ព័ត៌មានជាតិ
ពលករជិត៤០នាក់ ត្រឡប់ទៅលំនៅឋានរៀងៗខ្លួនវិញ ក្រោយធ្វើចត្តាឡីស័ក១៤ថ្ងៃ
កាលពីថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១ អាជ្ញាធរ និងមន្ត្រីជំនាញ បានអនុញ្ញាតឲ្យពលករខ្មែរ ជិត៤០នាក់ បានចាកចេញទៅកាន់លំនៅឋានរៀងៗខ្លួន ក្រោយអនុវត្តធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ តាមវិធានការណែនាំទប់ស្កាត់ជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍។
ឱសថបណ្ឌិត វឿង ប៊ុនរ៉េត ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាល ខេត្តបាត់ដំបង បានបញ្ជាក់ឲ្យដឹងថា កាលពីព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១ មានពលករខ្មែរប្រុសស្រីចំនួន៣៥នាក់ ត្រូវបានអនុញ្ញាតឲ្យចាកចេញទៅកាន់លំនៅឋានរបស់ពួកគាត់រៀងៗខ្លួនក្រោយចូលរួមពិនិត្យសុខភាពយកវត្ថុសំណាកនិងធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ អនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍។
លោកឱសថបណ្ឌិត បានបន្ថែមបន្តថា ពលករទាំង៣៥នាក់ នៅក្នុងមណ្ឌលចត្តាឡីស័កកម្រិត១ នៃវិទ្យាល័យព្រះមុនីវង្ស ក្រុងបាត់ដំបង ដែលឆ្លងកាត់ការចូលរួមធ្វើចត្តាឡីស័ក និងពិនិត្យសំណាកទាំងលើកទី១ និងលើកទី២ ហើយបានបង្ហាញលទ្ធផលអវិជ្ជមាន ទើបអនុញ្ញាតឲ្យពួកគាត់បន្តដំណើរវិលត្រឡប់ទៅកាន់លំនៅឋានរបស់ពួកគាត់រៀងៗខ្លួនវិញ។ ក្រៅពីនេះ ពលករចំនួនជាង២០០នាក់ទៀត ដែលឋិតនៅក្នុងរង្វង់ថ្ងៃជិតបញ្ចប់ការធ្វើចត្តាឡីស័ក ក៏និងត្រូវត្រៀមអនុញ្ញាតឲ្យចាកចេញពីមណ្ឌលជាបន្តបន្ទាប់ដែរ នៅពេលខាងមុខ ។
គិតត្រឹមថ្ងៃទី០៣ ខែមករា ឆ្នាំ២០២១ ពលករខ្មែរចាកចេញពីប្រទេសថៃ ឆ្លងកាត់ខេត្តបាត់ដំបង និងច្រកមួយចំនួនទៀតក្រៅខេត្តបាត់ដំបង មានចំនួនសរុប១៧៣៥នាក់ស្ត្រីមានចំនួន៧១៩នាក់។ ដោយឡែកលទ្ធផលយកសំណាកពិនិត្យលើកទី១ អវិជ្ជមានចំនួន១៣៥៩នាក់ និងវិជ្ជមានចំនួន០៦នាក់ ៕
អត្ថបទ៖ សៅ សារិទ្ធ
សូមចុចអាន៖ ថ្ងៃនេះបន្តរកឃើញអ្នកឆ្លងកូវីដថ្មី ថែមទៀត ជាពលករមកពីថៃ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»
-
ចរាចរណ៍២ ថ្ងៃ ago
បឋម៖ រថភ្លើងបុករថយន្ដក្រុងដឹកអ្នកដំណើររបួសច្រើននាក់
-
ព័ត៌មានជាតិ១១ ម៉ោង ago
មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ពាក់ព័ន្ធការទន្ទ្រានយកដីរដ្ឋ នឹងត្រូវបញ្ចប់តួនាទី
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
កម្ពុជា ជាមេកន្ទ្រាញគ្រងលើអត្រាស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍ខ្ពស់ជាងគេនៅអាស៊ាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ដីជាង ៤៣ ហិកតា នៅភូមិសាស្ត្រភ្នំ ១៥០០ ត្រៀមដាំស្ដារព្រៃឈើឡើងវិញ
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ