ព័ត៌មានជាតិ
ស្នងការខេត្តមណ្ឌលគិរី៖ កម្លាំងនគរបាលឈរជើងតាមព្រំដែន ជាភ្នែកច្រមុះរបស់រាជរដ្ឋាភិបាល ដាច់ខាតមិនឱ្យបរទេសឈ្លានពានដីខ្មែរឡើយ
លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី បានអះអាងឱ្យដឹងថា កម្លាំងនគរបាលដែលឈរជើងការពារតាមខ្សែបន្ទាត់ព្រំដែន គឺជាភ្នែក ជាច្រមុះរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលការពារថែរក្សាព្រំដែនដោយមិនអនុញ្ញាតឱ្យប្រទេសណាឈ្លានពានទឹកដីកម្ពុជាបានឡើយ។ លោកស្នងការនគរបាលខេត្តមណ្ឌលគិរី បានអះអាងបែបនេះនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារស្នាក់នៅប៉ុស្តិ៍នគរបាលការពារព្រំដែនគោកក្បាលដំរី ដែលជាអំណោយរបស់អគ្គស្នងការនគរបាលជាតិកាលពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៥។

លោកស្នងការ បានលើកឡើងថា ដោយមានការយកចិត្តទុកដាក់ខ្ពស់ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានចាត់ឱ្យថ្នាក់ដឹកនាំស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ចុះសាកសួរសុខទុក្ខកងកម្លាំងនគរបាលការពារព្រំដែនទាំងអស់ មុនឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរចូលមកដល់ឆាប់ៗខាងមុខនេះ និងបាននាំយកអំណោយចែកជូនដល់កងកម្លាំងតាមបណ្តាប៉ុស្តិ៍ការពារព្រំដែនគោកទាំង៦ ដែលកំពុងឈរជើងបំពេញការងារតាមខ្សែបន្ទាត់ព្រំដែនចាប់ពីស្រុកពេជ្រាដា រហូតដល់ស្រុកកោះញែក ទល់ជាមួយខេត្តរតនគិរី។
ជាមួយគ្នានេះ ដើម្បីបង្កើនប្រសិទ្ធភាពការងារ និងកិច្ចការការពារដែនបូរណភាពទឹកដី ជាពិសេស បញ្ហាជីវភាពរស់នៅរបស់កងកម្លាំងឈរជើងប្រចាំការនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម ក្នុងភូមិសាស្ត្រស្រុកពេជ្រាដា និងស្រុកកោះញែក អគារស្នាក់នៅ និងធ្វើការ ត្រូវបានសាងសង់ និងដាក់ឱ្យប្រើប្រាស់មានចំនួន៤ប៉ុស្តិ៍រាប់ទាំងអគារសម្ពោធពេលនេះ ចំណែកប៉ុស្តិ៍ការពារព្រំដែនម្រើច និងប៉ុស្តិ៍អូររ៉ូ កំពុងសាងសង់ជូនដល់កងកម្លាំងជាបន្តទៀត។

ក្នុងឱកាសនោះ លោកស្នងការខេត្តមណ្ឌលគិរី បានគូសបញ្ជាក់ប្រាប់កងកម្លាំងថា៖ «កម្លាំងនគរបាលដែលឈរជើងតាមខ្សែបន្ទាត់ព្រំដែន គឺជាភ្នែកច្រមុះរបស់រាជរដ្ឋាភិបាល ត្រូវតែភាពស្វាហាប់ ស្មារតីរឹងមាំ ក្នុងការបំពេញតួនាទីភារកិច្ចរបស់ខ្លួន ដាច់ខាតមិនអនុញ្ញាតឱ្យបរទេសណាឈ្លានពានដែនបូរណភាពទឹកដីខ្មែរ១មីលីម៉ែត្រឡើយ»។

សូមបញ្ជាក់ថា អគារស្នាក់នៅដែលជាអំណោយដ៏ថ្លៃថ្លារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកជំទាវ ជូនដល់ប៉ុស្តិ៍នគរបាលការពារព្រំដែនគោកក្បាលដំរីនៃវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៣០៣ មានអគារស្នាក់នៅមានទំហំ ៧,៥០ x ២១,១៤ ម៉ែត្រ អគារផ្ទះបាយទំហំ ៨,២០ x ១០,២៥ ម៉ែត្រ និងបន្ទប់ទឹកទំហំ ៤x៤,២៥ម៉ែត្រ។
ជាមួយនឹងការសម្ពោធអគារថ្មីនេះ លោកស្នងការនគរបាលខេត្តមណ្ឌលគិរី ក៏បាននាំយកអំណោយជាថវិកា គ្រឿងឧបភោគបរិភោគ ជូនដល់ប៉ុស្តិ៍នគរបាលព្រំដែនគោកទាំង៦ដែលកំពុងបំពេញបេសកម្មរបស់ខ្លួន រួមមាន ភេជ្ជៈចំនួន ៦០កេស ក្នុងមួយប៉ុស្តិ៍ទទួលបាន១០កេស។ ត្រីខចំនួន៦កេសធំ ក្នុងមួយប៉ុស្តិ៍ទទួលបាន១កេស មីចំនួន៦កេសធំ ក្នុងមួយប៉ុស្តិ៍ទទួលបាន១កេស ឃីតចំនួន៤០កញ្ចប់ អង្ករចំនួន៩០០គីឡូក្រាម ក្នុងមួយប៉ុស្តិ៍ទទួលបាន១៥០គីឡូក្រាម និងថវិកាចំនួន៣លានរៀល ក្នុងមួយប៉ុស្តិ៍ៗទទួលបាន៥០ម៉ឺនរៀល។ លោកស្នងការនគរបាលខេត្ត ក៏បានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅដល់កងកម្លាំងនគរបាលការពារព្រំដែន ឱ្យមានសុខភាពល្អ និងទទួលបានជ័យជម្នះគ្រប់ភារកិច្ចក្នុងបុព្វហេតុការពារជាតិមាតុភូមិកម្ពុជា៕
អត្ថបទ៖ រៀម សុខហេង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២២ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


