Connect with us

ព័ត៌មានជាតិ

ត្រឹមមួយ​ថ្ងៃ ពលករ ១២ នាក់​ភាគច្រើន​នៅ​ប៉ៃលិន បាន​ឆ្លងកូវីដ ១៩

បានផុស

នៅ

ដំណឹងនៅ​ព្រឹកនេះ មាន​ពលករ ១២ នាក់​ទៀតមកពីថៃ ឆ្លង​កូវីដ ១៩ ដែល​បញ្ជាក់​ដោយ​វិទ្យា​នស្ថានប៉ាស្ទ័រ។ ជាមួយ​គ្នា​នេះ ក៏​មាន​អ្នក​ជា​សះស្បើយ​​ថែម ០១ នាក់ទៀតនៅព្រឹកនេះ​ ជា​អ្នក​ពាក់ព័ន្ធ​ព្រឹត្តិការណ៍ ២៨ វិច្ឆិកា ២០២០។

ពលករ​ដែល​ឆ្លង​កូវីដ ១៩ ទាំង ១២ នាក់ ក្នុង​នោះ ១០ នាក់​មាន​លំនៅ​នៅ​ខេត្ត​ប៉ៃលិន និង ០២ នាក់​មកពី​ខេត្ត​បាត់ដំបង។

នៅ​ល្ងាច​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០២០​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បានចេញ​សារ​​បន្ទាន់​មួយ ដោយ​បញ្ជា​ឲ្យ​កងទ័ព​បញ្ឈប់​ការដឹក​ពលករ​ខ្មែរ​ចូលមក​ផ្ទៃក្នុង​ប្រទេស​ជា​បណ្តោះអាសន្ន ក្រោយពី​រកឃើញ​អ្នក​ឆ្លង Covid-19 ក្នុងចំណោម​ពលករ ដែល​ត្រឡប់​ពី​ប្រទេស​ថៃ​បាន​កើន​ឡើងជា​បន្តបន្ទាប់។ ជាមួយគ្នា​នោះ​សម្តេច​ក៏ណែនាំ​ឲ្យ​ក្រសួងសុខាភិបាល ក៏ដូចជា​អាជ្ញាធរ​ពាក់ព័ន្ធ ធ្វើ​សកម្មភាព​ជាបន្ទាន់​ ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​នេះ​ចូល​សហគម​ន៍​ជាថ្មី​។ ​អ្នក​ឆ្លងដែន​តាម​ច្រកដែលមាន​ការគ្រប់គ្រង និង​ច្រករបៀង ដាច់ខាត​មិនអោយ​មានការ​លួច​ឆ្លង​ចូលមកក្នុង​ផ្ទៃ​ប្រទេស ដោយ​មិនបាន​ធ្វើការ​ត្រួតពិនិត្យ មិនបាន​យក​សំណាក និង​មិន​បានធ្វើ​ច​ត្តា​ឡី​ស័ក​នោះឡើយ​។

សម្តេច​បាន​បញ្ជា​ឲ្យ​ក្រសួងសុខាភិបាល ត្រូវ​ផ្គត់ផ្គង់​សម្ភារៈ ថវិកា និង​បន្ថែម​ក្រុមគ្រូពេទ្យ​​ប្រសិនមានការ​ចាំបាច់​៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម