ព័ត៌មានជាតិ
សម្តេចពិជ័យសេនា បង្ហាញការចងចាំប្រវត្តិជូរចត់កាលពី៥៩ឆ្នាំមុនអំឡុងសម័យសង្គ្រាម
កោះកុង ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ បានបង្ហាញក្តីចងចាំជានិច្ចនូវអនុស្សាវរីយ៍ដ៏ជូរចត់កាលពី៥៩ឆ្នាំមុនរបស់សម្តេច និងសហការី គ្រាប្រទេសមានកើតសង្គ្រាមក្នុងរបបខ្មែរក្រហម។

ក្នុងដំណើរនាំយកទៀនវស្សា និងទេយ្យទានមួយចំនួនធំទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តកោះប៉ោ ស្ថិតនៅក្នុងឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤នេះ សម្តេចពិជ័យសេនា បានរៀបរាប់ពីភាពសោកសៅថា «ខ្ញុំ នឹកឃើញនិងចងចាំជានិច្ចនូវអនុស្សាវរីយ៍ដ៏ (១៧ កក្កដា ១៩៦៥-១៧ កក្កដា ២០២៤) ដែលខ្ញុំរួមជាមួយកម្មាភិបាល យុទ្ធជន បានតស៊ូរួមគ្នាប្រយុទ្ធជាមួយខ្មាំងសត្រូវ ដើម្បីរំដោះជាតិមាតុភូមិ»។

សម្តេចពិជ័យបន្តថា «នៅថ្ងៃនេះ ខ្ញុំសូមបង្សុកូលឧទ្ទិសមហាកុសលដល់កម្មាភិបាល វីរយុទ្ធជនដ៏អង់អាចក្លាហាន ដែលបានពលីជីវិត ដើម្បីរំដោះជាតិមាតុភូមិ សូមជួយតាមបីបាច់រក្សា ការពារដល់ប្រជាពលរដ្ឋ ជៀសផុតពីជំងឺកាចសាហាវ និងសូមដួងវិញ្ញាណក្ខន្ធកម្មាភិបាល វីរយុទ្ធជន បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ»។

សម្តេច ទៀ បាញ់ លើកឡើងទៀតថា តំបន់កោះប៉ោ មួយនេះ បានធ្វើឱ្យយុទ្ធមិត្តរបស់សម្តេចចំនួន១៨នាក់ ស្ថិតក្រោមការគ្រប់គ្រងបញ្ជារបស់សម្តេចក្នុងអនុបញ្ជាការកងវរៈសេនាតូច៣០៩ គឺបានពុះពារតស៊ូប្រយុទ្ធជាមួយក្រុមខ្មាំងសត្រូវ គ្រាមានអ្នកស្លាប់ និងរងរបួសស្រាល ដោយបន្សល់ទុកនូវវិនាសកម្មយ៉ាងខ្លាំងក្លាក្នុងជំនាន់សង្គ្រាម។

ខេត្តកោះកុង ជាខេត្តមួយក្នុងចំណោមរាជធានីខេត្តដទៃទៀតដែរ ដែលជួបវិនាសកម្មសង្គ្រាមដូចគ្នា ស្របខត្តមួយនេះនៅដាច់ស្រយោលពីគេ ហើយលំបាកវេទនា និងកង្វះហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ទៅវិញទៅមក។ ប៉ុន្តែឥឡូវខេត្តកោះកុង ចាប់តាំងពីស្រុកទេសមានសុខសន្តិភាព និងការអភិវឌ្ឍន៍ខេត្តកោះកុង បាននឹងកំពុងរីកមុខមាត់ជាច្រើនគួរឱ្យកត់សម្គាល់ ទាំងផ្នែកសេដ្ឋកិច្ចពាណិជ្ជកម្ម ប្រព័ន្ធផ្លូវគមនាគមន៍ កសិកម្មនេសាទ និងវិស័យទេសចរណ៍៕



-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


