Connect with us

ព័ត៌មានជាតិ

ពលករ​ខ្មែរ អាច​កាន់​ប័ណ្ណ​បណ្តោះអាសន្នរស់នៅប្រទេស​ថៃ រយៈពេល​២​ឆ្នាំ ក្នុង​ដំណាក់កាល​កូ​វីដ

បានផុស

នៅ

​ពលករ​ខ្មែរ​រួម​ទាំង​ពលករ ចំណាកស្រុក​មកពី​ប្រទេស​នានា ដែល​កំពុង​បម្រើ​ការងារ​ដោយ​លួចលាក់​គ្មាន​ច្បាប់ នៅ​ក្នុង​ប្រទេស​ថៃ កំពុង​មាន​ជោគវាសនា​វិញ​ហើយ ដោយសារតែ​ប្រទេស​ថៃ បានសម្រេច​ចេញ​ច្បាប់​អនុញ្ញាត​ជា​បណ្តោះអាសន្ន ដើម្បី​ចេញ​ប័ណ្ណ​ឲ្យ​រស់នៅ​ដោ​យ​ស្របច្បាប់​ជា​បណ្តោះអាសន្ន នៅ​ក្នុង​រយៈពេល ២ ឆ្នាំ ក្នុង​គោលបំណង​ទប់ស្កាត់​នូវ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​កាលពី​ថ្ងៃ​ទី​៤ ខែ​មករា ម្សិល​មិញ​នេះ រដ្ឋមន្ត្រីក្រសួង​ការងារ​ថៃ បាន​ប្រកាស​ជា​ចំហ​ថា ក្រសួង​នឹង​ចាប់ផ្តើម​ចេញ​ប័ត្រ​ពណ៌​ស៊ីជម្ពូដល់​ពលករ​គ្រប់រូប​ ដែល​រស់​នៅ​ក្នុង​ប្រទេស​ថៃ គ្មាន​ច្បាប់​អនុញ្ញាត ដែល​ក្នុង​នោះ​មាន កម្ពុជា ភូមា ម៉ាឡេស៊ី និង ឡាវ ដើម្បី​ឲ្យ​ពួកគាត់​បាន​រស់​នៅ​ដោយ​ស្របច្បាប់​ជា​បណ្តោះអាសន្ន នៅ​ក្នុង​រយៈពេល ២ ឆ្នាំ។ លោក​រដ្ឋមន្ត្រី​បាន​បន្ថែម​ថា ការ ចេញ​ប័ត្រ​ស៊ីជម្ពូ​នេះ និង​ត្រូវ​អនុវត្ត​ចាប់ពី​ថ្ងៃ​ទី​១៥ ខែមករា ឆ្នាំ​២០២១នេះ​តទៅ ដោយ​តម្រូវ​ឲ្យ​ម្ចាស់​ក្រុមហ៊ុន រោងចក្រ សហគ្រាស និង​ទីតាំង​កសាង​នានា ដែល​មាន​ពលករ​រស់​នៅ​ដោយ​មិន​ស្រប​ច្បាប់ ត្រូវ​ប្រញាប់​រួសរាន់​បញ្ជូន​ឈ្មោះ​មកកាន់​ក្រសួង​នៅ​ក្នុង​រយៈពេល ៩០ ថ្ងៃ ជា​កំហិត បើ​ហួស​សុពលភាព ក្រសួង​នឹង​ចាត់​បញ្ជូន​ពលករ​ទាំង​នោះ ឲ្យ​វិលត្រឡប់​ទៅកាន់​មាតុប្រទេស​វិញ។​

​ការអនុវត្ត​នូវ​វិធានការ​ថ្មី​នេះ គឺ​ក្នុង​ន័យ​គ្រប់គ្រង​ឲ្យ​បាន​នូវ​អត្តសញ្ញាណ​ពលករ និង​ជាការ​ទប់ស្កាត់​នូវ​ជំងឺ​កូ​វីដ​-១៩ ឲ្យ​បាន​ផង​ដែរ ព្រោះ​ជា​ធម្មតា​ពលករ​ ដែល​រស់នៅ​គ្មាន​ច្បាប់​អនុញ្ញាត តែងតែ​ធ្វើការ​បម្លាស់ទី​ពី​កន្លែង​មួយ ទៅ​កន្លែង​មួយ ដែល​បញ្ហា​នេះ​ហើយ​ទើប​ធ្វើ​ឲ្យ​មាន​ការរីក​រាល​ដាល​នូវ​មេរោគ​កូ​វីដ​១៩ និង​មិនអាច​ដឹង​អំពី​អត្តសញ្ញាណ​ពលករ​ណាមួយ​ឡើយ ព្រោះ​បច្ចុប្បន្ន​នៅ​ក្នុង​ចំណោម​ពលករ ​ដែល​ចូល​ទៅ​ធ្វើការ​នៅ​ក្នុង​ប្រទេស​ថៃ សរុប​ជាង ២ លាន ៦ សែន​នាក់ គឺ​ពលករ​ដែល​គ្មាន​ច្បាប់ មាន​ចាប់ពី ៤ ទៅ ៥ សែន​នាក់​។​

​ក្រោយពី​ក្រសួង​ដាក់​ផែនការ​បែបនេះ គឺ​វា​ជាការ​ងាយស្រួល​ក្នុង​ការ​គ្រប់គ្រង​អត្តសញ្ញាណ​ពលករ​បាន​ទាំងអស់ និង​មិន​មានការ​រត់គេច​ពី​កន្លែង​មួយ ទៅ​កន្លែង​មួយ ដូច្នេះ​ចាប់ពី​ថ្ងៃ​ចុះហត្ថលេខា​នេះ​តទៅ ម្ចាស់​ទីតាំង​ដែល​មាន​ពលករ​មកពី​ក្រៅប្រទេស​រស់នៅ ត្រូវ​ទទួលខុស​ត្រូវ​ឲ្យ​បាន និង​ឆាប់​បញ្ជូន​ឈ្មោះ​មក​ឲ្យ​ក្រសួង​ក្នុង​ការ​ចេញ​ប័ណ្ណ​ពណ៌​ស៊ីជម្ពូ ដើម្បី​ឲ្យ​ពួកគាត់​បានរស់នៅ​ ដោយ​ស្របច្បាប់​រយៈពេល ២ ឆ្នាំ​៕

អត្ថបទ៖ សោ និយម​រ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ជីវិតកម្សាន្ដ៦ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម