Connect with us

ព័ត៌មានជាតិ

លោក​ អ៊ិត សំហេង៖​ ពលករ​ខ្មែរ​នៅ​ថៃ​ នៅតែ​បន្ត​លួចលាក់​ធ្វើដំណើរ​វិលត្រឡប់​មក​ស្រុកកំណើត​វិញ​

បានផុស

នៅ

លោក​បណ្ឌិត អ៊ិត សំហេង ប្រធាន​គណៈកម្មការ​ ផ្ដល់​ភាព​ស្របច្បាប់​ដល់​ពលក​រ​កម្ពុជា​ ដែល​កំពុងស្នាក់នៅ ​និង​ធ្វើការ​នៅ​ប្រទេស​ថៃ​ នៅតែ​បន្ត​អំពាវនាវ​ជាថ្មី​ដល់​បងប្អូន​ពលករ​ ដែ​ល​កំពុង​ស្នាក់​នៅ​និង​ធ្វើការ​នៅ​ប្រទេស​ថៃ​ សូម​បន្ត​ស្នាក់នៅ ​ក្នុង​ប្រទេស​ថៃ​បន្ត​ទៀត​ នឹង​ចៀសវាង​ចល័ត​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​នាំ​ឲ្យ​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​ឆ្លង​ជំងឺ​កូ​វីដ​១៩​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​សេចក្តីអំពាវនាវ​សារ​ជាថ្មី​ចំពោះ​បងប្អូន​ពលករ​កម្ពុជា ​ដែល​កំពុង​ស្នាក់នៅ​និង​ធ្វើការ​នៅ​ប្រទេស​ថៃ​នេះ​ ធ្វើឡើង​ដោយ​សង្កេតឃើញ​ មានការ​ឆ្លង​ជំងឺ​កូ​វីដ​១៩​ ក្នុង​អំឡុង​ពេល​ដែល​ប​ង​ប្អូន​ពលករ​នៅ​ប្រទេស​ថៃ​ធ្វើដំណើរ​វិលត្រឡប់​មក​វិញ​ ដោយ​លួចលាក់​និង​ខុស​ពី​បម្រាម​អាជ្ញាធរ​ថៃ​។​

​លោក​បណ្ឌិត អ៊ិត សំហេង​ ដែល​ជា​រដ្ឋមន្ត្រីក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី​១៥​មករា​នេះ​ថា ​អំឡុង​ពេល​ការ​រាតត្បាត​ជំងឺ​កូ​វីដ​១៩​នេះ​ អាជ្ញាធរ​ថៃ​នឹង​មិន​មាន​វិធានការ​ច្បាប់​ប្រឆាំង​នឹង​និយោជក​និង​ពលករ​បរទេស​ ដែល​បាន​កំពុង​ធ្វើ​ការ​និង​ស្នាក់នៅ​មួយកន្លែង​នោះទេ​។​ ផ្ទុយទៅវិញ​ បើ​បងប្អូន​ពលករ​ដែល​ចល័ត​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ឬក៏​មានបំណង​វិល​ត្រឡប់​មក​ស្រុកកំណើត​វិញ​ គឺ​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់​ពី​ការឃាត់ខ្លួន​ ដោយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ថៃ​ និង​ប្រឈម​នឹង​លទ្ធភាព​ឆ្លង​ជំងឺ​កូ​វីដ​១៩ ខ្ពស់​នៅ​ក្នុង​អំឡុងពេល​ធ្វើ​ដំណើ​រ​ត្រឡប់​នេះ​។ លោក​រដ្ឋមន្ត្រី​បាន​បន្តទៀតថា​«​សូម​បងប្អូន​ពលករ​ ដែល​កំពុងស្នាក់នៅ​និង​ធ្វើការ​នៅ​ប្រទេស​ថៃ ​មេត្តា​រក្សា​ភាព​នឹងន​និង​បន្ត​ស្នាក់នៅ​ជាមួយ​មួយ​កន្លែង​ ដោយ​ពុំ​ទាន់​ចាំបាច់​ឆ្លងដែន​វិលត្រឡប់​មក​ស្រុកកំណើត​វិញ​នោះទេ​ សូម​បងប្អូន​ជឿ​ទុក​ចិត្ត​លើ​សកម្មភាព​និង​លទ្ធភាព​ទប់ស្កាត់​ និង​ការព្យាបាល​ជំងឺ​កូ​វីដ​១៩​របស់​អាជ្ញាធរ​ថៃ​»៕

​អត្ថបទ៖ សំអឿន​

សូមចុចអាន៖ ​លោក ហ៊ុន ម៉ា​នី ឲ្យ​ប្រជាពលរដ្ឋ​ការពារ​ខ្លួនពី​ជំងឺ​កូវីដ ក្រោយ​ពលករ​មក​ពី​ថៃ​មាន​អ្នក​ឆ្លង​ច្រើន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១១ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៩ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៦ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៨ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម