កីឡា
លោក ហែម គិរី ឲ្យតែមានការឧបត្ថម្ភគាំទ្រសហព័ន្ធសប្បាយរីករាយនឹងរៀបចំព្រឹត្តិការណ៍
អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹក ថាឲ្យតែមានការឧបត្ថម្ភគាំទ្រពីបណ្ដាសប្បុរសជន ក្រុមហ៊ុនឯកជននានា លោករីករាយនឹងរៀបចំព្រឹត្តិការណ៍ប្រកួតផ្សេងៗដើម្បីបង្កើនសមត្ថភាពកីឡាហែលទឹកកម្ពុជា។

លោក ហែម គិរី
លើកឡើងក្នុងកិច្ចសម្ភាស លោក ហែម គិរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹកបានឲ្យដឹងថា បច្ចុប្បន្នសន្ទុះ នៃការគាំទ្រពីមហាជន អាណាព្យាបាល និងតាមសាលាអន្តរជាតិនានាមានការផុសផុលខ្លាំងចំពោះវិស័យកីឡាហែលទឹក។ ជាក់ស្ដែងដូចជាការប្រកួតពានរង្វាន់ព្រឹទ្ធាចារ្យ ហែម ថុន ទទួលបានការចូលរួមច្រើនទាំងការលើកទឹកចិត្ត និងចូលរួមការប្រកួត។

ទិដ្ឋភាពប្រកួតកន្លងទៅ
គ្រូជំនាញផ្នែកហែលទឹករូបនេះបន្ថែមទៀតថា ក្នុងនាមថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសរបស់សហព័ន្ធសប្បាយរីករាយ និងទទួលរៀបចំការប្រកួតផ្សេងៗជាបន្តបន្ទាប់ទៀតសម្រាប់ពង្រីកផ្សព្វផ្សាយផង ផ្ដល់ឱកាសដល់យុវជនបានប្រកួតប្រជែងសមត្ថភាព និងពង្រឹងសមត្ថភាពដល់អ្នកដែលចូលរួមផង។ អគ្គលេខាធិការខាងលើបញ្ជាក់ទៀតថា ឲ្យតែមានការឧបត្ថម្ភគាំទ្រច្រើន មន្ត្រីសហព័ន្ធទាំងអស់មិនខ្លាចនឹងរៀបចំព្រឹត្តិការណ៍ឡើយ និងសំណូមពរដល់សប្បុរសជននានាដែលចង់រៀបចំការប្រកួតហែលទឹកអាចទំនាក់ទំនងមកកាន់សហព័ន្ធបានជានិច្ច។

ទិដ្ឋភាពប្រកួតកន្លងទៅ
បញ្ជាក់ដែរថា សហព័ន្ធខ្មែរកីឡាហែលទឹកបច្ចុប្បន្ននេះមានទីស្នាក់ការនៅក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក។ សហព័ន្ធតែងតែរៀបចំការប្រកួតជាហូរហែក្នុងមួយឆ្នាំៗដើម្បីផ្ដល់ឱកាសដល់កីឡាករ កីឡាការិនី និងយុវជន បានប្រកួតប្រជែងបញ្ចេញសមត្ថភាព និងដកស្រង់បទពិសោធ។ ដូច្នេះប្រសិនបើបណ្ដាក្រុមហ៊ុន ស្ថាប័ន ផ្សេងៗចង់រៀបចំការប្រកួតអាចទំនាក់ទំនងទៅកាន់សហព័ន្ធបានតាមរយៈហ្វេសបុកផេក សហព័ន្ធខ្មែរកីឡាហែលទឹក៕

មន្ត្រីបច្ចេកទេសរបស់សហព័ន្ធ
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


