ព័ត៌មានជាតិ
សម្តេចពិជ័យសេនា ទៀ បាញ់ ស្នើដំឡើងឋានន្តរស័ក្តិនាយទាហាននៅសាកលវិទ្យាល័យការពារជាតិចំនួន១២រូប
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ សម្តេចពិជ័យសេនា ទៀ បាញ់ បានធ្វើលិខិតមួយស្នើទៅសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីដំឡើងឋានន្តរស័ក្តិនាយទាហានចំនួន១២រូប នៃកងយោធពលខេមរភូមិន្ទ ដែលបម្រើការងារនៅសាកលវិទ្យាល័យការពារជាតិ។

បើតាមសម្តេចពិជ័យសេនា ទៀ បាញ់ ការស្នើដំឡើងឋានន្តរស័ក្តិនាយទាហាន នៃកងយោធពលខេមរភូមិន្ទចំនួន១២រូបនេះ ដោយយោងទៅលើស្នាដៃសមត្ថភាព និងបទពិសោធន៍ ក្នុងការបម្រើជាតិមាតុភូមិកន្លងមក ហើយក្នុងចំណោមនាយទាហានទាំងនោះ មានស្នើដំឡើងឋានន្តរស័ក្តិឧត្តមសេនីយ៍ទោចំនួន១រូប ស្នើដំឡើងឋានន្តរស័ក្តិឧត្តមសេនីយ៍ត្រីចំនួន១១រូប នេះបើយោងតាមលិខិត ដែលសម្តេចពិជ័យសេនា ទៀ បាញ់ ដាក់ជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហើយសម្តេចនាយករដ្ឋមន្ត្រី ក៏បានចារយល់ព្រមផងដែរ កាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១។

នាយទាហាននៅសាកលវិទ្យាល័យកការពារជាតិទាំង១២រូបនោះរួមមាន៖ ទី១, តម្លើងឋានន្តតរស័ក្តិឋានន្តរស័ក្តិឧត្តមសេនីយ៍ទោ៖ ១- ឧត្តមសេនីយ៍ត្រី ថោង លី អត្តលេខ ០១៦៩៦៩ សាកលវិទ្យាធិការរងសាកលវិទ្យាល័យការពារជាតិ។ ទី២, ស្នើតម្លើងឋានន្តតរស័ក្តិឋានន្តរស័ក្តិឧត្តមសេនីយ៍ត្រី៖ ១- វរសេនីយ៍ឯក ផល សុភាព អត្តលេខ០៦៨០១៣ នាយករងមជ្ឈមណ្ឌលបណ្តុះបណ្តាលក្រោយ បរិញ្ញាបត្រ សាកលវិទ្យាល័យការពារជាតិ។ ២- វរសេនីយ៍ឯក វណ្ណ សុធា អត្តលេខ ១៦១៨០៧ នាយករង មហាវិទ្យាល័យព័ត៌មានវិទ្យា និងភស្តុភារ ហិរញ្ញវត្ថុយោធា សាកលវិទ្យាល័យការពារជាតិ។ ៣- វរសេនីយ៍ឯក វង សីហា អត្តលេខា ០៣១៨៧៣ នាយករង មហាវិទ្យាល័យព័ត៌មានវិទ្យា និងភស្តុភារ ហិរញ្ញវត្ថុយោធា សាកលវិទ្យាល័យការពារជាតិ។ ៤- វរសេនីយ៍ឯក សូរ ជុំ អត្តលេខា ០១៩៨៧៥ នាយករងមជ្ឈមណ្ឌលកិច្ចការសាស្ត្រាចារ្យ យោធាចារ្យ សាកលវិទ្យាល័យការពារជាតិ។ ៥- វរសេនីយ៍ឯក វណ្ណ សិលា អត្តលេខ ០៥៩១០៨ នាយរងសេនាធិការហ្វឹកហ្វឺន សាកលវិទ្យាល័យការពារជាតិ។ ៦- វរសេនីយ៍ឯក ហេង សេងហូ អត្តលេខ ០២៤៩៩៩ នាយករង មជ្ឈមណ្ឌលបណ្តុះបណ្តាលក្រោយបរិញ្ញាបត្រ សាកលវិទ្យាល័យការពារជាតិ។ ៧- វរសេនីយ៍ឯក យ៉ែម សុវណ្ណ អត្តលេខ ០៣៤៩៣៧ យោធាចារ្យស៊ើបការណ៍ មជ្ឈមណ្ឌលកិច្ចការសាស្ត្រាចារ្យ យោធាចារ្យ សាកលវិទ្យាល័យការពារជាតិ។ ៨- វរសេនីយ៍ឯក សារ៉ាវុធ អត្តលេខ ០១៩៥៩៩ យោធាចារ្យអប់រំចិត្តសាស្ត្រយោធាមជ្ឈមណ្ឌលកិច្ចការសាស្ត្រាចារ្យ យោធាចារ្យ សាកលវិទ្យាល័យការពារជាតិ។ ៩- វរសេនីយ៍ឯក ចេង សេរីវុធ អត្តលេខ ០៤៩៨៩៥ យោធាចារ្យលំហាត់របៀប មជ្ឈមណ្ឌលកិច្ចការសាស្ត្រាចារ្យ យោធាចារ្យ សាកលវិទ្យាល័យការពារជាតិ។ ១០- វរសេនីយ៍ឯក លឺ រដ្ឋា អត្តលេខា ០៤៧៨៥៩ នាយករង មជ្ឈមណ្ឌលស្រាវជ្រាវអភិវឌ្ឍន៍ ឯកសារ និងបណ្ណាល័យ សាកលវិទ្យាល័យការពារជាតិ។ ១១- វរសេនីយ៍ឯក នុត វិបុល អត្តលេខា ២៣២០៧១ នាយករង មហាវិទ្យាល័យវិទ្យសាស្ត្រសង្គម និងភាសា សាកលវិទ្យាល័យការពារជាតិ៕
ដោយ ៖ កោះកែវ


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២៣ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៥ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ