វី​ង​ផ្តល់​រង្វាន់​ម៉ូតូ​១​គ្រឿង និង​ប្រាក់​៩​លាន​រៀល ជូន​អតិថិជន​ដែល​បាន​ផ្ញើ​ប្រាក់​ពី​កូរ៉េ​និង​ថៃ​ – Kampuchea Thmey Daily
Connect with us

ព័ត៌មានជាតិ

វី​ង​ផ្តល់​រង្វាន់​ម៉ូតូ​១​គ្រឿង និង​ប្រាក់​៩​លាន​រៀល ជូន​អតិថិជន​ដែល​បាន​ផ្ញើ​ប្រាក់​ពី​កូរ៉េ​និង​ថៃ​

Published

on

«​តាំងពី​ខ្ញុំ​កើតមក ខ្ញុំ​មិនដែល​មាន​ម៉ូតូ​ផ្ទាល់ខ្លួន​ជិះ​ទេ តែ​ថ្ងៃនេះ​វី​ង​បាន​ជួយ​សម្រេច​ក្តី​ប្រាថ្នា​ខ្ញុំ​ហើយ​»​។ ​

នេះ​ជា​ការ​លើកឡើង​របស់​លោក​ស្រី សុខ យ៉ា​ត វ័យ​៦៨​ឆ្នាំ ដែល​បានទទួល​រង្វាន់​ម៉ូតូ ហុងដា​ឌ្រី​ម​ឆ្នាំ ២០២០ ពី​វី​ង​កាលពីពេល​ថ្មីៗ​នេះ​។ កូនប្រុស​របស់លោក​ស្រី​ឈ្មោះ ម៉ឺន នៅ បាន​ធ្វើ​ការ​នៅ​ប្រទេស​កូរ៉េ​អស់​រយៈពេល​៣​ឆ្នាំ ហើយ​បាន​ផ្ញើ​ប្រាក់​មក​លោកស្រី​ នៅ​ឯ​ស្រុក​ខ្សាច់កណ្តាល​ជា​រៀង​រាល់ខែ​ តាមរយៈ​ដៃគូ​សហការ​វី​ង​នៅឯ​ក្រៅប្រទេស​។ «​ខ្ញុំ​ត្រេកអរ​ស្ទើរតែ​ស្រក់​ទឹកភ្នែក នៅ​ពេល​ដែល​ឈ្នះ​ម៉ូតូ​មួយ​គ្រឿង​នេះ​»​។ លោកស្រី​បន្តថា «​ខ្ញុំ​អាច​ទទួល​លុយ​ពី​កូន​នៅ​កូរ៉េ​បាន​ស្រួល​ហើយ កូន​ឆាត​ប្រាប់​ភ្លាម​ខ្ញុំ​ដក​បាន​ភ្លាម ថែមទាំង​បាន​ឈ្នះ​ម៉ូតូ​ថ្មី​ពី​វី​ង​ទៀតផង​»​។

​ជាមួយគ្នានេះដែរ លោក ផល ភី អ្នកស្រុក​ពញាឮ ដែល​ជា​អ្នកឈ្នះ​ទឹកប្រាក់​១​លាន​រៀល​ក្នុងចំណោម​អ្នកឈ្នះ​រង្វាន់​ទាំង​១០​រូប​បាន​ឲ្យ​ដឹង​ថា រាល់​រដូវ​បុណ្យទាន​ម្តងៗ កូន​គាត់​ឈ្មោះ ភី សុខ​ហេង ដែលមាន​គ្រួសារ​នៅ​ប្រទេស​កូរ៉េ​តែងតែ​ផ្ញើ​ប្រាក់​មក​លោក តាមរយៈ​វី​ង​។

«​ទោះ​បី​កូន​ខ្ញុំ​នៅ​សែន​ឆ្ងាយ​យ៉ាងណាក្តី ខ្ញុំ​នៅ​តែមាន​អារម្មណ៍​ថា គាត់​នៅ​កៀក​ខ្លួន​ខ្ញុំ​ជានិច្ច​»​។ លោក​បន្ត​ថា គាត់​អាច​បើកប្រាក់​ជាមួយ​ភ្នាក់ងារ​វី​ង​នៅ​ក្បែរ​ផ្ទះ​របស់​គាត់​បាន យ៉ាង​ងាយស្រួល រហ័ស និង​មាន​សុវត្ថិភាព ព្រមទាំង​មានតម្លៃ​សេវា​ថោក​។ «​និយាយ​ទៅ​កូនស្រី​ខ្ញុំ​ផ្ញើ​ប្រាក់​ពេលព្រឹក​ខ្ញុំ​បើក​បាន​ពេលព្រឹក​ភ្លាមៗ​ក្តៅៗ​»​។ លោក​និយាយ​ទាំង​ទឹកមុខ​ញញឹម​។

​ជាមួយ Wing2World លោកអ្នក​ដែល​រស់នៅ​ក្រៅ​ប្រទេស​អាច​ផ្ញើ​ប្រាក់​មក​មនុស្ស​ជាទី​ស្រលាញ់​របស់​អ្នក​នៅ​កម្ពុជា​បាន​យ៉ាង​ងាយស្រួល​តាមរយៈ​ដៃគូ​សហការ​វី​ង ជាង​១៩៥​ប្រទេស ហើយ​លោកអ្នក​អាច​ដក​ប្រា​ក់​បាន​យ៉ាង​ងាយស្រួល​ជាមួយ​ភ្នាក់ងារ​វី​ង​ជាង​៨០០០​កន្លែង​នៅ​ទូទាំងប្រទេស​៕

អត្ថបទពាណិជ្ជកម្ម

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានពេញនិយម