ព័ត៌មានជាតិ
នាយករដ្ឋមន្ត្រី ៖ គួរជឿបានទេ ដែលកម្មករខ្លះគ្មានការងារធ្វើជាង ១ឆ្នាំមកហើយ តែមានលទ្ធភាពចេញធ្វើបាតុកម្មជាង ១ឆ្នាំដែរ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ជាសំណួរ ថាតើគួរជឿបានទេ ដែលកម្មករ-កម្មការនីខ្លះ មិនមានការងារធ្វើប្រមាណជាង ១ឆ្នាំមកហើយ តែមានលទ្ធភាពចេញធ្វើបាតុកម្មជាង ១ឆ្នាំដែរ។

នៅក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រជូនសិស្ស-និស្សិតវិទ្យាស្ថានខ្មែរជំនាន់ថ្មី នាព្រឹកថ្ងៃទី ៦ ខែមីនានេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មានកម្មករ-កម្មការនីខ្លះ មិនមានការងារធ្វើប្រមាណជាង ១ឆ្នាំមកហើយ តែមានលទ្ធភាពចេញធ្វើបាតុកម្មជាង ១ឆ្នាំ ដោយសម្ដេច ដាក់ជាសំណួរថាតើជឿបានទេ?
សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា សម្ដេច បាននិយាយជាមួយជនបរទេសមួយរូប ពាក់ព័ន្ធនឹងការធ្វើបាតុកម្មរបស់កម្មករ-កម្មការនីនៅកន្លែងមួយ ដែលធ្វើបាតុកម្មពីមនុស្សជាង ៣០០នាក់ នៅសល់តែជាង ១០០នាក់ប៉ុណ្ណោះ ខណៈកម្មករ-កម្មការនីមួយចំនួនធំ បានទទួលយកប្រាក់សំណង និងស្វែងរកការងារផ្សេងធ្វើ។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះថា «ប៉ុន្តែយើងដាក់ចេញជាសំណួរ បានខ្ញុំចង្អុលបង្ហាញ បើសិនជាខ្ញុំទៅចាប់អាកន្លែងដែលផ្គត់ផ្គង់លុយឲ្យធ្វើបាតុកម្មហ្នឹង ខ្ញុំក៏ចាប់បានដែរ អ្នកឯងកុំគិតស្មានថា ខ្ញុំមិនដឹងនោះ»៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


