Connect with us

ព័ត៌មានជាតិ

សៀវភៅ «កូនប្រុសច្បងដ៏មានឥទ្ធិពល» ចេញផ្សាយជាសាធារណៈ បន្ទាប់ពីរង់ចាំជាច្រើនខែ

បានផុស

នៅ

លោក ពៅ សុខ សមាជិកក្រុមប្រឹក្សាភិបាលសមាគមអ្នកនិពន្ធខ្មែរ និងជាអ្នករៀបរៀងសៀវភៅ «កូនប្រុសច្បង ដ៏​មាន​​ឥទ្ធិពល» បានប្រាប់ឱ្យអ្នកសារព័ត៌មានដឹងតាមរយៈបណ្តាញសង្គមតេឡេក្រាម នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ​២០២២​នេះថា សៀវភៅ «កូនប្រុសច្បងដ៏មានឥទ្ធិពល» ដែលលោកចំណាយពេលស្រាវជ្រាវប្រមូលទិន្នន័យ​ជាង​៨​ឆ្នាំ និងចំណាយពេល​ជាង១០ខែក្នុងការរៀបរៀងកន្លងមកនេះ បានចេញផ្សាយជាសាធារណៈហើយ កាលពីពាក់​កណ្តាលខែវិច្ឆិកានេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ពៅ សុខ ដែលគេស្គាល់ថា ក៏ជាអតីតអ្នកសារព័ត៌មានមួយរូបដែរនោះ បានបញ្ជាក់ថា សៀវភៅដែលមាន​កម្រាស់​៣៩០ទំព័រ និងឧបត្ថម្ភបោះពុម្ពផ្សាយដោយសម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នេះ គឺនិយាយរៀបរាប់ពីដំណើរជីវិតរបស់ឧត្តមសេនីយ៍ឯកបណ្ឌិត ហ៊ុន ម៉ាណែត តាំងពី​ថ្ងៃចាប់កំណើត និងកុមារភាព រហូតដល់លោកចូលប្រឡូកក្នុងសមរភូមិនយោបាយ និងសង្រ្គាមបង្ខូចកិត្តិយស ដ៏​ក្តៅគគុករបស់ក្រុមអ្នកប្រឆាំង។ លោក ហ៊ុន ម៉ាណែត បានយកឈ្នះលើសមរភូមិ នៃព្យុះនយោបាយ សង្រ្គាម​លាប​ពណ៌ និងបង្ខូចកេរ្ត៍ឈ្មោះទាំងនៅតំបន់អឺរ៉ុប សហរដ្ឋអាមេរិក ហើយធ្វើបក្សប្រឆាំងក្រៅប្រទេសចុះខ្សោយ និង​សាប​រ​លាបទៀតផង។

តាមការអះអាងរបស់លោក ពៅ សុខ សៀវភៅនេះ អាចរកជាវបាននៅតាមបណ្តា​សណ្ណាគារនានា ក្នុងរាជធានី​ភ្នំពេញ និងតូបលក់សៀវភៅស្ថិតនៅក្រោយវិទ្យាល័យស៊ីសុវត្ថិ។ តាមការគ្រោងទុក​សៀវភៅ​នេះ ក៏នឹងយកទៅ​តម្កល់​ទុកជាប្រវត្តិសាស្រ្ត នៅតាមបណ្តាបណ្ណាល័យទូទាំង២៥រាជធានីខេត្តផងដែរ។

លោក ពៅ សុខ បញ្ជាក់ថា ក្រៅពីការបង្ហាញពីចំណេះដឹង ទេពកោសល្យនៃការដឹកនាំ របស់បណ្ឌិត ហ៊ុន ម៉ាណែត សៀវភៅនេះក៏មានរៀបរាប់អំពីសកម្មភាពការងារដ៏មមាញឹក សឹងតែគ្មានពេលសម្រាករបស់លោកបណ្ឌិត​ជាពិ​សេសសកម្មភាពដ៏លេចធ្លោរបស់លោក ហ៊ុន ម៉ាណែត ដែលដឹកនាំការប្រយុទ្ធនៅសមរភូមិព្រះវិហារ ឆ្នាំ២០០៨ ដល់​២០១៣ ការ​​ដឹក​នាំ ការត្រៀមប្រយុទ្ធ​នៅសមរភូមិ​អូរអាឡៃ អូរតាង៉ាវ ព្រំដែនកម្ពុជាឡាវ ការដឹក​នាំប្រ​យុទ្ធ​ប្រឆាំង និងទប់​ស្កាត់​កា​ររីករាលដាល ជំងឺកាចសាហាវកូវីដ-១៩ ​ការកែទម្រង់ស៊ីជម្រៅ​វិស័យកងទ័នៅ​កម្ពុជា ការធ្វើ​ទំនាក់ទំនងជាអន្តរជាតិជាមួយថ្នាក់ដឹកនាំកងទ័ព នៃប្រទេសនានាទាំងក្នុង និងក្រៅតំបន់ និង​សកម្មភាព​ការងារ​មនុស្សធម៌ជាច្រើនទៀត។

លោកពៅ សុខ អះអាងថា ក្នុងសៀវភៅនេះ ក៏នឹងបង្ហាញពីសកម្មភាពនយោបាយរបស់ម៉ាណែត  កាលពីខែមេសា ឆ្នាំ២០១៦កន្លងទៅ ខណៈលោក ហ៊ុន ម៉ាណែត ធ្វើដំណើរទៅកាន់តំបន់អឺរ៉ុប ត្រូវបាន​ក្រុមអ្នក​ប្រ​ឆាំងមួយ​ចំនួន​តូច​ធ្វើបាតុកម្មប្រឆាំងលោក ទាមទារឱ្យចាកចេញពីតំបន់នោះ។ លោក ម៉ាណែត ក៏ទទួល​រង​នូវការប្តឹងផ្តល់​ដោយ​គ្មាន​ហេតុ​ផល​ពីក្រុម​អ្នក​ប្រឆាំងដែរ។ ប៉ុន្តែ ទីបំផុត បន្ទាប់ពីតក្តីគ្នាអស់រយៈពេលពេញ​មួយឆ្នាំ គឺនៅខែមេសា ឆ្នាំ២០១៧ តុលាការ​សហរដ្ឋអាមេរិក បានសម្រេចផ្តល់យុត្តិធម៌ និងផ្តល់កិត្តិយសដល់​លោកបណ្ឌិត ហ៊ុន ម៉ាណែត វិញ តាមរយៈការទម្លាក់​ចោលបទចោទ មិនចាត់​ការតាម​បណ្តឹង​របស់ដើមចោទ នៃគ្រួសារ​លោក​មាជ សុវណ្ណារ៉ា អតីត​មន្រ្តី នៃគណបក្សប្រឆាំង។

គួរបញ្ជាក់ដែរថា កាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវ និងអាងប្រ​ព្រឹត្តកម្ម​ទឹកកខ្វក់ ខេត្ត​ព្រះ​សីហនុ សម្តេចតេជោ​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសគាំទ្រលោកបណ្ឌិត  ហ៊ុន ម៉ាណែត ជា​បេក្ខភាព​នាយករដ្ឋមន្រ្តីបន្តវេន នាពេលអនាគត ហើយនៅពាក់កណ្តាលខែកក្កដា ឆ្នាំ២០២២ លោកបណ្ឌិត ហ៊ុន ម៉ាណែត ត្រូវបានសន្និបាត​វិសាមញ្ញ​គណបក្ស​ប្រជាជន​កម្ពុជា បោះឆ្នោត​គាំទ្រជាឯកច្ឆ័ន្ទ ជា​បេក្ខភាព​អនាគត​នាយក​រដ្ឋមន្ត្រី​ផង​ដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤៦ នាទី មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៥២ នាទី មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៣ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម