ព័ត៌មានជាតិ
ព្រៃកោងកាងនៅខេត្តកោះកុង ជាតំបន់សក្ដានុពលកំពុងស្ថិតក្នុងក្រសែភ្នែកអន្តរជាតិ

កោះកុង៖ គណៈប្រតិភូក្លិបឆ្នេរសមុទ្រដែលស្អាតជាងគេបំផុតលើពិភពលោកដែលមានសមាជិកមកពី១២០ប្រទេស កំពុងតាមដានសិក្សាពីសក្តានុពលជីវៈចម្រុះនៅក្នុងតំបន់សហគមន៍ព្រៃកោងកាងពាមក្រសោប ខេត្តកោះកុង។
បន្ទាប់ពីចូលរួមអបអរសាទរពិធីបុណ្យសមុទ្រ ជុំទី៣ លើកទី៩ នៅខេត្តព្រះសីហនុ ក្រសួងទេសចរណ៍បានរៀបចំជាដំណើរទស្សនៈកិច្ចសិក្សាស្វែងយល់តាមដែនកោះ និងតំបន់សហគមន៍ព្រៃកោងកាងពាមក្រសោប ក្រោយមានការយកចិត្តទុកដាក់របស់គណៈប្រតិភូក្លិបឆ្នេរសមុទ្រដែលស្អាតជាងគេបំផុតលើពិភពលោក។
លោក នី ផល្លី រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានឱ្យដឹងកាលពីល្ងាចថ្ងៃទី១២ ខែធ្នូ ថា នេះជាដំណើរទស្សនៈកិច្ចកម្រមួយរបស់គណៈប្រតិភូក្លិបឆ្នេរសមុទ្រដែលស្អាតជាងគេបំផុតលើពិភពលោកមកកាន់តំបន់ព្រៃកោងកាងពាមក្រសោបដែលចាត់ថា ព្រៃកោងកាងធំជាងគេនៅតំបន់អាស៊ី។

រដ្ឋលេខាធិការក្រសួងទេសចរណ៍ បន្ថែមទៀតថា សហគមន៍ព្រៃកោងកាងពាមក្រសោបក្នុងខេត្តកោះកុង កំពុងស្ថិតនៅក្នុងក្រសែភ្នែករបស់មជ្ឈដ្ឋានអន្តរជាតិ ហើយកម្ពុជានឹងទទួលការផ្សព្វផ្សាយកាន់តែទូលំទូលាយប្រាប់ដល់មនុស្សលើសកលលោកបានស្គាល់ និងដឹង។
មន្រ្តីជាន់ខ្ពស់ក្រសួងទេសចរណ៍ ក៏បានព្យាករណ៍ទុកមុនដែរថា ទៅថ្ងៃអនាគត ខេត្តកោះកុងនឹងទទួលបានគម្រោងអភិវឌ្ឍន៍ជាច្រើនតាមតំបន់ឆ្នេរសមុទ្រ និងដែនកោះ តាមរយៈជំនួយគាំទ្រលើកកម្ពស់របស់គណៈប្រតិភូក្លិបឆ្នេរសមុទ្រដែលស្អាតជាងគេបំផុតលើពិភពលោក។
គួរជម្រាបថា គណៈប្រតិភូក្លិបឆ្នេរសមុទ្រដែលស្អាតជាងគេបំផុតលើពិភពលោកប្រមាណ១៣០នាក់ ចម្រុះជាតិសាសន៍ មកពី១២០ប្រទេស ចេញដំណើរពីខេត្តព្រះសីហនុ តាមអូប័រអញ្ជើញមកទស្សនាព្រៃកោងកាងពាមក្រសោប ដើម្បីទស្សនៈកិច្ចសិក្សាស្វែងយល់ពីសក្តានុពលដែលកំពុងមាននៅក្នុងមូលដ្ឋានខេត្តកោះកុង។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ ២០២០ កន្លងទៅ ក្នុងឱកាសដែលលោកដឹកនាំប្រតិភូក្រសួងបរិស្ថានចុះពិនិត្យដំណើរការចិញ្ចឹមខ្យងចំពុះទា និងការកែច្នៃផលិតផលជាច្រើនទៀតក្នុងសហគមន៍តំបន់ការពារធម្មជាតិពាមក្រសោប បានលើកឡើងថា ព្រៃកោងកាងជារបៀងយុទ្ធសាស្រ្តតភ្ជាប់ប្រព័ន្ធអេកូឡូស៊ីពីតំបន់ដីគោក ឆ្នេរ និងសមុទ្រ ហើយក៏ជារនាំងប្រឆាំងនឹងគ្រោះធម្មជាតិ និងការប្រែប្រួលអាកាសធាតុ មិនតែប៉ុណ្ណោះបានចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងចូលរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រ ដោយមានតួនាទីយ៉ាងសំខាន់ជាកន្លែងរក្សាផលស្តុក ជាដែនជម្រក និងប្រភពមេពូជនៃមច្ឆធម្មជាតិដែលជាប្រភពធនធានសមុទ្រដ៏សម្បូណ៌បែប ហើយចាំបាច់យើងត្រូវការរពារ អភិរក្ស និងដាំស្តារព្រៃកោងកាងឡើងវិញ។
ក្រសួងបរិស្ថាន បង្ហាញថា កម្ពុជាមានផ្ទៃដីព្រៃកោងកាងចំនួន ៥៨ ៨០០ហិកតា ក្នុងនោះខេត្តកោះកុងមានទំហំ ៤៦ ៥២៩ ហិកតា។ ព្រៃកោងកាង ក្នុងតំបន់ពាមក្រសោប បានចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងចូលរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រ ដោយមានតួនាទីយ៉ាងសំខាន់ ជាកន្លែងរក្សាផលស្តុក ជាដែនជម្រក និងប្រភពមេពូជ ដែលជាប្រភពធនធានសមុទ្រសម្បូរបែប៕ អត្តបទៈសិរីវឌ្ឍនៈ

-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


