ព័ត៌មានជាតិ
កសិករត្អូញត្អែរពីឈ្មួញទិញគ្រាប់ស្វាយចន្ទីទម្លាក់ថ្លៃ
កសិករដាំស្វាយចន្ទីនៅខេត្តស្ទឹងត្រែងបានត្អូញត្អែរពីឈ្មួញប្រមូលទិញគ្រាប់ស្វាយចន្ទីស្រស់ទម្លាក់ថ្លៃទីផ្សារធ្វើឱ្យប្រជាកសិករបាត់បង់ប្រាក់ចំណូលប្រមាណជិតទៅ២០%។
កសិករថានៅដើមរដូវគ្រាប់ស្វាយចន្ទីមានតម្លៃ ៦ ៨០០ រៀល មកដល់ខែកុម្ភៈនេះ បានធ្លាក់តម្លៃមកត្រឹមតែ ៥ ២០០ រៀលទៅ ៥ ០០០ ឬក្រោមនេះក៏មាន។

លោក ប៉ូ ស៊ីថា កសិករនៅភូមិអូរលាងគ្រួស ឃុំក្បាសរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែងបានបញ្ជាក់ថា៖ រហូតមកដល់ថ្ងៃទី ២២កុម្ភៈនេះ គ្រាប់ស្វាយចន្ទីបានធ្លាក់តម្លៃស្ទើររៀងរាល់ថ្ងៃ។ ផលដំណាំឧស្សាហកម្មមួយនេះពីមួយឆ្នាំទៅមួយឆ្នាំឈ្មួញទិញចេះតែទម្លាក់ថ្លៃ កាលពីដើមខែមករាគ្រាប់ចន្ទីស្រស់លក់បាន ៦ ៨០០ រៀល ក្នុងមួយគីឡូក្រាម តែមកដល់សប្តាហ៍ទី ៣ កុម្ភៈនេះ ឈ្មួញទិញទម្លាក់ថ្លៃនៅតែ ៥ ២០០ ឬ ៥ ០០០រៀលខ្លះជាង ៤ ០០០ រៀលក៏មាន។
លោកបន្តថា៖ បញ្ហានេះស្នើឱ្យស្ថាប័នពាក់ពន្ធ័ជាពិសេស មន្ត្រីមន្ទីរពាណិជ្ជកម្មនិងផ្នែកមណ្ឌលសភាពាណិជ្ជកម្ម ជួយតាមដានកិច្ចការងារទីផ្សារនេះផង ដើម្បីកុំឱ្យឈ្មួញចេះតែដាក់តម្លៃតាមតែមាត់ថាធ្វើឱ្យកសិករបាត់បង់ប្រាក់ចំណូល ខ្លះទៀតខាតទៅលើការចំណាយនិងការថែទាំច្រើន។

លោក ហេង ពេជ្រ អ្នកទទួលទិញគ្រាប់ស្វាយចន្ទីប្រចាំនៅក្រុងស្ទឹងត្រែង បានអះអាងថា៖ គ្រាប់ស្វាយចន្ទីក្រុមហ៊ុនបានបែងចែកជាបីប្រភេទគឺគ្រាប់ពូជ M23 មាន លេខ១ និងលេខ២ -ចំណែកពូជ០៩គ្រាប់តូច គិតតម្លៃផ្សេងតម្រូវទៅតាមទីផ្សារក្រៅប្រទេសដែលបានកំណត់ ព្រោះគ្រាប់ស្វាយមានគុណភាពខុសគ្នា ខ្លះទុកមិនបានយូរបណ្តាលខូចគុណភាព ទំរាំដឹកចេញទៅរោងចក្រកែច្នៃ។
លោកទទួលស្គាល់ថាៈ បច្ចុប្បន្នក្រុមហ៊ុនទិញគ្រាប់ស្វាយចន្ទីបានឲ្យតម្លៃទៅលើកត្តាពូជ ដូចជាពូជក្នុងស្រុកទិញតម្លៃជាង៤.០០០រៀលក្នុងមួយគីឡូក្រាម ចំណែកពូជ M២៣ មានតម្លៃជាង៥.០០០រៀល ព្រោះវាមានគុណភាពល្អគ្រាប់ធំ និងងាយស្រួលនាំយកទៅលក់បន្ត។

លោក កែវ ណារិទ្ធ ប្រធានមណ្ឌលសភាពាណិជ្ជកម្មក្រចេះ ស្ទឹងត្រែង រតនគីរី បានបញ្ជាក់ថា៖ បញ្ហានេះសភាពាណិជ្ជកម្មបានប្រឹងប្រែងទាក់ទងក្រុមហ៊ុនប្រមូលទិញឱ្យមកបោះទីតាំងនៅតាមបណ្តាខេត្តនីមួយៗ និងតម្រូវឱ្យធ្វើកិច្ចសន្យាជាមួយសហគមន៍កសិករដើម្បីចុះកុងត្រាទិញ ដើម្បីធានាតម្លៃទីផ្សារជូនកសិករយើង។
លោកបានសំណូមពរទៅកសិករដាំដំណាំស្វាយចន្ទី ត្រូវគិតពីគុណភាពផលិតផល ដើម្បីប្រកួតប្រជែងផ្នែកទីផ្សារ ជាពិសេសកសិករយើង ពេលដាំត្រូវជ្រើសរើសពូជល្អៗ យកទៅដាំដុះ ដើម្បីទទួលបានផលគ្រាប់ធំល្អ មានគុណភាពលក់បានថ្លៃ។
សួមបញ្ជាក់ថា៖ ទីតាំងទិញផលគ្រាប់ស្វាយចន្ទីនៅខេត្តស្ទឹងត្រែងបច្ចុប្បន្នមានចំនួន ៤ កន្លែង ក្នុងនោះមានក្រុមហ៊ុនវៀតណាម២កន្លែង នឹងខ្មែរ២កន្លែងកំពុងប្រមួលទិញសម្រាប់នាំចេញទៅប្រទេសវៀតណាមតែមួយប៉ុណ្ណោះ៕

អត្ថបទ៖ ងិនលីម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


