ព័ត៌មានជាតិ
សិស្សសាលាវិទ្យាល័យបន្ទាយឆ្មារ១៥នាក់មានអាការៈឈឺក្បាល ឈឺពោះ ក្អួត និងថប់ដង្ហើមត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់
បន្ទាយមានជ័យ ៖ មានករណីសិស្សានុសិស្សចំនួន ១៥នាក់ រៀននៅវិទ្យាល័យបន្ទាយឆ្មារ ស្ថិតនៅភូមិស្រះជ្រៃ ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ទៀតហើយមានអាការៈឈឺក្បាល ឈឺពោះ ក្អួត និងថប់ដង្ហើមភ្ញាក់ផ្អើល កាលពីម៉ោង៩ព្រឹក ថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣ ហើយត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យស្រុក។

យោងតាមរបាយការណ៍របស់លោកវរសេនីយ៍ទោ ឈឿន គឹមឈុន អធិការនគរបាលស្រុកថ្មពួក បានឲ្យដឹងនៅថា សិស្សទាំង ១៥នាក់ ដែលមានអាការៈឈឺក្បាល ឈឺពោះ ក្អួត និងថប់ដង្ហើមនោះមានសិស្សប្រុសចំនួន ២នាក់ និងសិស្សស្រីចំនួន ១៣នាក់ រៀនក្នុងវិទ្យាល័យបន្ទាយឆ្មារ ស្ថិតនៅភូមិស្រះជ្រៃ ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ ក្រោយពីមានអាការៈឈឺក្បាល ឈឺពោះ ក្អួត និងថប់ដង្ហើម លោកគ្រូ អ្នកគ្រូ ក៏ដូចជាអាជ្ញាធរ សមត្ថកិច្ច និងអាណាព្យាបាលបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកថ្មពួក។

ដោយឡែកបើតាមការបញ្ជាក់របស់លោកវេជ្ជបណ្ឌិត ញ៉ែម ភិរម្យ ប្រធានមន្ទីរពេទ្យបង្អែក ស្រុកថ្មពួក បានឲ្យអ្នកព័ត៌មានដឹងថា សិស្សទាំង ១៥នាក់នោះ តាមការសន្និដ្ឋាន មូលហេតុបណ្តាលមកពីការហូបអាហារមិនទៀងពេល បរិភោគទឹកមិនស្អាត សិស្សមួយចំនួនមានជំងឺប្រចាំកាយ ហើយអ្នកជំងឺជាមុខសញ្ញាដដែលៗ ដែលឆ្លាប់មានអាការៈបែបនេះកាលពីថ្ងៃទី២៤ ខែកុម្ភៈ និងថ្ងៃនេះក៏មានកើតមានជំងឺនោះទៀត ហើយមានអ្នកកើតជំងឺនេះថ្មីចំនួន ៧នាក់ សរុប គឺ១៥នាក់។

រហូតមកដល់រសៀលថ្ងៃដដែលទី១មានសិស្សចំនួន ១៣នាក់ មានអាការៈធម្មតាឡើងវិញ និងបានត្រឡប់ទៅលំនៅឋានហើយដែរ នៅសល់តែ ២នាក់ប៉ុណ្ណោះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។

សូមបញ្ជាក់ថា ហេតុការណ៍ដូចគ្នានេះបានកើតឡើងម្តងហើយកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ហើយលោកគ្រូអ្នកគ្រូក្រៅពីបញ្ជូនទៅមន្ទីរពេទ្យក៏បានធ្វើពិធីសែនព្រែនតាមអប្បិយជំនឿផងដែលតែនៅតែកើតមានទៀត៕
ដោយ ៖ អពៅ


-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៦ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?