ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ៖ ការថែរក្សាឯកភាព សាមគ្គីភាព និងមជ្ឈភាពរបស់អាស៊ាន គឺជាអាទិភាពចម្បងបំផុត
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ ២០២២ បានលើកឡើងថា ការថែរក្សាឯកភាព សាមគ្គីភាព និងមជ្ឈភាពរបស់អាស៊ាន គឺជាអាទិភាពចម្បងបំផុត ហើយអាស៊ានត្រូវថែរក្សា និងដឹងគុណដល់អ្វីៗ ដែលសមាជិកអាស៊ានបានកសាង។

ការលើកឡើងខាងលើនេះ គ្រាដែលសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ ២០២២ នៅព្រឹកថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២២នេះ បានអញ្ជើញបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ និង ៤១ (Opening Ceremony of the 40th and 41st ASEAN Summits) ជាផ្លូវការ ដោយមានការយាង អញ្ជើញចូលរួមពីមេដឹកនាំកំពូលរបស់អាស៊ាន នៅសណ្ឋាគារសុខាភ្នំពេញ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ខណៈអាស៊ានធ្វើដំណើរទៅមុខ អាស៊ានក៏មិនត្រូវភ្លេចនូវអតីតកាល និងគុណតម្លៃ ដែលសមាជិកអាស៊ានបានកសាង និងថែរក្សានោះឡើយ។ សម្ដេចតេជោ ហ៊ុន សែន ជឿជាក់ថា បាវចនារបស់យើង «អាស៊ាន ចក្ខុវិស័យតែមួយ, អត្តសញ្ញាណតែមួយ និងសហគមន៍តែមួយ» នៅតែមានគុណតម្លៃពិតប្រាកដ នាពេលនេះ។

ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់សមាជិកអាស៊ានទាំងអស់ ផ្តោតលើគោលបំណងរួមនៃការអភិវឌ្ឍរួមគ្នា ដើម្បីសន្តិភាព ស្ថិរភាព និងឧត្តមភាពតំបន់នេះ។ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា «ទំនាក់ទំនងរបស់យើងទាំងអស់គ្នា មិនកើតឡើងដោយចៃដន្យនោះទេ ប៉ុន្តែតាមរយៈ ការប្រឹងប្រែង ការប្តេជ្ញាចិត្ត និងការព្យាយាមជាច្រើនឆ្នាំ។ យើងត្រូវថែរក្សា និងដឹងគុណដល់អ្វីៗ ដែលយើងបានកសាង»។

បើតាមសម្ដេចតេជោ ហ៊ុន សែន ការថែរក្សាឯកភាព សាមគ្គីភាព និងមជ្ឈភាពរបស់អាស៊ាន គឺជាអាទិភាពចម្បងបំផុត ដើម្បីធានាឲ្យតំបន់អាស៊ានមានចីរភាព និងភាពធន់ សម្រាប់ព្រឹត្តិការណ៍ ដែលអាចកើតមាននាពេលអនាគត៕
អត្ថបទ៖ ឃួន សុភ័ក្រ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


