ព័ត៌មានជាតិ
ព្រះមហាក្សត្រកម្ពុជា៖ សន្តិភាពមានហើយ តែត្រូវការមានការការពារ និងថែទាំ ទើបមិនបាត់បង់!
រដ្ឋសភាកម្ពុជា នៅព្រឹកថ្ងៃចន្ទនេះ បានរៀបចំមហាសន្និបាតអន្តរសភាអាស៊ាន(AIPA)លើកទី៤៣ នៅសណ្ឋាគារសុខាភ្នំពេញ ក្រោមអធិបតិភាពសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។ ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានចេញព្រះរាជសារបើកមហាសន្និបាតអន្តរសភាអាស៊ាន(AIPA)នេះ។

លោក ជាម យៀប អនុប្រធានទី១ រដ្ឋសភា ត្រូវបានចាត់តាំងតំណាងឲ្យព្រះមហាក្សត្រ ឡើងអានព្រះរាជសាររបស់ទ្រង់បើកមហាសន្និបាតអន្តរសភាអាស៊ាន(AIPA)លើកទី៤៣។ ព្រះមហាក្សត្រកម្ពុជា តាមរយៈលោក ជាម យៀប បានលើកឡើងពីបញ្ហារីកចម្រើននានានៅក្នុងតំបន់ក្រោមដំបូលសន្តិភាព។ ក្នុងនោះ ទ្រង់ បានមានព្រះរាជបន្ទូរថា សន្តិភាព កម្ពុជាមានហើយ ប៉ុន្តែ ត្រូវតែមានការការពារ និងថែទាំឲ្យបានជាប់លាប់ ទើបវាមិនបាត់បង់។ ក្នុងន័យនេះ ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី បានមានព្រះរាជបន្ទូរបញ្ជាក់ថា សន្តិភាពនេះ ក៏អាចបាត់បង់ទៅវិញដែរ ដោយសារបញ្ហាប្រឈមនានានៅក្នុងតំបន់ និងពិភពលោក។

ជាមួយគ្នានេះ ព្រះករុណា ក៏បានមានព្រះរាជបន្ទូរទាក់ទងនឹងប្រទេសមីយ៉ាន់ម៉ាផងដែរ។ ទ្រង់ មានព្រះរាជបន្ទូរថា ជម្លោះប្រដាប់អាវុធនៅក្នុងប្រទេសមីយ៉ាន់ម៉ា មិនត្រឹមតែបង្កមានការអំពើហិង្សានោះទេ ប៉ុន្តែ វាក៏ធ្វើឲ្យបាត់បង់នូវការអភិវឌ្ឍធនធានមនុស្សនៅក្នុងប្រទេសមួយនេះ។ លើសពីនេះទៅទៀត វា ក៏បានប៉ះពាល់ដល់មូលដ្ឋានគ្រឹះរបស់អាស៊ានដែលប្រទេសជាសមាជិកទាំងអស់ប្រឹងប្រែងកសាងឡើងផងដែរ៕

ដោយ៖ វណ្ណ សុគន្ធា
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


