះដែលបង្កទៅជាជំងឺរួមមានជំងឺមហារីក មហារីកកោសិកាមេសូតេល្យូមនៅស្រោមសួតមហារីកសួត មហារីកបំពង់ក មហារីកអូវែ និងមហារីកដែលពាក់ព័ន្ធនឹងសារធាតុអាសបេស្តុសដទៃទៀតដូចជា ជំងឺអាសបេស្តុស៊ីស និងក្រិនសួតជាដើម។

លោករដ្ឋមន្ត្រីបានបញ្ចាក់ថា បើគិតត្រឹមឆ្នាំ២០២១មានចំនួន៦៧ ប្រទេសដែលបានហាមឃាត់ការប្រើប្រាស់សារធាតុអាសបេស្តុសគ្រីថាយ៍ដោយបានប្រើប្រាស់ផលិតផលផ្សេងជំនួសវិញដែលមានសុវត្ថិភាពជាង។ ដើម្បីទប់ស្កាត់ហានិភ័យទាំងឡាយដូចបានលើកឡើងខាងលើលោករដ្ឋមន្ត្រីបានណែនាំឱ្យក្រុមការងារពង្រីកវិសាលភាពបណ្ដុះបណ្ដាលផ្សព្វផ្សាយចំណេះដឹងទាំងនេះទៅដល់និយោជក កម្មករនិយោជិត និងមហាជនបានដឹងជ្រួតជ្រាបពីហានិភ័យនានាដែលបង្កឡើងដោយសារធាតុអាសបេស្តុសរៀបចំឲ្យមានផែនទីបង្ហាញផ្លូវដើម្បីធ្វើការឆ្លើយតបទៅនឹងការទប់ស្កាត់ការប្រើប្រាស់សារធាតុអាសបេស្តុសនៅកម្ពុជានឹងស្នើដល់ក្រសួងស្ថាប័នពាក់ព័ន្ធពិនិត្យលទ្ធភាពរៀបចំនូវបទប្បញ្ញត្តិចាំបាច់ដែលគាំទ្រដល់ការអនុវត្តដើម្បីឲ្យកម្ពុជាឈានទៅលប់បំបាត់ការប្រើប្រាស់អាសបេស្តុសនាពេលអនាគត
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ