ព័ត៌មានជាតិ
ទោះបីកូវីដ-១៩ មិនទាន់ស្ងប់ស្ងាត់ ប្រជាពលរដ្ឋនៅតែសម្រុកចេញទៅស្រុកកំណើតយ៉ាងកុះករក្នុងថ្ងៃឆ្លងឆ្នាំ
ឆ្នាំនេះប្រជាពលរដ្ឋក្នុងក្រុងចេញដំណើចេញទៅស្រុកកំណើតយ៉ាងណែនតាន់តាប់ខុសប្លែកពីថ្ងៃធម្មតា ខណៈសម័យកាលជំងឺកូវីដ-១៩ មិនទាន់ស្ងប់ស្ងាត់។

យោងតាមប្រភពពីលោកវរសេនីយ៍ទោ ឯក សារ៉ន អធិការរងនគរបាលខណ្ឌច្បារអំពៅទទួលបន្ទុកសណ្តាប់ធ្នាប់ចរាចរណ៍បានឲ្យដឹងថា នារសៀលថ្ងៃទី ៣១ ខែធ្នូនេះ នៅតាមដងផ្លូវជាតិលេខ ១ចាប់តាំងពីគល់ស្ពានព្រះមុនីវង្សចាស់ថ្មីរហូតដល់សង្កាត់ព្រែកឯងគឺចរាចរណ៍ណែនណាន់តាន់តាប់ខុសប្លែកពីថ្ងៃធម្មតា។ តាមប្រភពពីអ្នកធ្វើដំណើដែលបានឆ្លងកាត់ច្បារអំពៅប្រាប់ថា ពួកគាត់ចេញដំណើទៅស្រុកកំណើតដើម្បីទៅជួបជុំក្រុមគ្រួសារក្នុងថ្ងៃឆ្លងឆ្នាំសកលនាយប់ថ្ងៃទី ៣១ ខែធ្នូឈានចូលថ្ងៃទី ១ ខែមករា ឆ្នាំ២០២១។

ដោយឡែកនៅប៉ែកក្បាលថ្នល់វិញគឺចរាចរណ៍កកស្ទះ បើទោះជាកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការណ៍ជាមួយកម្លាំងនគរបាលចរាចរណ៍ចុះសម្រួលចរាចរណ៍យ៉ាងណាក៏នៅតែកកស្ទះ។

ទាក់ទិនការកកស្ទះចរាចរណ៍ខាងលើនេះ លោក ឡុង ង៉ែត អភិបាលរងខណ្ឌមានជ័យបានបញ្ជាក់ថា នៅថ្ងៃទី ៣១ ខែធ្នូនេះនៅតាមដងផ្លូវក្នុងមូលដ្ឋានខណ្ឌមានជ័យ រាជធានីភ្នំពេញ ពិតជាមានប្រជាពលរដ្ឋធ្វើដំណើចេញទៅស្រុកកំណើតយ៉ាងច្រើនកុះករប្រាកដមែន ខុសប្លែករាល់ថ្ងៃដែលចរាចរណ៍មិនសូវមមាញឹកនោះទេ។

ទោះជាយ៉ាងណាក៏សមត្ថកិច្ចនិងអាជ្ញាធរបានជួយសម្រួលចរាចរណ៍ដើម្បីកុំឲ្យអ្នកដំណើមានការត្អូញត្អែ។ ប៉ុន្តែសំណូមពរដ៏ទទូចរបស់លោកឡុង ង៉ែត គឺសុំឲ្យបងប្អូនអ្នកដំណើកុំបើកបរលឿនហួសការកំណត់ព្រោះងាយនឹងគ្រោះថ្នាក់ ដោយសារអ្នកបើកបរមិនគោរពច្បាប់ចរាចរណ៍៕
អត្ថបទ៖ នរា
ចុចអាន៖ កុមារាអាយុថ្លៃពីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នៅស្រុកថ្មគោល បានទទួលថវិកាឧបត្ថម្ភ ១ លានរៀល
ចុចអាន៖ អាជ្ញាធរក្រុងប៉ោយប៉ែត បួងសួង ដើម្បីបញ្ចៀសគ្រោះថ្នាក់ចរាចរណ៍នៅឆ្នាំ២០២១
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


