​ដើមឈើ​អាយុជាង​ ៣០០ ឆ្នាំ ៣ ដើម ក្បែរ​មន្ទីរពេទ្យ​អង្គឌួង គ្រោង​កាប់​ចេញ បង្ការ​​គ្រោះថ្នាក់​ដល់អ្នកដំណើរ​
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

​ដើមឈើ​អាយុជាង​ ៣០០ ឆ្នាំ ៣ ដើម ក្បែរ​មន្ទីរពេទ្យ​អង្គឌួង គ្រោង​កាប់​ចេញ បង្ការ​​គ្រោះថ្នាក់​ដល់អ្នកដំណើរ​

បានផុស

នៅ

ភ្នំពេញ៖ ដើមឈើធំៗជាច្រើនដើមនៅលើសួនកាណាឌីយ៉ានៅមុខមន្ទីរពេទ្យអង្គឌួង ស្ថិតក្នុងខណ្ឌដូនពេញមានអាយុកាលជាង៣០០ឆ្នាំ ចំនួន៣ដើមគ្រោងកាប់យកចេញ នៅសប្តាហ៍ក្រោយ​នេះ ដោសារតែដើមឈើទាំង៣ដើមនេះពុកគល់ ប្រហោងក្នុង ទុកយូទៅនឹងមានហានិភ័យដល់ប្រជាពលរដ្ឋជាអ្នកដំណើរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកសំ សាមុត ប្រធានអង្គភាពសួនច្បារនិងរុក្ខជាតិនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ​បានឱ្យដឹងនៅព្រឹកនៅព្រឹកថ្ងៃ០៨ មករានេះថា ដើមឈើ​ធំៗនៅសួនកាណាឌីយ៉ាមុខពេទ្យព្រះអង្គឌួងនេះ មានចំនួនប្រមាណ៥០ដើមនិងមានអាយុកាលប្រមាណជាជាង៣០០ឆ្នាំមកហើយ។ ក្នុងចំនួនដើមឈើធំៗទាំងនេះ អាជ្ញាធររាជធានី ដោយមានការឯកភាពពីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ គ្រោង​កាប់យកចេញនៅ​សប្តាហ៍ក្រោយ​នេះ ដោយសារតែដើមឈើទាំង៣ដើមនោះ ពុកគល់ ប្រហោងក្នុង ដើម្បីកុំឲ្យគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋជាអ្នកដំណើរជាយថាហេតុ។ក្រោយពីកាប់យកចេញហើយ អាជ្ញាធររាជធានីភ្នំពេញនិងដាំដើមឈើថ្មីជំនួសវិញ។

ចំណែកដើមឈើដែលនៅសល់ ក្រៅពីបីដើមនេះ អង្គភាពរបស់លោកនឹងកាត់គ្រី(លះមែកចេញ)ផងដែរ ដើម្បីកាត់បន្ថយទម្ងន់ដើមឈើ ហើយក៏ជាការលើកសោភណ្ឌភាពរាជធានីភ្នំពេញឲ្យកាន់តែមានសោភ័ណភាពស្រស់បំព្រងផងដែរ ។

គួរបញ្ជាក់ថា រាជធានីភ្នំពេញ ត្រូវបានកកើតជាលើកដំបូងនៅក្នុងសតវត្សរ៍ទី១៥ ក្នុង​ អំឡុងរជ្ជកាលព្រះបាទស្រីសុរិយោព័រ(ពញាយ៉ាត) នៅពេលដែល​ព្រះ អង្គបានបោះបង់ចោលរាជធានីអង្គរ ហើយបានមកសាងសង់រាជធានីថ្មី មួយទៀតនៅទួលបាសាន ក្នុងខេត្តស្រីសឈរ ដែលសព្វថ្ងៃត្រូវបានគេ​ស្គាល់ ថា ជាស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។ ព្រះអង្គ បានគង់នៅទីនោះបាន​តែមួយឆ្នាំគត់ដោយសារតែមាន ទឹកជំនន់រាល់រដួវវស្សា ព្រះអង្គបានផ្លាស់ប្តូររាជធានី ហើយបានមកសាងសង់រាជធានីថ្មីមួយទៀតតាមបណ្តោយមាត់ទន្លេចតុមុខ (ទន្លេមុខបួន) នៅក្នុងឆ្នាំ ១៤៣៤ ដែលសព្វថ្ងៃជារាជធានីភ្នំពេញនេះឯង៕ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៤ នាទី មុន

ក្រុមហ៊ុន HEINEKEN CAMBODIA ឈ្នះ​ពានរង្វាន់​ផ្នែក​បរិស្ថាន​ពី​សភាពាណិជ្ជកម្ម​អឺរ៉ុប​នៅ​កម្ពុជា (EUROCHAM)

ព័ត៌មានជាតិ៥៣ នាទី មុន

បងស្រី​បង្កើត​សម្ដេច​ក្រឡា ហោម ស ខេង ទទួលមរណភាព ក្នុង​​ជន្មាយុ​៧៤​ឆ្នាំ

ព័ត៌មានជាតិ៥៨ នាទី មុន

ប្រទេស​សមាជិក MRC ប្តេជ្ញា​ចិត្ត​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​តំបន់​ឲ្យ​បាន​កាន់តែ​រឹងមាំ​និង​គាំទ្រ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​អាង​ទន្លេមេគង្គ

បច្ចេកវិទ្យា១ ម៉ោង មុន

និស្សិត​ឆ្នើម​៨ នាក់​ទទួលបាន​ការហាត់​ការ​ដែលមាន​ប្រាក់ឧបត្ថម្ភ​ជាមួយ​ក្រុមហ៊ុន Axiata ក្នុង​កម្មវិធី SmartEdu USDP រដូវ​កាល​ទី​៣

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋបាលខេត្ត​រតនគិរី គ្រោង​នឹង​បំពាក់​ភ្លើង​បំភ្លឺ​ផ្លូវ​សាធារណៈ ដោយ​ប្រព័ន្ធ​បច្ចេកវិទ្យា​ឆ្លាត​វ៉ៃ នៅក្នុង​ភូមិសាស្ត្រ​ខេត្ត​

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services