ព័ត៌មានជាតិ
លោកបណ្ឌិត ប៉ា ម៉េងហុក នាំយកសៀវភៅអប់រំបង្កើនចំណេះដឹងចំនួន១០០០ក្បាល ទៅប្រគល់ជូនសាលាបឋមសិក្សាក្រញ៉ូង
ត្បូងឃ្មុំ ៖ នាព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះ លោកបណ្ឌិត ប៉ា ម៉េងហុក អនុប្រធាននាយកដ្ឋានឧត្តម អយក ទីប្រឹក្សាសម្ដេចអគ្គពញាចក្រក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានក្រុមការងារចុះជួយឃុំវាលម្លូរ ស្រុកពញាក្រែក បានអញ្ជើញនាំយកសៀវភៅអប់រំ បង្កើនចំណេះដឹងចំនួន១០០០ក្បាល ទៅប្រគល់ជូនសាលាបឋមសិក្សាក្រញ៉ូង ស្ថិតនៅឃុំវាលម្លូរ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដើម្បីលើកកម្ពស់វិស័យអប់រំនៅឃុំវាលម្លូរ ឲ្យកាន់តែរីកចម្រើនឡើង។

ថ្លែងនាឱកាសនោះ លោកបណ្ឌិត ប៉ា ម៉េងហុក អនុប្រធាននាយកដ្ឋានឧត្តម អយក បានលើកឡើងថា ប្រទេសជាតិមួយអភិវឌ្ឍទៅបាន គឺអាស្រ័យលើធនធានមនុស្សនៃប្រទេសនោះ បានន័យថា ប្រជាពលរដ្ឋត្រូវមានការអប់រំកូនៗតូចៗ អោយរៀនចេះអាន ចេះសរសេរ ដើម្បីមានចំណេះដឹងជ្រៅជ្រះ មានសីលធម៌ក្នុងការរស់នៅដែលទាំងអស់នេះ បានមកពីការអប់រំបណ្ដុះបណ្ដាលនៅសាលា នៅក្នុងគ្រួសារ។

លោកបណ្ឌិត បន្តថា មានតែការសិក្សារៀនសូត្រប៉ុណ្ណោះដែលជួយខ្លួនយើង ឲ្យចេញផុតពីភាពល្ងង់ខ្លៅ និងទទួលបាននូវភាពថ្កុំថ្កើងរុងរឿង។ ចំណេះវិជ្ជា គឺជាវត្ថុដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន វាមិនត្រឹមតែធ្វើឲ្យមានការផ្លាស់ប្ដូរជីវិតរបស់ក្មួយៗ ជីវភាពក្រុមគ្រួសារ និង សហគមន៍ប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំង រួមចំណែកផ្លាស់ប្ដូរ មុខមាត់ប្រទេសជាតិផងដែរ។

លោកបណ្ឌិត ប៉ា ម៉េងហុក បានផ្ដាំផ្ញើដល់លោកគ្រូ អ្នកគ្រូ ក្មួយៗសិស្សានុសិស្សទាំងអស់ នៅសាលាបឋមសិក្សាវាលម្លូរឆ្លៀតពីពេលទំនេរពីការសិក្សា ត្រូវនាំគ្នាចូលបណ្ណាល័យអានសៀវភៅអោយបានច្រើន ដើម្បីបង្កើតចំណេះដឹងជាច្រើនទៀត ត្រូវខំរៀនអោយពូកែ ធ្វើជាសិស្សល្អ កូនល្អ ពលរដ្ឋល្អ នៅក្នុងសង្គម និងត្រូវជៀសអោយឆ្ងាយពីឧបាយមុខផ្សេងៗទៀត។

ក្រោយទទួលបានសៀវភៅអប់រំបង្កើនចំណេះដឹងចំនួន១.០០០ក្បាលរួចមក អាជ្ញាធរ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សនៅសាលាបឋមសិក្សាក្រញ៉ូង មានការត្រេកអរ និងរំភើបសប្បាយរីករាយក្រៃលែងក្រោយទទួលបានសៀវភៅសម្រាប់សិក្សានេះ។

សូមបញ្ជាក់ថា ឃុំវាលម្លូរ ក្រោមការដឹកនាំដ៏ឈ្លាសវ៉ៃរបស់ប្រមុខរាជរដ្ឋាភិបាល មានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និង សម្ដេចពញាចក្រក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងការចង្អុលបង្ហាញពីលោករដ្ឋមន្ត្រី វង សូត បានសម្រេចតែងតាំងលោក ប៉ា ម៉េងហុក ជាប្រធានក្រុមការងារចុះជួយឃុំវាលម្លូរ អស់រយៈពេល៥ឆ្នាំមកនេះ បានធ្វើអោយឃុំវាលម្លូរ រីកមុខមាត់លើគ្រប់វិស័យ ទាំងពុទ្ធចក្រ និងអាណាចក្រ ពិសេសហេដ្ឋារចនាសម្ព័ន និងសុខទុក្ខរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ទើបប្រជាពលរដ្ឋទូទាំងឃុំបោះឆ្នោតជូនរាជរដ្ឋាភិបាលកើនឡើនឡើងពី៤ លើ៧ អសនៈ ( ២០១៧) ដល់៦លើ៧អសនៈ ក្នុងឆ្នាំ២០២២។

ចប់ប្រសាសន៍សំណេះសំណាល់ លោកបណ្ឌិត ប៉ា ម៉េងហុក អនុប្រធាននាយកដ្ឋានឧត្តម អយក បានដឹកនាំក្រុមការងារចុះជួយឃុំ និងលោកគ្រូ អ្នកគ្រូ ចុះពិនិត្យទីតាំងដែលត្រៀមធ្វើសាលាបុណ្យតាមសំណើរបស់អាជ្ញាធរឃុំវាលម្លូរ ស្នើសុំមកកាន់ក្រុងការងារផងដែរ៕
ដោយ ៖ សាន វិឡែម














-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម១ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៦ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?