ព័ត៌មានជាតិ
កម្ពុជាស្វាគមន៍ទស្សនកិច្ចទ័ពជើងទឹកប្រទេសណាខ្លះ អាចចូលមូលដ្ឋានទ័ពសមុទ្ររាម?
ថ្លែងក្នុងអញ្ជើញធ្វើសន្និសីទសារព័ត៌មាន ស្ដីពី លទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០-៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅល្ងាចថ្ងៃទី១៣ ខែវិច្ឆិកានេះថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា ចំពោះករណី ជប៉ុនមានបំណងបញ្ជូននាវាកងកម្លាំងស្វ័យការពារដែនសមុទ្រជប៉ុន មកកម្ពុជា និងចង់បំពេញទស្សនកិច្ចនៅមូលដ្ឋានទ័ពសមុទ្ររាម នោះមិនមែនរឿងថ្មីទេ គឺតាំងពីសម្ដេចបានចូលលរួមបុណ្យសព អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្សូអាបេ កាលចុងខែកញ្ញា មុននេះឯណោះ។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា៖ “អ៊ីចឹង នាវាជប៉ុន នឹងចូលមកកំពង់ផែក្រុងព្រះសីហនុ សារជាថ្មីម្ដងទៀត ជាដំណើរទស្សនកិច្ចធម្មតា។ ហើយឆ្នាំនេះជាឆ្នាំមិត្តភាពកម្ពុជាជប៉ុន សហប្រតិបត្តិការក្នុងវិស័យការពារជាតិ ជាខួបលើកទី៣០ ជប៉ុនមកកម្ពុជា។ ដូចនេះយើងកំពុងធ្វើសហប្រតិបត្តិការជាមួយគ្នាដើម្បីឱ្យនាវាចររបស់កងទ័ពជើងទឹកជប៉ុនចូលមកដែនទឹកយើងដូចធម្មតា”។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បញ្ជាក់ថា កម្ពុជាមិនមែនគ្រាន់តែស្វាគមន៍នាវាកងកម្លាំងស្វ័យការពារដែនសមុទ្រជប៉ុននោះទេ ពោលគឺ នាវាកងកម្លាំងស្វ័យការពារដែនសមុទ្ររបស់ប្រទេសអ្នកណាក៏ដោយ បើចង់ចូលមកកម្ពុជា កម្ពុជាអត់ទើសទាល់ទេ។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍បន្ថែមថា៖ “ខ្ញុំបានប្រាប់លោកជំនាវនាយករដ្ឋមន្ត្រីនូវេសហ្សេឡង់ ថាបើចង់ចូលមក ក៏ចូលមក យើងអត់ជំទាស់ទេ អ្នកណាចង់មកលេង ចូលមក ហើយបើចូលមកចង់ធ្វើសមយុទ្ធជាមួយយើង លើការគ្រប់គ្រងគ្រោះមហន្តរាយ ឬប្រឆាំងភេររកម្ម យើងធ្វើ យើងថាអត់មានធ្វើតែមួយអ្នកប្រទេសណាម្នាក់ទេ”។

គួររំលឹកថា កាលពីពាក់កណ្ដាល ខែមីនា ឆ្នាំ២០២២នេះ កងកម្លាំងស្វ័យការពារជើងទឹកជប៉ុន បានធ្វើទស្សនកិច្ចពិនិត្យមើលសមិទ្ធផលនានា ដែលជាការអភិវឌ្ឍនៅមូលដ្ឋានកងទ័ពជើងទឹករាម ខេត្តព្រះសីហនុ រួមមកហើយ។ កាលពីចុងខែកក្កដា ឆ្នាំ២០២២កន្លងមក ក្រសួងការពារជាតិ បានបើកទ្វារដល់អ្នកកាសែតជាតិ និងអន្តរជាតិប្រមាណជាង ៧០ នាក់ ចូលទៅកាន់មូលដ្ឋានទ័ពជើងទឹករាម នៅក្នុងខេត្តព្រះសីហនុ ដើម្បីជាសាក្សីផ្ទាល់ភ្នែកបញ្ជាក់ការពិតក្រោយពីមានការចោទប្រកាន់មួយចំនួនថា កម្ពុជាបានអនុញ្ញាតឱ្យចិនសាងសង់មូលដ្ឋានទ័ពជើងទឹកនៅក្នុងតំបន់សមុទ្រ៕
អត្ថបទ៖ ច័ន្ទ វីរៈ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


